ឃុំខ្លួនកូនស្រីចៅសង្កាត់ព្រែកលៀបដាក់គុកព្រៃសបណ្ដោះអាសន្នករណីចេញសែកអត់លុយ៨២ម៉ឺនដុល្លារ
ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលា ដំបូងរាជធានីភ្នំពេញលោក រស់ ពិសិដ្ឋ បានសម្រេចឃុំខ្លួនជនជាប់ចោទឈ្មោះ ព្រាប សិរីសុធា ភេទស្រី អាយុ៣២ឆ្នាំ ដែលត្រូវជាកូនលោក ព្រាប មុនី ចៅ សង្កាត់ព្រែកលៀបដាក់ពន្ធនាគារព្រៃស បណ្ដោះអាសន្នកាលពីល្ងាចថ្ងៃទី២៥ ខែ ធ្នូ ឆ្នាំ២០១៤ ។
ជនជាប់ចោទរូបនេះត្រូវបានតំណាង អយ្យការលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជ អាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ “ចេញមូលប្បទានបត្រគ្មានសាច់ប្រាក់” តាមបញ្ញត្ដិមាត្រា ២៣១ ច្បាប់ស្ដីពីឧបករណ៍អាចជួញដូរ បាន និងប្រតិបត្ដិការទូទាត់សងប្រាក់ ។ ប្រព្រឹត្ដនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១២, ថ្ងៃទី៤, ៥, ៦ ខែតុលា ឆ្នាំ២០១២, ថ្ងៃទី ៤, ១២, ១៥ ខែវិច្ឆិកា ឆ្នាំ២០១២, ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១២ ។
ជនជាប់ចោទត្រូវបាននគរបាល ព្រហ្មទណ្ឌក្រសួងមហាផ្ទៃឃាត់ខ្លួនកាល ពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤ តាមដីកា បង្គាប់ឱ្យនាំខ្លួនលេខ៧១៤តព្រ របស់ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានី ភ្នំពេញលោក រស់ ពិសិដ្ឋ ។
នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៤ សមត្ថកិច្ចក៏បាននាំខ្លួនឈ្មោះ ម៉ម សិលា ហៅវីន ភេទប្រុស អាយុ២៨ឆ្នាំ ត្រូវជា ប្ដីរបស់ជនជាប់ចោទឈ្មោះព្រាប សិរី សុធា ដើម្បីសាកសួរ ប៉ុន្ដែនៅរសៀល ថ្ងៃដដែលនេះត្រូវបានតុលាការឱ្យត្រឡប់ ទៅផ្ទះវិញអាចមិនពាក់ព័ន្ធទៅនឹងចេញ សែកអត់លុយចំនួន៨២ម៉ឺនដុល្លារ ។
នៅក្នុងសំណុំរឿងចេញសែកអត់ ប្រាក់នេះផងដែរមិនត្រឹមតែកូនស្រី របស់លោក ព្រាប មុនី ប៉ុណ្ណោះទេដែល ជាប់ចោទ ក្នុងនោះសូម្បីតែភរិយារបស់ គាត់ក៏សមត្ថកិច្ចកំពុងស្វែងរក ប៉ុន្ដែត្រូវ បានគេចខ្លួនមួយរយៈ បន្ទាប់ពីតុលាការ មិនបានពន្លឿននីតិវិធី ។
មន្ដ្រីតុលាការបានបង្ហើបថា មាន រយៈពេលជាង១ឆ្នាំកន្លះសំណុំរឿងនេះ ត្រូវបានជាប់គាំងនៅត្រឹមចៅក្រមស៊ើប សួរលោក តែ សំអាង ហាក់ដូចជាពុំ បានបន្ដនីតិវិធីសម្រេចថានាំខ្លួនឬស្វែង រកចាប់ខ្លួនទៅលើជនត្រូវចោទ ដែល ខាងដើមចោទដាក់ភាពសង្ស័យថា រឿង នេះអាចជាប់ពាក់ព័ន្ធនឹងទៅនឹងការ ទទួលលាភសក្ការៈណាមួយ ទើបសំណុំ រឿងបាត់មួយរយៈ ។ ក្រោយមកលោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរកាន់សំណុំ រឿងនេះពន្លឿននីតិវិធីទើបឈានដល់ ចេញដីកានាំខ្លួនកូនស្រីលោក ព្រាប មុនី ចៅសង្កាត់ព្រែកលៀបដាក់ពន្ធនាគារព្រៃសបណ្ដោះអាសន្ន ។
ប្រភពពី នគរវត្ត