នគរបាលក្រុង សិរីសោភ័ណ បានឃាត់ខ្លួន ជនជាតិ ហ្វីលីពីន ចំនួន ៤នាក់ យកទៅ ការណែនាំ ឲ្យបញ្ឈប់ ធ្វើសកម្មភាព ដើររៃអង្គាស លុយបន្តទៀត
បន្ទាយមានជ័យ ៖ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៤ ជនជាតិហ្វីលីពីនបាន ដើររៃអង្គាសលុយ ពីពលរដ្ឋខ្មែរ នៅតាមទីផ្សារ ផ្លូវសាធារណះ និងតាមលំនៅដ្ឋាន ដោយគ្មានច្បាប់ទំលាប់ និងគ្មានការអនុញ្ញាតហើយ ធ្វើពលរដ្ឋរិះគន់មួយរយៈកន្លងមកផងដែរ ។
លោក អ៊ិត នៀត អធិការរងក្រុង សិរីសោភ័ណឲ្យដឹងថា យោងបទបញ្ជា ដ៏រឹងមាំ និងការចង្អុលបង្ហាញ លោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការ ដោយមានជនជាតិខាងលើ បានធ្វើសកម្មភាពដើរ
រៃអង្គាស លុយ ថាយកទៅឧត្តម្ភឲ្យក្មេងកំព្រា និងគ្មានផ្ទះសម្បែង ដោយគ្រោះមហន្តររាយពីព្យុះហៃយ៉ាន់ នៅប្រទេសហ្វីលីពីន ។
លោកអធិការ រងក្រុងសេរីសោភ័ណ បានបន្តថា ជនជាតិបរទេសទាំងនេះ បានធ្វើសកម្មភាព បែបនេះ ធ្វើឲ្យពលរដ្ឋខ្មែររិះគន់ ដើរដើររៃអង្គាសលុយ ដោយគ្មានច្បាប់ និងគ្មានការអនុញ្ញាត ទើបកម្លាំង នគរបាលក្រុងសហការ និងប៉ូលីសប្រចាំផ្សារ បានឃាត់ខ្លួនជនជាតិហ្វីលីពីន ៤នាក់ យកមកសាកសួរនាំ។
ជនជាតិហ្វីលីពីន ត្រូវបានសមត្ថកិច្ច ត្រូវឃាត់ខ្លូនគឺ មានឈ្មោះ Raineno Lomoljo ភេទប្រុស និងឈ្មោះ Johann Oficiar ភេទប្រុស ទាំង២នាក់នេះ សមត្ថកិច្ចឃាត់ខ្លួននៅផ្សារសេរីសោភ័ណ។
និងបានឃាត់ ២នាក់ ស្រីៗមានឈ្មោះ Teresita Besirade LaCruz និងឈ្មោះ Elena Elacion Damaya ឃាត់ខ្លួននៅក្នុងផ្សារចំការគរ ។
ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនជនជាតិហ្វីលីពីនទាំង ៤នាក់ បានសារភាពចំពោះមុខសមត្ថកិច្ចថា ពួកខ្លួន បានមកពីវិហារគ្រឹស្ទ Kingdom of JesusChrist ស្ថិតនៅម្តុំវត្តសន្សំកុសល សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្រោយពីសមត្ថកិច្ចណែនាំ និងធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ប្រព្រឹត្ត សកម្មភាពបន្តទៀត បើនៅប្រព្រឹត្តបន្តទៀត និងចាត់ការតាមផ្លូវច្បាប់។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះគេសង្កេតឃើញជនជាតិហ្វីលីពីន ជាច្រើននាក់បានធ្វើសកម្មភាពដើររៃអង្គាស លុយ រហូតដល់ក្រុងប៉ោយប៉ែត និងតាមបណ្តាលស្រុកនានាផងដែរ ដោយពួកគេនិយាយ ថា យកលុយ ទាំងនេះទៅជួយជនរងគ្រោះ ក្មេងកំព្រា គ្មានផ្ទះសម្បែង និងគ្រោះមហន្តររាយពីព្យុះហៃយ៉ាន់ នៅប្រទេសហ្វីលីពីន ៕
_____________
ផ្តល់សិទ្ទិដោយ៖dap-news
