ប្រធានាធិបតី​ក្រ​បំផុត​លើ​ពិភពលោក​ត្រូវ​បាន​គេ​ជូន​កាដូ​រថយន្ដ​ថ្មី​

12/05/2014 0 Comments A+ a-

ex prim
​អង្គការក្រៅរដ្ឋាភិបាល​របស់​ប្រទេស​ Mexico​ បាន​ដាក់​សំណើសុំ​ជូន​រថយន្ដ​ស៊េរី​ថ្មី​ដល់​ប្រធានាធិបតី​អ៊ុយ​រ៉ា​ហ្គា​យ​ ដែល​គេ​ចាត់​ទុក​ថា​ ជា​ប្រធានាធិបតី​ក្រ​បំផុត​លើ​ពិភពលោក​ ហើយ​រថយន្ដ​ដែល​លោក​ប្រើ​ប្រចាំ​ថ្ងៃ​ មាន​តម្លៃ​មិន​ដល់​២.០០០​ដុល្លារ​ផង​ ។​
​សមាគម​ពលករ​ Cancum​ របស់​ Mexico​ បាន​ជូន​រថយន្ដ​ថ្មី​ដល់​ប្រ​ធានា​ធិ​បតី​អ៊ុយរ៉ាហ្គាយ Jose​ Mujika​ នូវ​រថយន្ដ​ស៊េរី​ទំនើប​ ឆ្នាំ​២០០៤​ ប្រភេទ​ Volkswagen​ Beetle​ នៅ​ថ្ងៃ​ទី​៥​ ខែធ្នូ​ ។​
​អគ្គរដ្ឋទូត​ Mexico​ ប្រចាំ​នៅ​អ៊ុយ​រ៉ា​ហ្គា​យ​ លោក​ Enriquez​ បានឱ្យ​ដឹង​ថា​ រថយន្ដ​ដែល​ជូន​ប្រធានាធិបតី​អ៊ុយ​រ៉ា​ហ្គា​យ​ផលិត​នៅ​ក្នុង​ប្រទេស​ Mexico​ អំឡុង​ឆ្នាំ​១៩៩៨-២០១២​ ។​ ម្ចាស់​របស់​រថយន្ដ​ហោះ​ ទើបតែ​ប្រើប្រាស់​បាន​១៦​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ ។​ រដ្ឋ​ទូត​ Mexico​ បញ្ជាក់​ថា​ រថយន្ដ​ប្រភេទ​នេះ​ផលិត​បាន​ តែ​៣០០​គ្រឿង​ប៉ុណ្ណោះ​ ។​ ប្រធានាធិបតី​ អ៊ុយ​រ៉ា​ហ្គា​យ​ មាន​គម្រោង​ជូន​រថយន្ដ​ នោះ​ទៅ​ឱ្យ​សារមន្ទីរ​វិញ​ ។​
​កន្លង​មក​បុរស​ជនជាតិ​អា​រ៉ាប់​ម្នាក់​ បាន​ស្នើ​ជូន​រថយន្ដ​ថ្មី​១​គ្រឿង​ដល់​ប្រ​ធា​នា​ធិ​បតី​អ៊ុយ​រ៉ា​ហ្គា​យ​ ហើយ​ទិញ​យក​ រថយន្ដ​កញ្ចាស់​របស់​លោក​ក្នុង​តម្លៃ​រហូត​ ដល់​១​លាន​ដុល្លារ​(​តម្លៃ​ទីផ្សារ​២.០០០​ដុល្លារ​)​ ប៉ុន្ដែ​លោក​មិន​យល់ព្រម​លក់​ វា​នោះ​ឡើយ​ ដោយ​មិន​ចង់​ធ្វើ​ឱ្យ​បាត់​ បង់​ទឹកចិត្ដ​មិត្ដភក្ដិ​ដែល​ជូន​រថយន្ដ​នេះ​ ដល់​រូប​លោក​តាំងពី​នៅ​ក្រីក្រ​ ។​
​ប្រធានាធិបតី​ក្រ​បំផុត​លើ​ពិភពលោក​ មាន​ជីវភាព​រស់នៅ​សាមញ្ញ​បំផុត​នៅ​ ក្នុងផ្ទះ​តូច​មួយ​ មាន​សត្វ​ឆ្កែ​ជើង​៣​មួយ​ ក្បាល​ និង​រថយន្ដ​កញ្ចាស់​១​គ្រឿង​ ។​ លោក​មិន​ទទួលយក​ផ្ទះ​ល្អ​ប្រណីត​ដែល​ រដ្ឋាភិបាល​អ៊ុយ​រ៉ា​ហ្គា​យ​បាន​ប្រគល់​ជូន​ ដោយ​លោក​រស់នៅ​ផ្ទះ​នៅ​កសិដ្ឋាន​មាន​ បរិយាកាស​ស្រស់​ស្អាត​ ដែល​ជា​កម្មសិទ្ធិ​ របស់​ភរិយា​លោក​ ។​ និយាយ​រួម​ទ្រព្យ​ សម្បត្ដិ​របស់​លោក​មិន​មាន​អ្វី​ក្រៅពី​ រថយន្ដ​កញ្ចាស់​នោះ​ឡើយ​ ទើប​គេ​ផ្ដល់​រហ័ស្ស​នាម​ថា​ ប្រធានាធិបតី​ក្រ​បំផុត​ លើ​ពិភពលោក​ ។​
​ប្រាក់ខែ​របស់​លោក​ទាំង​ប៉ុន្មាន​បាន​ ប្រគល់​ទៅ​ឱ្យ​មូលនិធិ​មនុស្សធម៌​ ដើម្បី​ជួយ​ដល់​ពលរដ្ឋ​ក្រីក្រ​ ។​ ក្នុង​ចំនួន​ប្រាក់​បៀរ​វត្សរ៍​១១​ពាន់​ដុល្លារ​ក្នុង​១​ខែ​ លោក​បាន​ចំណាយ​២០​ភាគរយ​សម្រាប់​គម្រោង​នយោបាយ​នានា​ នៅ​សល់​ប៉ុន្មាន​លោក​ ប្រគល់​ដល់​មូលនិធិ​ពលរដ្ឋ​ក្រីក្រ​ ។​
​ប្រធានាធិបតី​អ៊ុយ​រ៉ា​ហ្គា​យ​និង​ភរិយា​មិន​មានកូន​ម្នាក់​ណា​នោះ​ឡើយ​ ដូច្នេះ​ លោក​ក៏​មិន​ត្រូវការ​ទ្រព្យសម្បត្ដិ​អ្វី​នោះ​ដែរ​ ដោយពេល​ស្លាប់​ទៅ​ក៏​មិន​អាច​យក​ ទៅ​តាម​បាន​ ដូច្នេះ​លោក​ក៏​បាន​សម្រេច​ បរិច្ចាគ​ប្រាក់ខែ​របស់​លោក​ទាំងអស់​ ដោយ​រស់នៅ​ពឹងផ្អែក​លើ​ប្រាក់​ចំណូល​ របស់​ប្រពន្ធ​ចិញ្ចឹមជីវិត​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​កសិដ្ឋាន​ ៕