ប្រយ័ត្ន ! សូម្បី​ត្រី​ផ្សោត​ក៏​ងាប់​ដែរ ព្រោះ​…Sex ជ្រុល​ពេក

11/11/2014 0 Comments A+ a-

​ត្រី​ផ្សោត​ឈ្មោល​១​ក្បាល នៅ Tarring, West Sussex (​អង់គ្លេស​) បាន​ងាប់​ដោយសារ​ឃ្លាន​ផង និង​ថមថយ​សីតុណ្ហភាព​រាងកាយ​យ៉ាងខ្លាំងបន្ទាប់ពី​វា “​ចាយវាយ​ខ្ជះខ្ជាយ​” នូវ​ឋា​ម​ពល​សម្រាប់ “​បន្ត​ពូជ​” ។​
​ការដែល​ត្រី​ផ្សោត​១​ក្បាល Sex រហូត​ងាប់​អណ្តែត​ចូល​ឆ្នេរសមុទ្រ បានធ្វើ​ឲ្យ​មនុស្សម្នា​ស្មាន​ពុំ​ដល់ ។ ពពួកសត្វ​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ ត្រូវបាន​គេ​រកឃើញ​នៅ​តំបន់​ប្រជុំជន Tarring, West Sussex (​អង់គ្លេស​) ។ រីឯ​ផ្សោត​១​ក្បាល​នេះ វា​ដេក​ក្នុង​ថ្លុកឈាម​របស់​វា ហើយ​គេ​បាន​យក​ក្រណាត់​នីឡុង​មក​រុំ ហើយ​ទូរស័ព្ទ​ប្រាប់​ក្រុម​ស៊ើបអង្កេត​ចល័ត ។​
​តាម Rob Deaville អ្នកធ្វើ​កោសល្យ​វិ​ច្ច័​យ​និយាយថា ផ្សោត​ឈ្មោល​១​ក្បាល​នេះ វាចា​ប់ ហើយ​ងាប់​ដោយ​អត់ឃ្លាន និង​ថម​ពល​សីតុណ្ហភាព​រាងកាយ ។ ក្នុង​រាងកាយ​របស់​វា​ពុំមាន​អាហារ​គ្រប់គ្រាន់ បរិមាណ​ខ្លាញ់ “​ស្តុក​” ក្នុង​រាងកាយ​ត្រូវ​រីងស្ងួត​អស់ ដែលជា​មូលហេតុ​វា​ពុំមាន​កម្លាំង​ស្វែងរក​ចំណី​បាន ។​
​នេះ​ជា​លទ្ធផល​នៃ​ការដុត​បំផ្លាញ​កាឡូរី​ហួសហេតុ បំរើ​ឲ្យ​ទង្វើរ​សេពសន្ថវៈ ។​
​អ្នកឯកទេស​ដដែល​និយាយថា វា​បាន​ងាប់​មុននេះ ២-៣ ថ្ងៃ ហើយ ៕​
sex2much.jpg;pv706bb18730983844