លោះ​ព្រលឹង​នឹង​ពស់ថ្លាន់​ខាំ​ទាញ​ម្ចាស់ផ្ទះ​ចូល​បង្គន់ !

11/11/2014 0 Comments A+ a-

តាម Metro, អ្នកស្រី Rampeung Onlamai អាយុ ៥៧ ឆ្នាំ នៅ Samkok ប្រទេស​ថៃ ត្រូវបាន​សង្គ្រោះ​ចេញផុត​ពី​បង្គន់ ក្រោយពេល​គាត់​ត្រូវ​ពស់ថ្លាន់​១​ក្បាល ដ៏​ធំ​សម្បើម​ខាំ​ជាប់ដៃ​ស្តាំ រួច​វា​ប្រឹង​ទាញ​គាត់​ឲ្យ​ចូលក្នុង​បង្គន់​តែម្តង ។​
​អ្នកស្រី Onlamai បាន​ប្រឹង​ទាញយក​អំបោស​ដែល​នៅ​ជិត​នោះ ហើយ​វាយ​តបត​បណ្តើរ ស្រែកហៅ​កូន​ឲ្យ​ជួយ​បណ្តើរ ។ ភ្លាមៗ​នោះ កូនស្រី​របស់គាត់​ក៏បាន​ស្ទុះ​ចូល​បង្គន់ ជួយ​ប្រតាយប្រតប់​ទាញ​អ្នកស្រី​ចេញ​វិញ​បាន ។​
​ពស់ថ្លាន់​ដ៏​សាហាវ​១​ក្បាល​នេះ បាន​លូន​ចេញ​បាត់ ហើយ​អ្នកស្រី Onlamai ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ។ គ្រូពេទ្យ​បាន​ដេរ​អស់ ២០ ថ្នេរ លើ​ដៃ​អ្នកស្រី ។ សំណាងល្អ​ហើយ ដែល​វា​ពុំមាន​ពិស ។​
​បច្ចុប្បន្ន កងកម្លាំង​សន្តិសុខ​កំពុង​តាម “​ស្វែងរក​” ចាប់​ពស់ថ្លាន់​ដ៏​កាច​សាហាវ​១​ក្បាល​នេះ​ផងដែរ ៕​
python-700x458