សង្សារថ្មី Neymar ស្លៀកប៊ីគីនី ចំហល្វែងលើ បង្អួតសាច់ខ្ចី
តារាម៉ូដែលសញ្ជាតិស៊ែប នាង Soraja Vucelic ត្រូវបានគេអះអាងថាជាមិត្តស្រីថ្មីនៃកីឡាករបាល់ទាត់ល្បីឈ្មោះ Neymar។ ពួកគេបានទាក់ទងគ្នាកាលពីរដូវក្ដៅកន្លងទៅ ប៉ុន្តែទើបតែចាប់ផ្ដើមស្អិតរមួតកាលពីពេលថ្មីៗនេះទេ។
ក្រោយទាក់ទងជាមួយខ្សែប្រយុទ្ធប្រេស៊ីល របស់ក្លិប Barcelona នេះរួចមក នាង Soraja កាន់តែល្បីមួយកម្រិតទៀត សូម្បីតែពេលនាងទៅលេងឆ្នេរសមុទ្រ Puro នៅទីក្រុង Tivat ប្រទេសម៉ុងតេណេក្រូ ក៏ត្រូវអ្នកប្រមាញ់រូបថត តាមនាងដែរ។
តារាម៉ូដែលវ័យ២៨ឆ្នាំរូបនេះ បានស្លៀកឈុតប៊ីគីនីខ្មៅ លាយស។ ទោះបីដឹងថាមានអ្នកសារព័ត៌មានថតក្ដី ក៏នាងហាក់មិនអៀននឹងកាមេរ៉ានោះទេ ដោយសារតែនាងមានរាងដ៏ស្រស់ស្អាត និងសិចស៊ី។
ជាងនេះទៅទៀត មួយឈុតរបស់នាងគឺកាន់តែក្ដៅគគុកថែមទៀត គឺឈុតពណ៌លឿងដ៏តូចខាងក្រោម ឯខាងលើចំហទាំងស្រុងតែម្ដង។
យោងតាមសារព័ត៌មាន Kurir បានឲ្យដឹងថាគូស្នេហ៍ថ្មីថ្មោងនេះ បានទាក់ទងគ្នាតាម Skype តាំងពីថ្ងៃជួបគ្នាដំបូង។ មិនត្រឹមតែប៉ុណ្ណោះទេ Neymar ថែមទាំងឲ្យយន្តហោះផ្ទាល់ខ្លួនទៅដឹកនាងមកកាន់ទីក្រុង Barcelona ប្រទេសអេស្ប៉ាញដើម្បីបានជួបគ្នាថែមទៀតផងកាលពីខែតុលាកន្លងទៅ។
Neymar និងនាង Soraja Vucelic
Neymar មានកូនប្រុស១តាំងពីអាយុ១៩ឆ្នាំ (ឆ្នាំ២០១១) ជាមួយនាង Carolina Dantas ប៉ុន្តែពូកគេមិនបានទាក់ទងគ្នាទៀតទេ។ កាលពី World Cup កន្លងទៅថ្មីៗនេះ កីឡាកររូបនេះ បានទាក់ទងជាមួយតារាម៉ូដែលប្រេស៊ីល Bruna Marquezine ប៉ុន្តែបានបែកគ្នាវិញកាលពីខែសីហា៕
ចាំមើលទាំងអស់គ្នាថាតើទំនាក់ទំនងស្នេហាថ្មីរបស់ Neymar បានយូរប៉ុណ្ណាដែរលើកនេះ?
ដោយ៖ សុខ សុវត្ថិ
រូបភាព៖ dailymail
