ដេកលើគ្រែក៏ត្រូវបាន NASA ទូទាត់ឲ្យ ១៨.០០០ ដុល្លារអាមេរិកដែរ
យុវជនគ្មានការងារធ្វើសញ្ជាតិអាមេរិកម្នាក់ ឈ្មោះ Andrew Iwanicki បានបាត់បង់អាជីពអំឡុងខែ សីហា ហើយគាត់ពុំដឹងមុនថា ខ្លួនត្រៀមបានទទួលការងារងាយបំផុត តែក៏ធុញទ្រាន់បំផុតពិភពលោកនោះទេ ! ។ នោះគឺៈ “ដេកស្ងៀមលើគ្រែរយៈពេល ៣ ខែ” ។
ចំណែក “ថៅកែ” ដែលជួល Andrew គឺស្ថាប័នអាកាសចរណ៍ និងអវកាសអាមេរិក (NASA) ។ គេមានលក្ខខ័ណ្ឌតែមួយគត់ គឺដេកស្ងៀមរយៈពេល ៣ ខែ ជាប់គ្នា សម្រាប់ការទទួលបានទឹកប្រាក់ ១ម៉ឺន៨ពាន់ដុល្លារអាមេរិក ។
Andrew ឲ្យដឹងថាៈ គ្រែរបស់ខ្ញុំបានត្រូវដាក់នៅក្នុងអង្គភាពស្រាវជ្រាវទម្រង់នៃការហោះហើរមួយរបស់ NASA ស្ថិតនៅរដ្ឋតិចសាស់ ។ ឥឡូវនេះ ខ្ញុំដេកបាន ៣ សប្តាហ៍ ហើយ នៅសល់តែជាង ៧ សប្តាហ៍ ទៀតប៉ុណ្ណោះ ។
ធាតុពិតគឺ Andrew កំពុងចូលរួមក្នុងគំរោងការអូសបន្លាយ ៣ ឆ្នាំ មួយ ដើម្បីស្រាវជ្រាវពីការស្វិតសាច់ដុំ និងឆ្អឹង ក្នុងអវកាស ។ មកទល់ពេលនេះ ក្រុមអ្នកជំនាញការ NASA បានសិក្សាលើមនុស្ស ៥៤ នាក់ហើយៗ Andrew ជាបេក្ខជនចុងក្រោយនសគ្រោងការណ៍នេះ ។
តាម Andrew នោះការដេកស្ងៀមមួយកន្លែង ពិតជាលំបាកណាស់ ព្រោះពុំទម្លាប់ ហើយមានកង្វល់ពីការថយចុះនៃសុខភាព ។ បច្ចុប្បន្ន ត្រឹមតែ ៥ សប្តាហ៍ ប៉ុណ្ណោះ តែលោកចាប់ផ្តើមឈឺក្បាល ខ្នង និងក យ៉ាងខ្លាំង ។ ពិសេសគឺ ពិបាកគេងតែម្តង ។ រីឯប្រព័ន្ធរំលាយអាហារ ក៏ចាប់ផ្តើមមានបញ្ហាដែរ… ៕