លោក ឈាង វុន ចេញមុខការពារ រឿងគ្រួសារនិយម ក្នុងរដ្ឋសភា
ភ្នំពេញ ៖ លោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភា និងជាប្រធានគណៈកម្មការទី៧ នៃរដ្ឋសភានៅថ្ងៃអង្គារ ទី១១ ខែ វិច្ឆិកា ឆ្នាំ២០១៤នេះ បានចេញមុខការពារ និងចាត់ទុកសំណុំរឿងគ្រួសារនិយម ដែលកំពុងធ្វើការ នៅក្នុងរដ្ឋសភា របស់ លោក
មិត្ត ការ៉េន អគ្គលេខាធិការរងរដ្ឋសភា ជារឿងត្រឹមត្រូវតាមច្បាប់ ។
ថ្លែងនៅក្នុងសន្និសីទកាសែត នៅព្រឹកថ្ងៃអង្គារនេះ នាវិមានរដ្ឋសភា លោក ឈាង វុន បន្តថា ” ក្រុមគ្រួសារធ្វើការ នៅ ក្នុងរដ្ឋសភាមិនជារឿងខុសច្បាប់នោះទេ ឲ្យតែពួកគេទាំងនោះមានសមត្ថភាព” ។
លោក ឈាង វុន ក៏បានចាត់ទុកការស្នើសុំរបស់លោក សុន ឆ័យ អនុប្រធានគណៈកម្មការទី២ នៃរដ្ឋសភា ដែលបាន ស្នើឲ្យព្យួរតំណែង លោក ឡេង ប៉េងឡុង អគ្គលេខាធិការដ្ឋសភា និងស្នើឲ្យដកតួនាទី លោក មិត្ត ការ៉េន អគ្គលេខាធិ ការរងរដ្ឋសភា គឺជារឿងខុសច្បាប់ ព្រោះសំណើលោក សុន ឆ័យ គ្មានការឯកភាពពីសមាជិក គណៈកម្មការទី២ រដ្ឋ សភា ៕
__________
ផ្តល់សិទ្ទិដោយ៖dap-news