HIP-បច្ចេកវិទ្យាសុវត្ថិភាព ចុងក្រោយបង្អស់មកដល់ ប្រទេសកម្ពុជាហើយ
ព័ត៌មានបច្ចេកវិទ្យា ៖ ប្រព័ន្ធបច្ចេកវិទ្យាស្កេនមេដៃសម្រាប់ម៉ោងចេញចូលធ្វើការ(Finger Scan Time Recorder System) ប្រព័ន្ធបច្ចេកវិទ្យាទ្វារសុវត្ថិភាព (Door Security Card System) ប្រព័ន្ធប្រតិបត្តិ ការ ឆ្លងកាត់ សុវត្ថិភាព(security walk through door) និង ប្រព័ន្ធបច្ចេកវិទ្យា សុវត្ថិភាពផ្សេងៗ ទៀត របស់ HIP(Highest Ideas Products) មានវត្តមាននិងចរាចរណ៍នៅលើទីផ្សារកម្ពុជាហើយ។
ក្នុងពិធីចុះហត្ថលេខារវាងក្រុមហ៊ុន HIP និង ក្រុមហ៊ុន AnAnA Computer កាលពី ខែតុលាឆ្នាំ២០១៤ កន្លងទៅនេះ HIP បានផ្តល់សិទ្ធឲ្យ ក្រុមហ៊ុន AnAnA Computer ជាក្រុមហ៊ុនតែមួយគត់ ដែលមាន សិទ្ធិនាំចូលនិងចែកចាយផ្តាច់មុខទៅលើ ផលិតផលបច្ចេកវិទ្យា សុវត្ថិភាព ទំនើប ចុងក្រោយបង្អស់ របស់ HIPទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
បើតាមប្រសាសន៍របស់ លោក ស្រៀង ទីតូ អគ្គនាយក នៃក្រុមហ៊ុន AnAnA computer ផលិតផល បច្ចេកវិទ្យា សុវត្ថិភាព HIP ទាំងអស់នេះ និងផ្តល់ជូននូវភាពឆ្លាតវៃ ល្អឥតខ្ចោះ និងសុវត្ថិភាព ខ្ពស់ បំផុត ចំពោះ ប្រព័ន្ធ គ្រប់គ្រងច្រកចេញចូល(Access Control Solutions)នៅតាមសណ្ឋាគារ សហ គ្រាស ក្រុមហ៊ុន និងបណ្តាអង្គការនានា។
បច្ចេកវិទ្យាសុវត្ថិភាពរបស់ HIP អាចថតទុកនូវរាល់ទិន្និន័យ ព្រមជាមួយនិងការវិភាគ ទៅលើទិន្និ ន័យ និងទំនាក់ទំនងពីប្រព័ន្ធ Multiple Sensor ផ្សេងៗទៀត ដោយមានទាំង សម្លេង រូបភាព វីដេអូនិង ទីតាំងភូមិសាស្រ្តផ្សេងៗ។

ប្រព័ន្ធបច្ចេកវិទ្យា របស់ HIP ពិតជាជួយអោយក្រុមហ៊ុន សហគ្រាស អាជីវកម្មរបស់លោកអ្នកប្រកប ដោយ ប្រសិទ្ធភាពខ្ពស់។ ក្នុងពេលវេលា ដ៏ជាក់លាក់មួយ លោកអ្នកអាចគ្រប់គ្រង និងអង្គេត គ្រប់ ហេតុការណ៏ ទាំងអស់ ដើម្បីធានាថា ប្រព័ន្ធ ប្រតិបតិ្តការ ដំណើរការល្អ និងបន្តជានិរន្តន៍ដើម្បីធ្វើឲ្យមានសុវត្ថិភាព។
លោក ស្រៀង ទីតូបានគូសបញ្ជាក់ទៀតថា ដោយ ការវិនិយោគទៅលើផ្នែកបច្ចេកវិទ្យា ព័ត៌មានវិទ្យា និងយល់ច្បាស់ពីការវិវត្តន៏ ផ្នែកបច្ចេកវិទ្យា ព័ត៌មានវិទ្យា ជាយូរ ឆ្នាំមកហើយ ទើប មានបណ្តា ក្រុម ហ៊ុន អន្តរជាតិដែលមានម៉ាកល្បីៗជាច្រើន ផ្តល់សិទ្ធិឲ្យក្រុមហ៊ុន អាណាណា កុំព្យូទ័រ ធ្វើជាដៃគូ និង ផ្តល់សិទ្ធិឲ្យចែកចាយបន្ត នូវបច្ចេកវិទ្យា ផលិតផល និងសេវាកម្មល្អបំផុតនិងឈានមុខគេហើយថ្មីៗ នេះដែរ ក្រុមហ៊ុន អាណា ណាកុំព្យូទ័រ មានដៃគូអន្តរជាតិមួយទៀតគឺ HIP។
ក្រុមហ៊ុន អាណា ណា កុំព្យូទ័រ បានចូលរួមយ៉ាងសកម្មក្នុងការ ផ្តល់នូវបច្ចេកវិទ្យាទំនើបចុងក្រោយ ដល់ជំនួញ និងអាជីវកម្មទាំងអស់របស់លោកអ្នក នៅក្នុងប្រទេសកម្ពុជា ដោយឈរ លើស្មារតី មួយ គឺ បំពេញ ទាំង តម្រូវការ គុណភាព សេវាកម្ម នូវបច្ចេកវិទ្យាឈានមុខដល់ អតិថិជន នៅក្នុងប្រទេស កម្ពុជា។
បច្ចេកវិទ្យា សេវាកម្ម និង ផលិតផលសុវត្ថិភាព របស់ HIP និងដាក់តាំងបង្ហាញលើកតំបូងនៅ ក្នុងពិ ព័រណ៍បច្ចេកវិទ្យា ព័ត៌ មានវិទ្យា អេឡិចត្រូនិក និងទូរគមនាគមន៍អន្តរជាតិ នៅរាជធានីភ្នំពេញ នា ពាក់ កណ្តាល ខែ វិច្ឆិកានេះនៅឯសាលតាំងពិព័រណ៍កោះពេជ្រ។ ដោយឡែក ក្រុមហ៊ុន អាណា ណា កុំព្យូទ័រ ដែលជាក្រុមហ៊ុនទទួលអាជ្ញាប័ណ្ណចែកចាយផ្នែកផលិតផល បច្ចេកវិទ្យា សុវត្ថិភាព និងដាក់ បង្ហាញ ឧបករណ៏អេឡិចត្រូនិក ជាច្រើនដូចជា កាមេរ៉ា សុវត្ថិភាព(CCTV Camera) ផលិតផលស្កេន មេដៃសម្រាប់ម៉ោងចេញចូលធ្វើការ (Finger Scan Time Recorder System) ប្រព័ន្ធទ្វារ សុវត្ថិភាព (Door Security Card System) ប្រព័ន្ធប្រតិបត្តិការសន្តិសុខ សុវត្ថិភាពតាមច្រកចេញចូល (security walk through door)។

ដោយ៖ សុខ ចាន់