គង់ វង្សយ៉ាទី និងគង់ វិច្ឆិកា សោះអង្គើយដាក់គ្នា

11/12/2014 0 Comments A+ a-

ភ្នំពេញ៖ តារាសម្ដែងស្រីស្រស់ សោភាពីរដួង កញ្ញា គង់ វិច្ឆិកា និង កញ្ញា គង់ វង្សយ៉ាទី ពេលទស្សនិកជន មើលតាមឈ្មោះរបស់ពួកគេ អ្នកខ្លះអាច គិតថាជាបងប្អូនបង្កើតនឹងគ្នា ព្រោះមាននាមត្រកូលដូចគ្នា។ តែរូបសម្រស់មិនដូចគ្នាទេ ព្រោះ កញ្ញា គង់ វង្សយ៉ាទី មានសម្រស់ហាក់ ស្រស់ឆើតឆាយជាង និងកេរ្តិ៍ឈ្មោះក៏ល្បីល្បាញជាង។ ចំណែកឯ គង់វិច្ឆិកា វិញ មិនទាន់មានស្នាដៃ លេចធ្លោរខ្លាំង ណាមួយឲ្យ ទស្សនិកជនស្គាល់នាង បានទូលំទូលាយឡើយ ។
ថ្មីនេះប្រភពធ្លាយចេញ ពីក្នុងសិល្បៈបាននិយាយ តារាសម្ដែងទាំងពីរ បានបញ្ចេញកាយវិការប្លែកៗ ដាក់គ្នា ដែលមិនសូវនិយាយ ចូលគ្នាឡើយ ទោះនាងទាំងពីរ ជាតារាសិល្បៈរៀមច្បង និង សិល្បករជំនាន់ក្រោយ ហាក់មានភាពសោះអង្គើយដាក់គ្នា ប្រៀបដូចជាមនុស្ស មិនត្រូវរ៉ូវគ្នា។
ប្រភពមួយផ្សេង បាននិយាយថា ពួកគេទាំងពីរនាក់ ថ្វីត្បិតតែត្រកូលដូចគ្នា តែប្រៀបបានទឹក និងប្រេង មិនចូលគ្នាឡើយ បើមួយទៅខាងលិច ម្នាក់ទៀតច្បាស់ជា ទៅខាងកើត មិនអាចចូលគ្នាបានឡើយ ។ សូម្បីតែចូលរួម កម្មវិធីមង្គលការ ឬកម្មវិធីអ្នកសិល្បៈផ្សេងៗ គឺ ម្នាក់ទៅមុន ម្នាក់ទៅក្រោយ។
ប្រភពខាងលើ មិនបានបង្ហាញមូលហេតុ នៃភាពសោះអង្គើយនេះទេ គ្រាន់តែអ្នកទាំងពីរនេះ មិនត្រូវរ៉ូវទាំងមិនដឹងហេតុផល ។ តែនេះជារឿងរ៉ាវក្នុងសិល្បៈ ព្រោះមនុស្សក្នុងសង្គមនេះ មិនសូវមានមនុស្សត្រូវរ៉ូវគ្នាច្រើន ទេ ពួកគេត្រូវរ៉ូវគ្នាតែមុខកាម៉េរា អ្នកកាសែត និង កញ្ចក់ទូរទស្សន៍ប៉ុណ្ណោះ តែក្រោយខ្នងគ្នា តែងតែកាច់កុងគ្នាជានិច្ច ។
តារាចម្រៀងទាំងពីរនេះ មិនអាចទាក់ទង ដើម្បីបំភ្លឺបានទេ តែគេហទំព័រ LookingTODAY នឹង ព្យាយាមស្វែងរកការបកស្រាយ ពីនាងទាំងពីរ ដើម្បីឲ្យអស់ចំងល់ របស់មហាជន ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល