Ha Ji Won ស្ត្រីអាស៊ីទី១ ក្លាយជាអគ្គរដ្ឋទូតអង្គការ Operation Smile
ថ្មីៗនេះតារាសម្ដែងសម្រស់ស្រស់ស្អាត Ha Ji Won បានក្លាយជាអគ្គរដ្ឋទូតទី២ របស់អង្គការក្រៅរដ្ឋាភិបាល Operation Smile របស់អាមេរិក បន្ទាប់ពីកំពូលតារាក្បាច់គុន ឈិន ឡុង និងជាអគ្គរដ្ឋទូតស្ត្រីអាស៊ីទី១ តំណាងឱ្យអង្គការនេះផងដែរ។

តារាស្រីសាច់ចាំជនជាតិកូរ៉េខាងត្បូង Ji Won នឹងចាប់ផ្ដើមការងារសប្បុរសធម៌នៅថ្ងៃទី១៥ វិច្ឆិកាស្អែកនេះ នៅទីក្រុងហាណូយ ក្នុងគម្រប់ខួបលើកទី២៥ នៃអង្គការ Operation Smile ក្នុងប្រទេសវៀតណាម។ ព្រឹត្តិការណ៍សប្បុរសធម៌នេះ គឺមានវត្តមានបុគ្គលវេជ្ជសាស្ត្រល្បីៗ មកពីបណ្ដាប្រទេសផ្សេងៗគ្នា ជុំវិញពិភពលោក។

នេះមិនមែនការងារសប្បុរសជាលើកទី១ទេ ដែលតារាស្រីសាច់សខ្ចីរូបនេះបានធ្វើ។ ក្រៅពីនេះ នាង និងអ្នកគាំទ្ររបស់នាង បានជួយដល់ក្មេងៗពិការផ្សេងទៀត ក្នុងកិច្ចសហការ ជាមួយមជ្ឈមណ្ឌល Gangnam-gu Family Welfare។ នាងបានបរិច្ចាគទឹកប្រាក់ជិត ១០០ ០០០ដុល្លារអាមេរិក ឱ្យគម្រោង Smile Again របស់មជ្ឈមណ្ឌលនេះដែរ។
មានស្ថាប័នជាច្រើនទៀតដែលនាងបានជួយដូចជា ក្រុមជំនួយកុមារ Choi Kyung Joo Foundation និង សាកលវិទ្យាល័យពេទ្យ Yonsei។ ហើយស្ថាប័នទាំងពីរ បានយកជំនួយរបស់នាង សម្រាប់ផ្ដល់អាហារូបករណ៍ដល់សិស្ស និងព្យាបាលកុមារគថ្លង់ និងពិការភ្នែក។
តារាស្រីវ័យ៣៦ឆ្នាំថ្មីៗនេះ ធ្លាប់សម្ដែងក្នុងរឿង “Secret Garden” និង “King 2 Hearts” និងថ្មីៗនេះ នាងបានសម្ដែងរឿងភាគបុរាណចិនចំនួន៥១ភាគ “Empress Ki”៕