Google អភិវឌ្ឍ​បរិក្ខារ​រាវរក​មហារីក

11/04/2014 0 Comments A+ a-

តាម​កាសែត Wall Street Journal, Google ឲ្យ​ដឹងថា បច្ចេកវិទ្យា​រកឃើញ​មហារីក​ថ្មី​នេះ គឺជា​ការ​គួបផ្សំ​រវាង​គ្រាប់ nano រក​ជំងឺ ត្រូវបាន​បញ្ចូល​ទៅក្នុង​រាងកាយ ហើយ​ភ្ជាប់​នឹង sensor ពាក់​នៅ​ដៃ​មួយ ។ ពេល​ស្ថិតនៅក្នុង​ឈាម គ្រាប់ nano ទាំងឡាយ ដែលមាន​ទំហំ​ត្រឹម ១/១០០០ នៃ​ទទឹង​ជាលិកា​ក្រហម នឹង​ច្បាម​លើ​កោសិកា​, ប្រូតេអ៊ីន និង​សាច់ដុំ​ក្នុង​រាងកាយ ។​ ​គ្រាប់ nano ទាំងនេះ នឹង​រកឃើញ​នូវ​បំរែបំរួល​ដ៏​តូច​បំផុត ក្នុង​ប្រព័ន្ធ​ជីវ​-​គីមី​សាស្ត្រ នៃ​រាងកាយ​មនុស្ស រួច​បញ្ជូន​សញ្ញា​ព្រមាន​ទុក​ពី​រោគ​មហារីក​, គាំងបេះដូង និង​ជំងឺ​កាច​សាហាវ​ដទៃទៀត ទៅកាន់ sensor ដែល​ពាក់​ជាប់​នឹង​ដៃ ។​
​ការរកឃើញ​ឆាប់រហ័ស​ទាន់ពេល គឺជា​បញ្ហា​គន្លឹះ សម្រាប់​ព្យាបាល​រោគ​មហារីក ពេលដែល​អ្នកជំងឺ​បាន​ឈានចូល​ដំណាក់កាល​ចុងក្រោយ ។​
Andrew-Conrad​វេជ្ជបណ្ឌិត Andrew Conrad (​ឆ្វេង​) បាន​ចូលរួម​ធ្វើការ​ក្នុង​បន្ទប់ពិសោធន៍ Google X ពី​ឆ្នាំ ២០១៣
​វេជ្ជបណ្ឌិត Andrew Conrad ប្រធាន​ក្រុម Life Sciences របស់​បន្ទប់ពិសោធន៍ Google X ដែល​អនុវត្ត​គំរោងការ​នេះ​ពោលថាៈ គ្រប់ការ​ធ្វើតេស្ត​សុខាភិបាល ដែល​អ្នកជំងឺ​ត្រូវធ្វើ នឹង​អនុវត្ត​តាមរយៈ​ប្រព័ន្ធ​នេះ ។ វា​គឺជា​គោលដៅ​របស់​យើងខ្ញុំ ។​
​លោក​សង្កត់ធ្ងន់ថា Google ចង់​ប្តូរ​ពាក្យ​វេជ្ជសាស្ត្រ​និយម​ហៅ​បច្ចុប្បន្ន “​ប្រតិកម្ម​” និង “​ព្យាបាល​” មកជា “​ម្ចាស់ការ​” និង “​រង់ចាំ​” វិញ ។ តាម​នោះ គ្រាប់ nano មាន​សមត្ថភាព​រកឃើញ​បញ្ហា​នៃ​រាងកាយ​មនុស្ស ក្នុង​កំរិត​ថ្នាក់ “​ម៉ូលេគុល​” ៕