ចិន​មាន​អាវុធ​ឡាស៊ែរ​ប្រឆាំង​យន្តហោះ​

11/04/2014 0 Comments A+ a-

បណ្តាញ​សារព័ត៌មានរ​ដ្ឋ​របស់​ចិន​បាន​រាយការ​ណ៍នៅថ្ងៃចន្ទនេះថា ប្រទេស​ចិន​បាន​កំពុង​អភិវឌ្ឍ​ប្រព័ន្ធ​អាវុធ​ឡាស៊ែរដែល​​អាច​បាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​ដែល​ហោះ​មក​ជិត​។
​ទីភ្នាក់សារ​ព័ត៌មាន​ស៊ីនហួ​របស់​ចិន ដែល​បាន​ដកស្រង់​សេចក្តីថ្លែងការណ៍​របស់​ក្រុម​អ្នកជំនាញ​វិស្វកម្ម​ខាង​ ផ្នែក​រូបវិទ្យា​ចិន​(CAEP) បាន​និយាយថា ប្រព័ន្ធ​អាវុធ​ឡាស៊ែរនេះ​មាន​រយៈ​ចម្ងាយ​២​គីឡូម៉ែត្រ​និង​អាច​បាញ់​ ទម្លាក់​យន្តហោះ​ធុន​តូច ក្នុង​រយៈពេល​៥​វិនាទី​ពី​ទីតាំង​នៃ​គោលដៅ​វាយប្រហារ​របស់​វា ។​
In the test video released in 2013, the Navy laser successfully shot down a drone
រូបវីដេអូ បង្ហាញកងទ័ពចិនប្រើឡាស៊ែរបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកដោយជោគជ័យ
​ទីភ្នាក់សារ​ព័ត៌មាន​ស៊ីនហួ បាន​និយាយថា “ ប្រព័ន្ធ​អាវុធ​ឡាស៊ែរនេះ ត្រូវបាន​រំពឹងថា​នឹង​ដើរតួនាទី​ដ៏​សំខាន់​ក្នុង​ការធានា​ស​សន្តិសុខ​ជាតិ​” ​។​
​ទីភ្នាក់សារ​ព័ត៌មានដដែល​នេះ បាន​និយាយទៀតថា វា​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការបាញ់​ក្នុង​រយៈ​ចម្ងាយ​៥០០​ម៉ែត្រ​និង​ ប្រឆាំង​​យន្តហោះ​ដែល​ហោះ​ក្នុង​រយៈកម្ពស់​ជាង​៥០​ម៉ែត្រ​ក្នុង​ការបាញ់​មួយ ​វិនាទី ។​
​ក្រុម​អ្នកជំនាញ​វិស្វកម្ម​ខាង​ផ្នែក​រូបវិទ្យា​ចិន​នេះ បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា ប្រព័ន្ធ​អាវុធ​ឡាស៊ែរដែល​​អាចដាក់​ដំឡើង​លើ​រថយន្ត​បាន​នេះ បាន​បាញ់​ធ្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើ​កជាង​៣០​គ្រឿង​ក្នុង​ការបាញ់​ សាកល្បង​​កាលពី​ពេល​ថ្មីៗ​នេះ ដោយ​អត្រា​ជោគជ័យ​គឺ​បាញ់​ចំ​គោលដៅ​១០០​ភាគរយ​៕ ប្រភព ៖ CEN