រដ្ឋមន្ត្រីក្រសួងការពារជាតិហៅការផ្ទុះកាំជ្រួចបាត់បង់ជីវិតថា ‘មិនមែនជារឿងធំដុំ’
លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានមានប្រសាសន៍កាលពីថ្ងៃអាទិត្យថា ការផ្ទុះកាំជ្រួចដែលបណ្តាល
ឲ្យស្លាប់បុរសម្នាក់
និងរបួសមនុស្ស៧ទៀតក្នុងក្រុងភ្នំពេញកាលពីសប្តាហ៍មុន
“មិនមែនជារឿងធំដុំទេ”
ចំណែកឯក្រុមអ្នកជំនាញខាងបាញ់កាំជ្រួចអន្តរជាតិបាននិយាយកាលពីចុង
សប្តាហ៍ថា ឧប្បត្តិហេតុនេះអាចទប់ស្កាត់បានដោយងាយស្រួល
ប្រសិនបើមានការប្រយ័ត្នផ្នែកសុវត្ថិភាពធម្មតាជាមុន។
អំឡុងការបាញ់កាំជ្រួចអបអរខួបឆ្នាំទី១០នៃការឡើងគ្រងរាជ្យ សម្បត្តិរបស់ព្រះមហាក្សត្រ នរោត្តម សីហមុនី កាលពីយប់ថ្ងៃពុធ កាំជ្រួចមួយបានផ្ទុះនៅក្នុងបំពង់ដែកបាញ់បង្ហោះ បណ្តាលឲ្យជះអំបែងទៅលើក្រុមអ្នកដើរកម្សាន្តក្បែរនោះ។ លោក ណាគ្រី ដារ៉ូ អាយុ ២៣ឆ្នាំ មកពីស្រុកកោះធំខេត្តកណ្តាល បានស្លាប់ភ្លាមនៅនឹងកន្លែង ពេលដែលបន្ទះដែកមួយបានបុកធ្លាយខ្លួនរបស់គាត់។ មនុស្ស៧នាក់រងរបួស ដោយមាន២នាក់ក្នុងចំណោមនោះរបួសធ្ងន់។
លោកឧត្តមសេនីយ៍ ទៀ បាញ់ បានមានប្រសាសន៍កាលពីថ្ងៃអាទិត្យថា “ឧប្បត្តិហេតុនេះមិនមែនជារឿងធំដុំទេ។ វាជាឧប្បត្តិហេតុដែលមិនរំពឹងទុក”។ លោកឧត្តមសេនីយ៍ ទៀ បាញ់ បានបន្ថែមថា ក្រសួងរបស់លោក ដែលទទួលខុសត្រូវចំពោះការបាញ់កាំជ្រួចជាផ្លូវការ នឹងធ្វើឲ្យការបាញ់កាំជ្រួចនៅពេលអនាគតមានសុវត្ថិភាពប្រសើរឡើង។
លោកបានមានប្រសាសន៍ថា “យើងមិនចង់ឲ្យវាកើតឡើងជាថ្មីទេ ដូច្នេះយើងនឹងប្រយ័ត្នប្រយែង” ហើយលោកបានបន្ថែមថា កាំជ្រួចនឹងបាញ់ចេញពីទូកចតក្នុងទន្លេ ដែលគិតថាជាវិធីមានសុវត្ថិភាពជាង ក្នុងពិធីបុណ្យអុំទូកនៅសប្តាហ៍នេះ។
កាលពីថ្ងៃព្រហស្បតិ៍ ឧត្តមសេនីយ៍ឯក អិុត សារ៉ាត់ នាយកផ្នែកហ្វឹកហ្វឺននៅក្រសួងការពារជាតិ ដែលនាយកដ្ឋានរបស់លោកទទួលភារៈបាញ់កាំជ្រួចនៅយប់ថ្ងៃពុធ ដែលក្នុងពេលនោះកាំជ្រួចត្រូវបានបាញ់ចេញពីបំពង់ដែក បានបន្ទោសរំសេវផ្ទុះខុសពីធម្មតាដែលបណ្តាលឲ្យមានគ្រោះថ្នាក់នេះ។
ឧត្តមសេនីយ៍ឯក អិុត សារ៉ាត់ បានមានប្រសាសន៍កាលពីថ្ងៃអាទិត្យថា “ឥឡូវយើងកំពុងស៊ើបអង្កេតដើម្បីឲ្យដឹងថា [ជនរងគ្រោះ]ត្រូវកាំជ្រួចដោយរបៀបណា ថាតើដោយសំបក ក្រដាសរឹង ឬអ្វីផ្សេង” ដោយលោកបានពន្យល់ថា លោកបានជ្រើសរើសបាញ់បង្ហោះកាំជ្រួចពីបំពង់នៅលើដី ជាជាងលើទូក ដោយសារមានប្រវត្តិសុវត្ថិភាព៤០ឆ្នាំមិនដែលខូចឈ្មោះរបស់ក្រសួង នេះពីមុនមក។
អ្នកជំនាញខាងបាញ់កាំជ្រួចអន្តរជាតិបាននិយាយកាលពីចុងសប្តាហ៍នេះ ថា ឧបទ្ទវហេតុនេះត្រូវគ្នាទៅនឹង ឧបទ្ទវហេតុដែលបង្កឡើងដោយសំណើម ឬ កាំជ្រួចដែលហោះមិនស្រួល ប៉ុន្តែថា ការប្រុងប្រយ័ត្នត្រឹមត្រូវជាមុន មុខជាទប់ស្កាត់ការស្លាប់និងរបួសបាន។
លោក វ៉រិន រីឈី នាយកគ្រប់គ្រងក្រុមហ៊ុន Fireworks Down Under មានមូលដ្ឋាននៅរដ្ឋឃ្វិនសឡិន ប្រទេសអូស្ត្រាលី បានឲ្យដឹងតាមរយៈសារអេឡិចត្រូចនិកកាលពីថ្ងៃសៅរ៍ថា ប្រទេសភាគច្រើនបានបោះបង់ចោលការប្រើបំពង់ដែក ឬ PVC ជាកាំភ្លើងបាញ់ ដោយសារភាពងាយមានគ្រោះថ្នាក់ ដូចជាគ្រោះថ្នាក់ដែលបានកើតឡើងនៅក្រុងភ្នំពេញកាលពីសប្តាហ៍ មុនអ៊ីចឹងដែរ។
លោក រីឈី បាននិយាយថា “[យើង]មានហេតុភេទស្រដៀងគ្នាកើតឡើងនៅទីនេះ ហើយក្មេងតូចម្នាក់បានស្លាប់ ដូច្នេះយើងបានហាមប្រាមមិនត្រូវប្រើដែកក្នុងការបាញ់កាំជ្រួញ”។ លោកបានបន្ថែមថា ប្រសិនបើប្រើកាំភ្លើងត្បាល់ដែក គេគួរមានបាវខ្សាច់តម្រៀបដាក់ជុំវិញ ឬកប់ឲ្យជ្រៅល្មម ដូច្នេះអំបែងនឹងបាចសាចចូលដី។
ប៉ុន្តែ លោក ចុន ខាលវើហោស៍ នាយកគ្រប់គ្រងក្រុមហ៊ុន Fantastic Fireworks នៅទីក្រុងឡុង បានឲ្យដឹងតាមរយៈសារអីុម៉េលកាលពីថ្ងៃអាទិត្យថា របាំងបាវខ្សាច់នៅតែមិនអាចទប់កម្លាំងបំពង់ដែកផ្ទុះបានទេ។ លោកបាននិយាយថា “បើអ្នកមិនប្រើបាវខ្សាច់រាប់សិបបាវព័ទ្ធជុំវិញបំពង់បាញ់បង្ហោះ នីមួយៗទេ កម្លាំងផ្ទុះមុខជាជះខ្លាំងជាមិនខានឡើយ”។
លោក ខាលវើហោស៍ បាននិយាយថា ការបាញ់ចេញពីទូកគឺមានសុវត្ថិភាពជាងមែន ប៉ុន្តែ ប្រសិនបើប្រើបំពង់ដែក នៅតែមានគ្រោះថ្នាក់ គឺជៀសមិនរួចដដែលដល់អ្នកឈរមើលនិងអ្នកបាញ់។
“លោកបាននិយាយថា “ធម្មតាទូកស្ថិតនៅចម្ងាយយ៉ាងហោចណាស់១០០ម៉ែត្រពីច្រាំងទន្លេនោះ… ខ្ញុំមិនចង់ឲ្យវានៅជិតជាងនេះទេ”។ លោកបានបន្ថែមថា សម្ភារដូចជាកញ្ចក់ Fiberglass ឬក្រដាសកាតុងគួរប្រើជាជំនួស ពីព្រោះរបស់ទាំងនេះរឹងមាំល្មមនឹងស្រូបសម្ពាធពីការផ្ទុះ និងបត់បែនបាន ដែលមិនបែកជាអំបែងមុតឡើយ។
រីឯឧត្តមសេនីយ៍ សារ៉ាត់ បាននិយាយកាលពីថ្ងៃអាទិត្យថា លោកដឹងថា បំពង់បាញ់ដែលប្រើកាលពីសប្តាហ៍មុនគួរតែកប់ក្នុងដី ប៉ុន្តែរូបភាពដែលផ្សព្វផ្សាយតាមសង្គមហ្វេសប៊ុកបានបង្ហាញថា សឹងតែគ្មានការការពារទាំងស្រុង មានតែខ្សាច់កម្ពស់ពីបីសង់ទីម៉ែត្រប៉ុណ្ណោះគរជុំវិញកន្លែង បាញ់កាំជ្រួញនោះ៕មានិត (ប្រភព ៖ ខេមបូឌាដេលី)