ស្រាវជ្រាវ​ជោគជ័យ​ថ្នាំ “​ចាក់​” ចូល​សរីរាង្គ​មនុស្ស​

11/04/2014 0 Comments A+ a-

ឆាប់ៗ​ខាងមុខនេះ ការចាក់​ថ្នាំ​នឹង​ងាយស្រួល​ជាង​ដោយ​ពួក​អ្នកវិទ្យាសាស្ត្រ​បាន​អភិវឌ្ឍន៍​ ជោគជ័យ​សណ្ឋាន “​ម្ជុលចាក់​” អាច​លេប​ដោយ​មិន​បង្ក​គ្រោះថ្នាក់​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​សរីរាង្គ ។​
​ពួក​អ្នកស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​ម៉ាសា​ជូ​សេត (MIT) និង​មន្ទីរ​ពហុ​ព្យាបាល​ម៉ា​សាជូ​សេត (MGH) បាន​ផលិត​ជោគជ័យ​គ្រាប់​ថ្នាំ​ថ្មី​មាន​ឈ្មោះថា biologics មាន​ទំហំ​ប៉ុន​ប្រាក់​កាក់ (​ប្រវែង​២cm និង​មាន​វិជ្ឈមាត្រ​១​សង់ទីម៉ែត្រ​) ខាងក្នុង​ត្រូវបាន​ស្រោប​ដោយ​ម្ជុលចាក់​តូចៗ​ធ្វើ​ពី​ដែកថែប​មាន​ប្រវែង​៥​ សង់ទីម៉ែត្រ , ក្នុង​បង្អស់​ជា​ផ្នែក​ផ្ទុក​ថ្នាំ​ទន់ ។​
​អំពី​គោលការណ៍​សកម្មភាព , ពេល​លេបថ្នាំ​ចូលក្នុង​សរីរាង្គ , គ្រាប់​ថ្នាំ​នេះ​អាច​ចាក់​ផ្ទាល់​ចូល​ភ្នាស ក្រពះ​ដោយ​មិន​បន្សល់ទុក​របួស​ណា​ឡើយ ។​
“​ថ្នាំ​គ្រាប់​នេះ​ក្រោយពេល​ចូលក្នុង​សរីរាង្គ ដល់​កន្លែង​ចង់បាន​នឹងត្រូវ​រំលាយ​អាហារ​ក្នុងនោះ​ធ្វើ​ឲ្យ​រលាយ​ស្រទាប់​ ស្រោប​ខាងក្រៅ , បន្ទាប់មក​ម្ជុល​នឹង​ចាក់​ផ្ទាល់​ចូល​ភ្នាស ហើយ​ចាក់​ថ្នាំ​ចូល​ក្នុងនោះ ។​
7_RRXE
​ដុំ​រំញោច​ពោះវៀន នឹង​ធ្វើជា​ភ្នាក់ងារ​កន្ត្រាក់​រុញ​ថ្នាំ​ចាក់​ចូល​សរីរាង្គ​តាមរយៈ​ប្រព័ន្ធ​ម្ជុលចាក់ ។​
​ហើយ​មិនតែប៉ុណ្ណោះ មុនពេល​ថ្នាំ​ស្រូបយក , គ្រាប់​ថ្នាំ​នេះ​នឹងត្រូវ​បំបែក​បំផ្លាញ​មុន​ដោយ​ពពួក​អាស៊ីត និង​អង់​ហ្ស៊ី​ម​ក្នុង​ផ្លូវ​រំលាយ​អាហារ , ចុងក្រោយ​ត្រូវ​កម្ចាត់​ចេញ​ក្រៅ ។ ផ្តើម​ពី​នោះ​នឹងមិន​បង្ក​គ្រោះថ្នាក់​ណា​ដល់​សរីរាង្គ “-Carl Schoellhammer , អ្នកដឹកនាំ​ការស្រាវជ្រាវ​១​រូប​ឲ្យ​ដឹង ។​
​អាស្រ័យ​ដោយមាន​លោហធាតុ (​ដែកថែប​) ក្នុង​ថ្នាំ ហេតុនេះ​ពួក​អ្នកវិទ្យាសាស្ត្រ បាន​ពិសោធន៍​ចំពោះ​សត្វ​ជ្រូក និង​ថ្នាំ​ក្នុងនោះ​គឺ​អាំង​ស៊ុយ​លីន ។ លទ្ធផល​បង្ហាញថា ការផ្គត់ផ្គង់​អាំង​ស៊ុយ​លីន​សម្រាប់​សរីរាង្គ​ជ្រូក​តាមរយៈ​ថ្នាំ​គ្រាប់​ នេះ​ផ្តល់​សិទ្ធ​ភាព​ជាង​យ៉ាងច្រើន​ប្រៀប​នឹង​ការចាក់​ក្រោម​ស្បែក ។​
​តាម​ពួក​អ្នកវិទ្យាសាស្ត្រ ត្រូវ​ចំណាយពេល​ប្រមាណ​១​សប្តាហ៍​ដើម្បី​គ្រាប់​ថ្នាំ​អាច​បម្លាស់​ទី​ អស់ទាំង​ស្រុង​ផ្លូវ​រំលាយ​អាហារ តែ​ពុំមាន​ឥទ្ធិពល​បន្ទាប់បន្សំ​ឬ​របួស​ណាមួយ​សម្រាប់​ពោះវៀន​ជ្រូក ។​
“​នេះ​នឹង​ជា​វិធី​ដែល​យើង​អនុវត្ត​ក្នុង​អនាគត ហើយ​យើង​នឹងមិន​ចាំបាច់​ត្រូវ​ប្រើ​ម្ជុលចាក់​ទៀត​” -Giovanni Traverso អ្នកដឹកនាំ​ការស្រាវជ្រាវ​ឲ្យ​ដឹង ។​
​ចំពោះ​ថ្នាំ​គ្រាប់​ថ្មី​នេះ , ពួក​អ្នកវិទ្យាសាស្ត្រ​សង្ឃឹម​នឹង​ប្រើប្រាស់​វា​សម្រាប់​ការចាក់​វ៉ាក់សាំង ​ដោយ​ថ្នាំលេប​ជំនួស​ម្ជុលចាក់​សព្វថ្ងៃ ។​
​លទ្ធផល​ស្រាវជ្រាវ​ត្រូវបាន​ចុះផ្សាយ​លើ​ទស្សនា​វ​ដ្តី Journal of Pharmaceutical Sciences ៕​