ក្មេងស្រីអាយុ៥ឆ្នាំគួរឲ្យស្រឡាញ់ម្នាក់ល្បីពេញពិភពលោក ព្រោះតែមុខមាត់ Cute និងកាយវិការថតរូបមនុស្សធំសុំខ្មាស់
ក្មេងស្រីរាងតូចច្រឡឹងគួរឲ្យស្រឡាញ់ម្នាក់ ឈ្មោះ Breanna Youn មានអាយុទើបតែ ៥ ឆ្នាំ ប៉ុណ្ណោះ ប៉ុន្តែ នាងតូចមានអ្នកគាំទ្ររហូតដល់ជាង១.១ លាននាក់ នៅលើ Instagram ព្រោះតែរូបថតរបស់នាង Cute ពេក ! ជាពិសេស បច្ចុប្បន្ននេះ នាងតូចកំពុងទទួលការស្រឡាញ់ចូលចិត្ត ពីសំណាក់អ្នកលេងអ៊ីនធើរណេតនៅទូទាំងពិភពលោកតែម្តង ។
ចំពោះ Brenna Youn គឺតែងទទួលបានការស្រឡាញ់ ចូលចិត្ត “ក្រឺតក្នាញ់” ជាខ្លាំង នៅពេលរូបថតរបស់នាងបាន “លេចឡើង” នៅលើបណ្តាញសង្គម ជាមួយស្ទៃល៍ថតរូបបែប Cute ឡូយ តារាសម្តែងល្មមៗសុំខ្មាស់ណា៎! ។
យ៉ាងណាមិញ ក្មេងស្រីអាយុ ៥ ឆ្នាំ ជាកូនកាត់ កូរ៉េ-ហ្វីលីពីន (ម្តាយជាជនជាតិហ្វីលីពីន និងឪពុកជាជនជាតិកូរ៉េខាងត្បូង) ម្នាក់នេះ មិនត្រឹមតែ Cute ប៉ុណ្ណោះ ប៉ុន្តែ នាងតូចថែមទាំងចេះសម្តែង ច្រៀង រាំ ធ្វើឲ្យយើងមិនសសើរមិនបានផងដែរ ។
សូមបញ្ជាក់ថា អ្វីៗទាំងអស់ផ្តើមឡើង គឺដោយសារម្តាយរបស់នាង អ្នកស្រី Youn បានបង្ហោះរូបថតរបស់នាងជាច្រើនសន្លឹកចូល Facebook របស់គាត់ ។ បន្ទាប់មក ក៏ស្រាប់តែមានជនចម្លែកៗ បានចាប់ផ្តើមសុំឲ្យអ្នកស្រីបង្កើត Fan Page មួយឲ្យ Breanna, នៅពេលនោះ អ្នកស្រី Youn ក៏យល់ព្រមធ្វើតាមការស្នើសុំរបស់ពួកគេ ។ លទ្ធផលក្រោយការបង្កើត, រូបថតរបស់ប្អូនស្រី Breanna ក៏បានរីកសុះសាយពាសពេញក្នុងបណ្តាញអ៊ីនធើរណែតតែម្តង ៕
