អ្នកមានស្រុកចិនពុំស្តាយលុយដើម្បីរៀនធ្វើជា…អភិជន
កម្រៃសិក្សាពិតជាស្មានពុំដល់គឺៈ ១៦.០០០ ដុល្លារ ហើយគេនឹងបង្រៀនស្ត្រីចិនឲ្យចេះតាំងពីរបៀបចាប់ដៃ, ប្រាស្រ័យទាក់ទងក្នុងភោជនីយដ្ឋាន, ពិធីស្រមោសរ រួមទាំងស្នូរសម្លេងនៃការហៅយីហោទំនិញល្បីៗ…របស់លោកខាងលិច ។
ការអភិវឌ្ឍន៍នៃខឿនសេដ្ឋកិច្ច និងទេសចរណ៍សាកលលោក រួមនឹងចំណាប់អារម្មណ៍ពីខឿនអប់រំលោកខាងលិច បានជំរុញឲ្យស្រទាប់កណ្តាល និងអភិជនចិន ស្វះស្វែងរកអ្នកជំនាញការពីទំនាក់ទំនង, ការទូត បំណងកែសម្រួលឥរិយាបថ និងលើកតម្កើងឋានៈរបស់ខ្លួន ។
James Habbet នាយកគ្រប់គ្រងរបស់ Scatton ពោលថាៈ មុននេះ អ្នកមានស្រុកចិន គិតតែពីព្យាយាមដើរទិញទំនិញថ្លៃៗ ដើម្បីបង្អួត ប៉ុន្តែ ឥឡូវនេះ ពួកគេប្រមូលផ្តុំគ្នាសិក្សា ដើម្បីមានចំណេះដឹងជួយឲ្យគេខុសពី…អ្នកដទៃ ។
ចិនមានសេដ្ឋីច្រើនបំផុតនៅលើពិភពលោក ។ កំរិតមានបានកើនឡើង ស្របនឹងតម្រូវការរបស់សេដ្ឋីក៏កើនដែរ ។ នៅវិទ្យាសា្ថន Sarita ស្ថាបនិក Sare Jame Ho ស្រូមទាញបានទាំងកំពូលអ្នកមានៗចិន ។ នាងបើកស្នាក់ការនៅប៉េកាំង ដើម្បីបង្រៀនវិធីប្រាស្រ័យទាក់ទងរបស់ស្ត្រី ដែលបានរៀបការ១ថ្នាក់ និងថ្នាក់ “ថ្នាក់ដំបូង” ១ថ្នាក់ទៀត សម្រាប់ក្មេងស្រីទើបពេញវ័យ ។
Ho ពោលថាៈ សិក្ខាកាមរបស់ខ្ញុំគឺជាអ្នកបានទិញកាបូប Hermes តាំងពី១០ឆ្នាំ មុន ។ ឥឡូវ ពួកគេទាមទារឆ្ពោះទៅកាន់ស្តង់ដារ១ខ្ពស់ជាង អមដោយការស្រេកឃ្លាន១ខ្លាំងជាង ។
វគ្គសិក្សា១វគ្គតែ ១២ ថ្ងៃ ប៉ុណ្ណោះ តែវាមានតម្លៃដល់ទៅជាង ១៦.០០០ ដុល្លារអាមេរិក ៕
