ត្រីភាគីសម្រេចដំឡើងប្រាក់ឈ្មួលកម្មករដល់ ១២៣ ដុល្លារសម្រាប់ឆ្នាំ២០១៥
ភ្នំពេញៈ គណៈកម្មការប្រឹក្សាការងារបានសម្រេចយក ការដំឡើងប្រាក់ឈ្មួលអប្បបរមារបស់កម្មកររោងចក្រកាត់ដេរ និងស្បែកជើងដល់ចំនួន ១២៣ដុល្លារអាមេរិកសម្រាប់ឆ្នាំ ២០១៥ បន្ទាប់ពីបោះឆ្នោតសម្រេចជាមួយនឹងតំណាងសហជីព និងតំណាងភាគីថៅកែរោងចក្រ នៅក្នុងកិច្ច ប្រជុំពិភាក្សាស្តីពីការដំឡើងប្រាក់ឈ្នួលកម្មករនៅថ្ងៃពុធនេះ។
យោងតាមសេចក្តីថ្លែងការណ៍របស់ គណៈកម្មការប្រឹក្សាការងារដែលភ្នំពេញ ប៉ុស្តិ៍ទើបទទួលបាន បានឲ្យដឹងថា ចំនួនប្រាក់ឈ្មួលនៃការដំឡើងនេះ នឹងត្រូវដាក់ជូនដល់រដ្ឋមន្ត្រីក្រសួងការងារ ដើម្បីធ្វើការពិនិត្យសម្រេចស្របទៅតាមបទប្បញ្ញត្តិជាធរមាននៃច្បាប់ស្តីពីការងារ ដោយត្រូវអនុវត្តចាប់ពីថ្ងៃទី ០១ មករា ឆ្នាំ២០១៥នេះតទៅ។
ដោយឡែក សហជីពឯករាជ្យធំៗ មិនបានយល់ព្រមចំពោះការដំឡើងរបស់ គណៈកម្មការប្រឹក្សាការងារនេះទេ និងបានចេញសេចក្តីថ្លែងការណ៍មួយភ្លាមៗ សម្តែងការសោកស្តាយចំពោះសេចក្តីសម្រេចលើការដំឡើងប្រាក់ឈ្មួលត្រឹម ១២៣ ដុល្លារនេះ។
ក្រុមមេដឹកនាំសហជីពធំៗទាំងនោះបានលើកឡើងថា ការសម្រេចលើចំនួននេះ គឺគ្រាន់តែស្ថិតនៅលើបន្ទាត់នៃភាពក្រីក្រតែប៉ុន្មានដុល្លារប៉ុណ្ណោះ ដូច្នេះកម្មករ និយោជិត នៅមិនទាន់ទទួលបានប្រាក់ឈ្មួលអប្បបរមាសមរម្យនៅឡើយទេ។
ក្រុមមេដឹកនាំសហជីពធំៗទាំងនោះបានលើកឡើងថា ការសម្រេចលើចំនួននេះ គឺគ្រាន់តែស្ថិតនៅលើបន្ទាត់នៃភាពក្រីក្រតែប៉ុន្មានដុល្លារប៉ុណ្ណោះ ដូច្នេះកម្មករ និយោជិត នៅមិនទាន់ទទួលបានប្រាក់ឈ្មួលអប្បបរមាសមរម្យនៅឡើយទេ។
ពួកគេបន្តថា នៅតែបន្តយុទ្ធនាការរបស់ខ្លួនបន្តបន្ទាប់ទៀត ដើម្បីជម្រុញឲ្យមានការដំឡើងតាមតែពួកគេទាមទារនិងសំណូមពរដល់រាជរដ្ឋាភិបាល មេត្តាពិចារណាជួយអន្តរាគមន៍ចំពោះការទាមទារនេះ។
សូមរង់ចាំអានព័ត៌មានពិស្តារ….
ប្រភពពី ភ្នំពេញប៉ុស្តិ៍