ប្រធាន​អង្គភាព​​ អ.ប.ព ជួប ប្រធានគណៈកម្មការ​ទី​១០នៃរដ្ឋសភា រសៀលនេះ

11/26/2014 0 Comments A+ a-


ឱម-យ៉ិនទៀង
រាជធានីភ្នំពេញ៖ លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (អ.ប.ព) រួមទាំង​អនុប្រធាន និង​មន្ត្រី​មួយចំនួនទៀត​ នឹងជួបពិភាក្សា​ការងារ ជាមួយគណៈកម្មការ​អង្កេត បោសសំអាត និង​ប្រឆាំង​អំពើពុករលួយ ដែលជា​គណៈកម្មការ​ទី​១០ នៃ​រដ្ឋសភា ដឹកនាំដោយលោក ហូរ វ៉ាន់ ប្រធាន​គណៈកម្មការ​ទី​១០ ​ដើម្បីសហការគ្នា និង​ធ្វើការ​ជាមួយគ្នា គឺ​មិនមែន​ជាការ​សួរ ដេញដោល​នោះទេ។
ការជួបពិភាក្សា​ការងារ ទាក់ទង​ទៅនឹងរឿងសហការគ្នា និង​ធ្វើការ​ជាមួយគ្នាខាងលើនេះ​ នឹប្រព្រឹត្តទៅ​ នាវេលា​ម៉ោង ៣រសៀលថ្ងៃទី២៦ ខែវិច្ឆិកា​ ឆ្នាំ២០១៤​នេះ នៅ​សាល​ប្រជុំ​វិមាន​រដ្ឋសភា​។
លោក ហូរ វ៉ាន់ ប្រធាន​គណៈកម្មការ​ទី​១០ នៃ​រដ្ឋសភា បានឱ្យដឹងមុខជំនួបនោះថា គណៈកម្មការ​របស់លោក ជួបគ្នា​ជាមួយ ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ​ដើម្បីសហការគ្នា និង​ធ្វើការ​ជាមួយគ្នា ដូច្នេះ​ការជួបគ្នា​នេះ គឺ​មិនមែន​ជាការ​សួរ ដេញដោល​នោះទេ។
លោក ហូរ វ៉ាន់ បាន​បញ្ជាក់ថា ការជួបគ្នា​នេះគឺ​ដើម្បី​ធ្វើការ​ទំនាក់ទំនង​គ្នា ដើម្បី​រក​វិធី​សហប្រតិបត្តិការ ឲ្យ​បានល្អ ហើយ​ក្រៅពីនេះគណៈកម្មការ​របស់លោក ចង់បាន​ព័ត៌មាន​មួយចំនួន ទាក់ទង​ការងារ​អនុវត្ត កន្លងមក និង​ចង់ដឹង​ពី​ផែនការ ទៅ​អនាគត។
ចំណែក​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយមិនអាច​សុំ​ការ អត្ថាធិប្បាយ​បានទេ នាព្រឹកនេះ។
៖ លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ
លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ
លោក ហូរ វ៉ាន់ ប្រធាន​គណៈកម្មការ​ទី​១០ នៃ​រដ្ឋសភា
លោក ហូរ វ៉ាន់ ប្រធាន​គណៈកម្មការ​ទី​១០ នៃ​រដ្ឋសភា
ប្រភពពី Free Press Magazine