បុរសមេ​ការ​សំណង់​ម្នាក់​ត្រូវ​សន្តិ​សុខ​ការដ្ឋាន​កាប់​ស្លាប់

11/21/2014 0 Comments A+ a-

រាជធានីភ្នំពេញ​៖ បុរសជាមេ​ការ​សំណង់​ម្នាក់ ​ត្រូវ​សន្តិ​សុខ​យាន​ការដ្ឋាន​ផ្ទះ​សាង​សង់​មួយ​កន្លែង​កាប់​ជា​ច្រើន​ពូថៅ ​ប​ណ្តា​ល​ឲ្យ​ស្លាប់​ ​​ដោយសារ​តែ​ជម្លោះ​ពាក្យ​ស​ម្តី​គ្នា ​និង​មាន​គំនុំ​ជា​ច្រើន​ថ្ងៃកន្លងមក។
ហេតុ​ការណ៍​ខាង​លើ​នេះ​បាន​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​៦និង​៥០នាទី​ល្ងាច​ ​ថ្ងៃ​ទី​២០ ខែ​វិ​ច្ឆិ​កា​ ​ឆ្នាំ​២០១៤ ស្ថិត​នៅ​ផ្ទះ​សាង​សង់​ថ្មី​លេខ​០៩អា​ ​តាម​ផ្លូវ​លេខ​៣៨៩ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌ​ចំ​ការ​មន។
បុរស​ជា​មេ​ការ​សំណង់​ដែល​ស្លាប់​ឈ្មោះ​ ​ជា​ ​សំខាន់​ ​អាយុ​៤៣ឆ្នាំ​ ​ជា​មេ​ការ​សំណង់​ ​និង​ស្នា​ក់​នៅ​ផ្ទះ​សាង​សង់​ថ្មី​ខាង​លើ​ ​រី​ឯ​ជន​សង្ស័យ​ជា​សន្តិ​សុខ​យាម​នៅ​ផ្ទះ​សាង​សង់​ថ្មី​ខាង​លើ​ដែរ​នោះ​ឈ្មោះ​ ​មុ​ក​ ​សា​រឿ​ន​ ​អាយុ​២៧ឆ្នាំ​។ អ្នក​ទាំង​២មាន​គំនុំ​ចាស់​នឹង​គ្នា​ជា​យូរ​ហើយ​​។
តាមកម្ម​ករ​សំណង់​នៅ​ការដ្ឋាន​ខាង​លើ​បាន​ឲ្យ​ដឹង​ថា​ ​ជន​រង​គ្រោះ​និង​ជន​សង្ស័យ​មាន​គំនុំ​ជា​យូរ​មក​ហើយ​ ​តែ​គ្រាន់​តែ​ទាស់​ពាក្យ​ស​ម្តី​គ្នា​ប៉ុណ្ណោះ​ ​ដោយ​មិន​បាន​វាយ​តប់​គ្នា​នោះ​ទេ​ ​ស្រាប់តែ​មក​ដល់​ថ្ងៃ​កើត​ហេតុ​ម៉ោង​ប្រហែល​ជាង​៦ល្ងាច​ ​ជន​រង​គ្រោះ​បាន​ទាស់​ពាក្យ​ស​ម្តី​គ្នា​ម្តង​ទៀត​ជាមួយ​ជន​សង្ស័យ​ជា​សន្តិ​សុ​ខាង​លើ​។
ប្រភព​បន្ត​ថា​ ​ពេល​ទាស់​ពាក្យ​ស​ម្តី​គ្នា​ពេល​នេះ​បាន​ធ្វើ​ឲ្យ​ភា​គី​ទាំង​សងខាង​ខឹង​សម្បា​នឹង​គ្នា​ខ្លាំង​ណាស់​ ​ទើប​ធ្វើ​ឲ្យ​ជន​សង្ស័យ​ទប់​កំហឹង​មិន​បាន​ក៏​ទាញ​ពូថៅ​នៅ​ក្នុង​ការដ្ឋាន​មក​កាប់​ជន​រង​គ្រោះជា​ច្រើន​ពូថៅ​ប​ណ្តា​ល​ឲ្យ​ប្រកាច់​ស្លាប់​ក្នុង​ថ្លុក​ឈាម​ភ្លា​មៗ​តែ​ម្តង​ ​ ពេល​ឃើញ​ជន​រង​គ្រោះ​ស្លាប់​ហើយ​ ​ជន​សង្ស័យ​បាន​រត់​គេច​ខ្លួន​ពី​កន្លែង​កើត​ហេតុ​បាត់​ស្រមោល​។ ​
ក្រោយ​កើត​ហេតុ​ក្រុម​កម្ម​ករ ​ក៏​បាន​រាយ​ការណ៍​ប្រាប់​សមត្ថ​កិច្ច​មូល​ដ្ឋា​ន​ ចុះ​មក​អន្តរាគមន៍​និង​ធ្វើ​កោស​ល្យ​វិ​ច័​យ ​សាកសព​ពិត​ជា​ត្រូវ​ជន​សង្ស័យ​កាប់​នឹង​ពូថៅ ​ប​ណ្តា​ល​ឲ្យ​សា្ល​ប់​ប្រាកដ​មែន​ ​រួច​បាន​ប្រគល់​សាកសព​ឲ្យ​សាច់​ញាតិ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ ​និង​ស្វែង​រក​ចាប់​ខ្លួន ​ជន​សង្ស័យ ​យក​មក​ផ្ត​ន្ទា​ទោស​តាម​ច្បាប់​៕
បុរសមេ​ការ​សំណង់​ម្នាក់​ ត្រូវ​សន្តិ​សុខ​ការដ្ឋាន​កាប់​ស្លាប់
បុរសមេ​ការ​សំណង់​ម្នាក់​ ត្រូវ​សន្តិ​សុខ​ការដ្ឋាន​កាប់​ស្លាប់
ទិដ្ឋភាពកន្លែងកើតហេតុ
ទិដ្ឋភាពកន្លែងកើតហេតុ
ប្រភពពី  Free Press Magazine