ប្រទេសទាំង១០មានកង ទ័ពដ៏ខ្លាំង និងច្រើនបំផុត នៅក្នុងពិភពលោក
បរទេស៖ យើងដឹងហើយថា ប្រទេសណាក៏ដូចជា ប្រទេសណាដែរ គឺតែងតែមានកងកម្លាំងទ័ព សម្រាប់ឈរជើង នៅក្នុងប្រទេស ដើម្បីការពារ បូរណភាពទឹកដី របស់ខ្លួន ហើយតាមរយៈ កងកម្លាំងទ័ពនេះ អាចឆ្លុះបញ្ចាំងឲ្យឃើញពី អំណាចរបស់ប្រទេស ទាំងនោះផងដែរ ។
ខាងក្រោមនេះ ជាបណ្ដាប្រទេសទាំង ១០ ដែលមានកងកម្លាំងទ័ពដ៏ខ្លាំង និងច្រើនបំផុត នៅក្នុងពិភពលោក ៖
១. ប្រទេសចិន
ដោយសារចិន មានចំនួនប្រជាជន ដ៏ច្រើនបំផុតនៅក្នុងពិភពលោក ហើយច្បាប់នៅក្នុងប្រទេសនេះ តម្រូវឲ្យបុរស ដែលមានអាយុចាប់ពី ១៨ ត្រូវតែចូលបម្រើនៅក្នុងកងទ័ព ទើបធ្វើឲ្យវាត្រូវ បានគេចាត់ទុកថា ជាប្រទេសដែលមាន កងទ័ពដ៏ខ្លាំង និងច្រើនបំផុតលំដាប់ទី ១ នៅក្នុងពិភពលោក ។ ក្នុងនោះដែរ ចំនួនកងទ័ពមាន ប្រមាណជា ២.២៨៥.០០០ នាក់ ។
២. សហរដ្ឋអាមេរិក
ស្ថិតនៅក្នុងលេខរៀងទី ២ ក្នុងចំណោមប្រទេស មានកងទ័ពដ៏ខ្លាំង និងច្រើនបំផុត គឺសហរដ្ឋអាមេរិក ដែលមានចំនួនកងទ័ព ប្រមាណជា ១.៤៥៨.២១៩ នាក់ ។
៣. ប្រទេសឥណ្ឌា
ប្រទេសនេះ ត្រូវបានគេមើលឃើញថា មានការបណ្ដុះបណ្ដាល កងកម្លាំងទ័ពបាន យ៉ាងល្អបំផុត ហើយក៏មានចំនួន កងកម្លាំងទ័ពដ៏ច្រើនផងដែរ នៅក្នុងប្រទេស ។ ក្នុងនោះដែរ ចំនួនកងកម្លាំងទ័ព មានរហូតដល់ ១.៣២៥.០០០ នាក់ឯណ្ណោះ។
៤. ប្រទេសកូរ៉េខាងជើង
ជាប្រទេសមានកងកម្លាំង ទ័ពដ៏ខ្លាំង និងច្រើនបំផុតលំដាប់ទី ៤ នៅក្នុងពិភពលោក ដែលមានចំនួនកងទ័ព នៅក្នុងប្រទេសនេះ ប្រមាណជា ១.១០៦.០០០ នាក់ឯណ្ណោះ។
៥. ប្រទេសរុស្ស៊ី
អតីតប្រទេសមហាអំណាចមួយនេះ នៅតែមានចំនួន ដ៏ច្រើននៃគ្រឿងបរិក្ខា ក្នុងការសារពើភ័ណ្ឌ យោធារបស់ខ្លួន ហើយចំណែកឯកង កម្លាំងទ័ពវិញក៏មានច្រើន និងខ្លាំងក្លាមិនចាញ់នឹង បណ្ដាលប្រទេសនៅជុំវិញ ពិភពលោកទ្បើយ ។ ក្នុងនេះដែរ ចំនួនកងទ័ព នៅក្នុងប្រទេសនេះ មានប្រមាណជា ១.០២៧.០០០ នាក់ ។
៦. ប្រទេសតួកគី
ត្រូវបានគេចាត់ទុកថា ជាប្រទេសមានកម្លាំងទ័ពដ៏ខ្លាំង និងច្រើនបំផុតលំដាប់ទី ៦ នៅក្នុងពិភពលោក ដែលមានចំនួន កងទ័ពប្រមាណជា ៦៦៦.៥៧៦ នាក់។
៧. ប្រទេសកូរ៉េខាងត្បូង
ប្រទេសនេះ ត្រូវបានគេមើលឃើញថា មានការពឹងផ្អែក លើសហរដ្ឋអាមេរិក សម្រាប់សុវត្ថិភាពព្រំដែន របស់ខ្លួន ជាមួយនឹងប្រទេស កូរ៉េខាងជើង ។ ប៉ុន្តែទោះជាយ៉ាងណា ក៏វាត្រូវបានទទួលស្គាល់ថា ជាប្រទេសមាន កងកម្លាំងទ័ពដ៏ខ្លាំង និងច្រើនបំផុតលំដាប់ទី ៧ នៅក្នុងពិភពលោកផងដែរ ។ ក្នុងនោះ ចំនួនកងទ័ព របស់ប្រទេសនេះ មានប្រមាណជា ៦៣៩.០០០ នាក់ ។
៨. ប្រទេសប៉ាគីស្ថាន
មិនគួរឱ្យជឿទាល់តែសោះថា ប្រទេសនេះ មានចំនួនសរុបនៃ យន្ដហោះ ឧទ្ធម្ភាគចក្រ រថយន្តពាសដែក និងរថក្រោះរហូតដល់ ៩.០០០ គ្រឿងឯណ្ណោះ ព្រមទាំងមានចំនួនកងកម្លាំងទ័ពរបស់ប្រទេសប្រមាណជា ៦១៧.០០០ នាក់ផងដែរ។
៩. ប្រទេសអ៊ីរ៉ង់
កងទ័ពរបស់ប្រទេសអ៊ីរ៉ង់ ត្រូវបានគេទទួល ស្គាលបន្ទាប់ពីរាជវង្ស Pahlavi បានទ្បើងកាន់កាប់ ប្រទេសនេះនៅឆ្នាំ 1925 ។ បច្ចុប្បន្ននេះ អ៊ីរ៉ង់មានចំនួនកងកម្លាំងទ័ព ប្រមាណជា ៥២៣.០០០ នាក់ ។
១០. ប្រទេសអេហ្ស៊ីប
ស្ថិតនៅក្នុងតារាលេខរៀងទី ១០ សម្រាប់ប្រទេស មានកងកម្លាំងទ័ពដ៏ខ្លាំង និងច្រើនបំផុត នៅក្នុងពិភពលោក គឺប្រទេសអេហ្ស៊ីប ដែលត្រូវបាន គេមើលឃើញថា មានកងកម្លាំងទ័ព ដ៏ខ្លាំងក្លាបំផុត នៅក្នុងតំបន់មជ្ឈឹមបូព៌ា និងក៏ជាគូប្រជែង យ៉ាងខ្លាំង ជាមួយនឹងអ៊ីស្រាអែល ។ ក្នុងនោះដែរ ចំនួនកងកម្លាំងទ័ព របស់ប្រទេសនេះ មានប្រមាណជា ៤៦៨.៥០០ នាក់ឯណ្ណោះ ៕
ផ្តល់សិទ្ធិដោយ Lookingtoday
