ដឹងអត់ថាចំនួនអ្នកប្រើប្រាស់អ៊ីនធឺណិតលើពិភពលោកនៅឆ្នាំ ២០១៤ មានប៉ុន្មានពាន់លាននាក់?
គិតត្រឹមខែកក្កដា ឆ្នាំ ២០១៤នេះ មានមនុស្សប្រមាណជា ៤០% នៅជុំវិញពិភពលោកកំពុងតែប្រើប្រាស់អ៊ីនធឺណិតយ៉ាងគគ្រឹកគគ្រេង។ ចំពោះឆ្នាំ ១៩៩៥ ចំនួនអ្នកប្រើអ៊ីនធឺណិតនៅជុំវិញសកលលោកមានតិចជាង ១% ប៉ុណ្ណោះ តែចាប់តាំងពីឆ្នាំ ១៩៩៩ ដល់ ឆ្នាំ ២០១៣ ចំនួនអ្នកប្រើអ៊ីនធឺណិតចាប់ផ្ដើមកើនឡើងគួរឲ្យកត់សំគាល់។
ក្រាបសសរបង្ហាញពីការកើនឡើងនៃចំនួនអ្នកប្រើអ៊ីនធឺណិតលើសាកលលោក
ពីឆ្នាំ ១៩៩៣ ដល់ឆ្នាំ ២០១៤
ចំនួនអ្នកប្រើប្រាស់អ៊ីនធឺណិតលើទូទាំងពិភពលោក (ជាតួលេខ)
គិតចាប់ពីឆ្នាំ ១៩៩៣ ដល់ ឆ្នាំ ២០១៤
ចំនួនអ្នកប្រើប្រាស់អ៊ីនធឺណិតហក់ឡើងដល់ខ្ទង់ជាងមួយពាន់លាននាក់លើកទីមួយនៅឆ្នាំ ២០០៥ ជាង២ពាន់លាននាក់នៅឆ្នាំ ២០១០ និងជិត ៣ពាន់លាននាក់នៅឆ្នាំ ២០១៤នេះ។ តារាងខាងក្រោមបង្ហាញពីទិន្នន័យកើនឡើងនៃចំនួនអ្នកប្រើប្រាស់អ៊ីនធឺណិតនៅទូទាំងពិភពលោកគិតចាប់តាំងពីឆ្នាំ ១៩៩៣។
*ចំនួនអ្នកប្រើអ៊ីនធឺណិតតាមតំបន់
បើគិតតាមតំបន់វិញឃើញថាអាស៊ីមានចំនួនអ្នកប្រើអ៊ីនធឺណិតច្រើន ជាងគេនៅទូទាំងពិភពលោក ហើយលេខពីរគឺទ្វីបអាមេរិក (អាមេរិកត្បូងនិងទ្វីបខាងជើង) និងទ្វីបបីផ្សេងបន្តបន្ទាប់ទៀតមានដូចជា ទ្វីបអឺរ៉ុប ទ្វីបអាហ្វ្រិក និងទ្វីបអូសេអានី។
*ចំនួនអ្នកប្រើអ៊ីនធឺណិតតាមប្រទេសនីមួយៗ
នៅឆ្នាំ ២០១៤ អ្នកប្រើអ៊ីនធឺណិតនៅជុំវិញពិភពលោក ៧៥% ស្មើនឹង២,១ពាន់លាននាក់ (ក្នុងចំណោមអ្នកប្រើសរុបចំនួន ២,៨ពាន់លាននាក់) គឺរស់នៅក្នុងប្រទេសចំនួន ២០នៅកំពូលតារាងស្ថិតិ។ ចំណែកឯ ២៥% ភាគរយទៀត (ស្មើ ០,៧ ពាន់លាននាក់) គឺរស់នៅក្នុងបណ្ដាប្រទេសផ្សេងៗទៀតចំនួន ១៧៨ ដែលក្នុងប្រទេសនីមួយៗមានចំនួនអ្នកប្រើអ៊ីនធឺណិតមិនដល់ ១% ផង។
១០ប្រទេសនៅកំពូលតារាង (ក្នុងចំណោម ១៩៨ប្រទេស)
មានអ្នកប្រើអ៊ីនធឺណិតច្រើនជាងគេ
តាមរយៈតារាងខាងលើបានបង្ហាញថាប្រទេសចិនមានអ្នកប្រើអ៊ីនធឺណិតច្រើនជាងគេរហូតដល់ទៅជាង ៦០០លាននាក់ក្នុងចំណោមប្រទេសចំនួន ១៩៨ (គិតត្រឹមខែកក្កដាឆ្នាំ ២០១៤) ខណៈដែលប្រជាជនរបស់ខ្លួនសរុបមានចំនួន ១៣៩៣ ៧៨៣ ៨៣៦នាក់។ ចំណែកឯប្រទេសបន្តបន្ទាប់មានដូចជា អាមេរិក (លេខ២) ឥណ្ឌា (លេខ៣) ជប៉ុន (លេខ៤) ប្រេស៊ីល (លេខ៥) រុស្ស៊ី (លេខ៦) អាល្លឺម៉ង់ (លេខ៧) នីហ្សេរីយ៉ា (លេខ៨) ចក្រភពអង់គ្លេស (លេខ ៩) បារាំងលេខ (១០) និង ១៨៨ប្រទេសដទៃទៀត។
**បញ្ជាក់៖ ទិន្នន័យខាងលើគឺគណនាទៅលើចំនួនអ្នកដែលប្រើប្រាស់អ៊ីនធឺណិត (Internet Access) សកម្មប្រចាំថ្ងៃដូចជាបុគ្គលិកនៅតាមបណ្ដាក្រុមហ៊ុននានានិងអ្នកដែលភ្ជាប់សេវាកម្មអ៊ីនធឺណិតបង់ប្រាក់ប្រចាំខែ៕
អានព័ត៌មានបច្ចេកវិទ្យាប្លែកៗផ្សេងទៀតចុចត្រង់នេះ
