ប៉ាវចិនស្រុកខ្មែរគាស់សាកសពមកពិនិត្យកោសល្យវិច័យដើម្បីរកភាពយុត្ដធម៌ជូនជនរងគ្រោះ
ខេត្ដកំពង់ធំ ៖ ជម្លោះមួយបានក្លាយជាឃាតកម្មដោយសារប្ដីប្រពន្ឋ២នាក់ ឈ្លោះគ្នាហើយប្ដីវាយតប់ប្រពន្ឋពេល នោះឧ៍ពុកក្មេកឃើញកូនប្រសារវាយកូនស្រីរបស់ខ្លួនក៏ឡើងទៅឃាត់ តែហាម មិនស្ដាប់ឪពុកក្មេកដែលជាជនពិការ ជើងម្ខាងបានយកឈើច្រត់វាយយ៉ាង ពេញទំហឹងចំខាងលើកញ្ចឹងកបណ្ដាលឱ្យកូនប្រសារសន្លប់បាត់ស្មារតី ។
តាមប្រភពព័ត៌មាននៅកន្លែងកើត ហេតុបានឱ្យដឹងថា ជនរងគ្រោះសន្លប់ នេះក៏ដោយសារតែម្ដាយក្មេក និងប្រពន្ឋ បាននាំគ្នាចាប់ឱ្យឪពុកក្មេកវាយដើម្បី ព្រមានតែជ្រុលដៃក៏បណ្ដាលឱ្យជនរង គ្រោះបានសន្លប់នៅកន្លែងកើតហេតុ ។
ក្រោយមកឪពុកក្មេកនិងប្រពន្ឋបាន អូសយកទៅដាក់ក្រោមជម្រុកស្រូវ លុះ ជនរងគ្រោះដឹងខ្លួនក៏ត្រូវបានសាច់ញាតិដឹកយកទៅពេទ្យភូមិដើម្បីដេររបួសចំនួន ៦ថ្នេរ ដែលបែកនៅផ្នែកខាងក្រោយនិង លើកញ្ចឹងក។ លុះបងថ្លៃដឹកមកពីពេទ្យ វិញជនរងគ្រោះបានឡើងទៅលើផ្ទះមួយសន្ទុះធំក្រោយមកកូនស្រីជនរងគ្រោះ បានឡើងទៅលើផ្ទះក៏ស្រាប់តែឃើញ ឪពុករបស់ខ្លួនស្លាប់ដោយអង្គុយលុត ជង្គង់ក្បែរសសរផ្ទះ ដោយនៅនឹងកជន រងគ្រោះមានខ្សែអង្រឹងរុំនៅជាប់។ ពេល នោះបងថ្លៃបានឡើងទៅមើលទើបបាន ផ្អើលឆោឡោថា មានករណីចងកសម្លាប់ ខ្លួន ។ ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៤ វេលាម៉ោង៤ល្ងាច ។
សាច់ញ្ញាតិជនរងគ្រោះកើតការ សង្ស័យក៏បានប្ដឹងទៅសមត្ថកិច្ចឱ្យជួយ រកយុត្ដិធម៌ថា ជនរងគ្រោះពិតជាមិន មែនស្លាប់ដោយសារតែការចងកសម្លាប់ ខ្លួនដូចការលើកឡើងនោះទេ ទើបលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្ដកំពង់ធំបានបញ្ជាឱ្យលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង ដឹកនាំ កម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការ នគរខេត្ដកំពង់ធំចុះមកទីតាំងផ្ទះជនជន គ្រោះ និងផ្ទះជនសង្ស័យដើម្បីយុត្ដិធម៌ នៅថ្ងៃទី២០ ខែវិឆ្ឆិកា ឆ្នាំ២០១៤ តែ ក្រោយមកដោយសារតែចម្លើយមាន ភាពមិនប្រកតីទើបលោក សាយណូរ៉ា ព្រះរាជអាជ្ញារងបានសម្រេចគាស់ផ្នូរ ខ្មោចដើម្បីធ្វើកោសល្យវិច័យ ។
លោក សាយ ណូរ៉ា បានធ្វើដំណើរ ឆ្ពោះទៅទីទួលកបខ្មោចដោយមានអាចារ្យ សែនព្រេនសុំម្ចាស់ទឹកដីកុំបីប្រកែប្រកាន់ ដើម្បីសុំគាស់យកសាកសព។ ក្រោយ មកទើបធ្វើសកម្មភាគាស់យកសព ចេញពីមឈូសដើម្បីធ្វើកោសល្យវិច័យ នៅលើប្រដាប់ភេទ រាងកាយ និងក ជន រងគ្រោះ។នៅលើកញ្ចឹងកនឹងនៅករបស់ជនរងគ្រោះពុំប្រទះឃើញមានស្នាក ស្នាមចងកធ្វើអត្ដឃាតនោះទេ ។ ជនរងគ្រោះឈ្មោះ ឈិត ម៉ម អាយុ ៣៦ឆ្នាំ ភេទប្រុស មានកូន៤នាក់ បច្ចុប្បន្នរស់នៅ ឃុំកំពង់ឈ្វា ឃុំគោល ស្រុកប្រាសាទសំបូរ ខេត្ដកំពង់ធំ ។
លោក សាយ ណូរ៉ា បានឱ្យដឹងថា ក្រោយពីសមត្ថកិច្ចគាស់ខ្មោចយកមក ធ្វើកោសល្យវិច័យដែលមានការចូល រួមពីសំណាក់លោកវេជ្ជបណ្ឌិត វ៉ាន ឌី នៃមន្ទីរពេទ្យខេត្ដកំពង់ធំ, លោក នួន យ៉ែម ឪពុកជនលោក ជា ថា មេឃុំគោល លោកអធិការស្រុក ព្រមទាំងជំនាញ ក្រោយពីបានពិនិត្យឃើញថា ជនរង គ្រោះបានស្លាប់និងមានស្នាមរបួសនៅខាងក្រោយក្បាលព្រមទាំងស្នាមជាំកនៅផ្នែកខាងក្រោយ ។
យោងតាមសាក្សីនិងពាក្យបណ្ដឹង របស់សាច់ញ្ញាតិជនរងគ្រោះនិងដោយមានការឯកភាពពីលោក អ៊ិត សុធា ពីព្រះរាជអាជ្ញាអមសាលាដំបូងកំពង់ធំ សម្រេចឃុំខ្លួនលោក អុំ ច្រឹង ដែលជា ជនពិការនិងបានប្រើហិង្សាទៅលើជនរងគ្រោះ ។ រីឯសាកសពដែលបានអង្គុយ ស្លាប់សមត្ថកិច្ចកំពុងស្រាវជ្រាវរកឱ្យ ឃើញថាតើសាកសពដែលស្លាប់បាន អ្នកណាមកជួយអុំច្រឹងលើកសាកសព ដើម្បីចងកបំភាន់ដានសមត្ថកិច្ច ។
ពាក់ព័ន្ឋទៅនឹងបញ្ហាជំម្លោះដោយ ហិង្សាដោយចេតនានេះក្រោយពីមនុស្សបានស្លាប់ជាច្រើនថ្ងៃទៅហើយក្ដីលោក ឆែម មេប៉ុស្ដិ៍រដ្ឋបាលឃុំគោលពុំបាន ធ្វើកំណត់ហេតុនិងពុំមានការចូលរួមពី វេជ្ជបណ្ឌិត និងសមត្ថកិច្ចជំនាញនោះទេ ថែមទាំងមិនធ្វើកំណត់ហេតុសាកសព ទៀត ទើបតែបែករឿងដល់លោកព្រះ រាជអាជ្ញាបញ្ជាឱ្យកងកម្លាំងចុះមកស៊ើប អង្កេតករណីជំលោះហិង្សារហូតថ្ងៃទី២០ ខែវិច្ឆិកាទើបលោក ឆែម មេប៉ុស្ដិ៍នាំ មន្ដ្រីម្នាក់មកធ្វើកំណត់ហេតុ ។
ចំណែកលោក យ៉េង សារ៉េន អធិការ ស្រុកប្រាសាទសំបូរក៏ប្រឈមមុខនឹង ការចោទប្រកាន់ពីការឃុបឃិតបិទ សំណុំរឿងឃាតកម្មដោយជំលោះហិង្សាក្នុងគ្រួសារដោយមិនព្រមរាយការណ៍ ទៅព្រះរាជអាជ្ញានិងលោកស្នងការនគរបាលខេត្ដកំពង់ធំ ។
លោក យ៉េង សារ៉េន អធិការស្រុក ប្រសាទសំបូរបានឱ្យដឹងថា នៅថ្ងៃកើត ហេតុវេលាម៉ោង៤ជិត៥ល្ងាចលោក នាយប៉ុស្ដិ៍បានទូរស័ព្ទប្រាប់ថា មានករណី ធ្វើអត្ដឃាតចងកសម្លាប់ខ្លួន ។
លោកយល់ឃើញថា ជិតយប់ហើយ ក៏បានឱ្យប៉ុស្ដិ៍និងមន្ដ្រីនគរបាលពិនិត្យ រួចប្រគល់សាកសពជូនគ្រួសារធ្វើបុណ្យតាមប្រពៃណីដោយពុំនឹកស្មានថា ជា ករណីអំពើឃាតកម្មសម្លាប់បំភាន់ដាន ដោយចងកទើបពុំបានឱ្យសមត្ថកិច្ចជំនាញ និងគ្រូពេទ្យចូលរួម ។
តាមសាក្សីសាច់ញ្ញាតិជនរងគ្រោះ ដែលបានឡើងទៅលើផ្ទះនិងត្រូវជាបង ថ្លៃបានឃើញសាកសពដំបូងបានអះអាងថា ជនរងគ្រោះបានស្លាប់អង្គុយហើយ ផ្អែកទៅក្រោយចំនែកខ្សែអង្រឹងគឺគ្រាន់ តែយកមករុំនៅនឹងករបស់ជនរងគ្រោះ ដោយសាកសពមិនផុតពីក្ដាផ្ទះនោះទេ រីឯក្បាលផ្នែកខាងក្រោយហូរឈាមមិនឈប់។ ពេលនោះលោកមានចិត្ដចម្លែក ថា បើប្អូនថ្លៃចងកហេតុដូចម្ដេចបានជា ផ្អែកដូចដេកលក់អណ្ដាតអត់លៀនចេញក្រៅហើយអង្គុយស្លាប់ដូចគេដាក់ឱ្យ អង្គុយផ្អែកនឹងសរសផ្ទះទៅវិញរួចបាន ហៅបងប្អូនមកមើលទើបនាំគ្នាមិនសុខចិត្ដក៏តវ៉ាឡើងវិញ ។
មហាជនទូទៅសុទ្ធតែបានដឹងបានឮ និងយល់ថា ជាករណីឃាតកម្មដោយ សារតែនៅពេលដែលជនរងគ្រោះបានស្លាប់ភ្លាមលោកអុំច្រឹងដែលជាជនពិការ បានចុះពីលើផ្ទះហើយរត់តាមផ្លូវ លុះ មកដល់ចំនុចស្ពានទើបដួលរបកមុខ មាត់ហើយក៏កូនចៅគាត់ដឹកយកទីផ្ទះ វិញត្រង់ចំណុចនេះទើបប្រជាពលរដ្ឋ សណ្ឋានថា លោក អុំច្រឹង សម្លាប់មនុស្ស ហើយភ័យក៏បានរត់តែដោយសារតែ គាត់ជាជនពិការជើងម្ខាងមិនអាចរត់ ទៅណាបានឆ្ងាយ ៕



___________________
ប្រភពព័ត៌មានពី៖ នគវត្ត
ប្រភពព័ត៌មានពី៖ នគវត្ត
