នារីវ័យក្មេងសង្ស័យឆ្កួតដើរស្រាតននលគក ត្រូវប៉ូលីសចាប់គ្របដណ្តប់រាងកាយឲ្យ រួចបញ្ជូនទៅមន្ទីរពេទ្យ
នារីវ័យក្មេងម្នាក់ ដែលគេជឿថាជាមនុស្សឆ្កូត ត្រូវបានរកឃើញដើរអាក្រាតកាយននលគកលើដងផ្លូវ១កន្លែង នាព្រឹកព្រលឹម ក្នុងតំបន់Jalan Baru, សង្កាត់ Balik Paulau ក្នុងរដ្ឋ Penang ប្រទេសម៉ាឡេស៊ី កាលពីពេលកន្លេងមកនេះ ។
ប្រភពពីប៉ូលីស បានប្រាប់ឲ្យដឹងថា ស្ត្រីរូបនេះមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ ដោយគ្រាន់តែប៉ាន់ស្មានថា មានអាយុប្រហែល ១៦ ឆ្នាំ ដែលត្រូវបានពលរដ្ឋប្រទះឃើញនៅវេលាម៉ោង ៨ និង ៣០ នាទី ព្រឹក នៅក្នុងតំបន់ខាងលើនេះ ដោយពុំមានស្លៀកពាក់ខោអាវទេ ប៉ុន្តែ មានក្រណាត់ស១បង់.ករបស់នាងប៉ុណ្ណោះ ។
បន្ទាប់ពីទទួលការហៅទូរស័ព្ទ និងក៏ដូចជាមានការព្រួយបារម្ភពីសុវត្ថិភាពរបស់នាង, ប្រធានអធិការប៉ូលីស លោក Khudri Balik Pulau Solomon និងមន្ត្រីរបស់លោក ៣ នាក់ ក៏បានមកដល់កន្លែងកើតហេតុ និងធ្វើការរារាំង “សកម្មភាពប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរស្ត្រី” របស់នាង ដោយមានការជួយពីពលរដ្ឋក្នុងតំបន់នោះផងដែរ ។ បន្ទាប់មក ពួកគេបានគ្រប់គ្រងឲ្យនាងអង្គុយ១កន្លែង ដើម្បីយកក្រណាត់គ្របដណ្តប់រាងកាយរបស់នាង ។
ទោះជាយ៉ាងណា ពុំមានព័ត៌មានលម្អិតណាមួយ ដែលត្រូវបានស្ត្រីរូបនេះបង្ហើបឲ្យដឹងនោះទេ ។ ហេតុដូច្នេះ សមត្ថកិច្ចក៏បាននាំយកនាងទៅកាន់មន្ទីរពេទ្យ Jalan Perak ដើម្បីឲ្យគ្រូពេទ្យព្យាបាល ។
ទន្ទឹមនឹងនេះដែរ ក៏មានស្ត្រីម្នាក់ទៀត ដែលកំពុងអធិស្ឋាន នៅជាយផ្លូវស្ពាន១កន្លែង ក្បែរអគារ Dewan Bahasa dan Pustaka, ទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃសៅរ៍ ក៏នៅតែកំពុងស្ថិតនៅក្នុងមណ្ឌលរោគផ្លូវចិត្តផងដែរ ដើម្បីត្រួតពិនិត្យបន្ថែមទៀត ។
គួរបញ្ជាក់ផងដែរថ រហូតមកទល់ពេលនេះ គេពុំទាន់ឃើញមានសមាជិកគ្រួសាររបស់នាងណាម្នាក់ ចេញមុខមកមើលនាងនោះទេ ហើយខាងមន្ទីរពេទ្យ ក៏បានបដិសេធមិនឲ្យផ្តល់ព័ត៌មានលម្អិតអំពីអាការរបស់ស្ត្រីរូបនេះដែរ ៕