តូចចិត្តប្រពន្ធសុំលែងសម្រេចចងកសម្លាប់ខ្លួន
ភ្នំពេញ ៖ យុវជនវ័យក្មេងម្នាក់បានសម្រេចចិត្តចងកបញ្ចប់ជីវិតខ្លួនឯង ចោលក្រុមគ្រួសារ ព្រោះតូចចិត្តនឹងប្រពន្ធសុំលែង ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៦និង១០នាទីព្រឹកថ្ងៃ២៦ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅផ្ទះលេខ៣៥ ភូមិ១៤ ផ្លូវលេខ៥១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។
តាមប្រភពព័ត៌មានពីម្ដាយជនរងគ្រោះឈ្មោះ មុំ ធា អាយុ៥៧ ឆ្នាំ មុខរបរលក់បាយម្ហូបនៅកន្លែងកើតហេតុ បានឲ្យដឹងថា កូនប្រុសរបស់គាត់ឈ្មោះ សុខ គូ អាយុ២៤ ឆ្នាំ ជួយលក់ម្ដាយនៅផ្ទះ ស្នាក់នៅកន្លែងកើតហេតុ បានរៀបការ អស់រយ:ពេល៥ឆ្នាំហើយ តែមិនទាន់មានកូនទេ ហើយក៏មានភាពស្អិតល្មួតណាស់ ។ រហូតមកដល់ប៉ុន្មានខែចុងក្រោយនេះ មុនពេលបែកគ្នាជាមួយប្រពន្ធ ដោយសារតែកូនប្រសាស្រីគាត់មានភាពរកាំរកុះជាកូនប្រុសរបស់គាត់ នាងក៏សុំលែងលះគ្នា តែកូនប្រុសរបស់គាត់ហេតុតែស្រឡាញ់ប្រពន្ធពេក ក៏ប្រាប់ប្រពន្ធថា យើងកុំបែកគ្នាអី ស្រឡាញ់នា រស់នៅជាមួយគ្នាបន្តទៀតទៅ ។
ទោះជាកូនប្រុសរបស់គាត់អង្វរប្រពន្ធយ៉ាងណា ក៏កូនប្រសាស្រីរបស់គាត់អស់ចិត្តពីប្តី នៅតែ បង្ខំឲ្យប្តី ផ្តិតមេដៃលែងគ្នានៅខេត្តតាកែវជាស្រុកកំណើតរបស់នាង ។ ក្រោយពីផ្ដិតមេដៃលែងគ្នារួចហើយ កូនប្រុសរបស់គាត់ស្រងូតស្រងាត់ ។
មុនពេលកើតហេតុនៅយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៤ គឺកូនប្រុសរបស់គាត់បានដើរឡើងទៅដេកមុនគេ រហូតមកដល់វេលាទៀបភ្លឺថ្ងៃតី២៥ ខែវិច្ឆិកា គាត់បានចុះមកបត់ជើងក៏ប្រទះឃើញកូនប្រុសរបស់គាត់ចងកនឹងចម្រឹងបង្អួចស្លាប់បាត់ទៅហើយ ទើបបង្កការភ្ញាក់ផ្អើលឡើង និងរាយការណ៍ពីសមត្ថកិច្ច ។ ក្រោយពិនិត្យសាកសពរួច ក៏បានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យបានប្រពៃណី ៕

___________
ប្រភពពីនគរវត្ត