ទៅងូតទឹកស្រះ ជាមួយម្តាយ ម្តាយមកផ្ទះមុន កូនស្រីលង់ទឹកស្លាប់
កណ្តាល ៖ ក្មេងស្រីម្នាក់ ត្រូវបានលង់ទឹកស្លាប់ បន្ទាប់ពីគេបានទៅងូត ជាមួយម្តាយក្បែរមាត់ស្រះ ហើយម្តាយបាន ត្រឡប់មកផ្ទះមុនកូន ដោយភ្លេចថា កូនស្រីទៅងូតទឹក ជាមួយដែរ ហើយមួយម៉ោង ក្រោយ ទើបត្រឡប់ទៅរកកូន ស្រាប់តែកូន លង់ទឹកស្លាប់បាត់ ។
ហេតុការណ៍នេះ កើតឡើង កាលពីវេលា ម៉ោង១៨និង០០នាទីយប់ថ្ងៃ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅចំណុចមាត់ស្រះភូមិទួល សុភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។
នគរបាលបានឲ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះ ម៉ុង.ស្រីលីភេទស្រីអាយុ១១ឆ្នាំ មានម្តាយឈ្មោះ ស្រន ទូច អាយុ៣១ឆ្នាំនិងឪពុក ពុំត្រូវបានគេស្គាល់ឈ្មោះនោះទេ ។
នគរបាលបាន បន្តទៀតថា កាលពីវេលាម៉ោង ១៧និង០០នាទីកុមារី រងគ្រោះបានដើរ ទៅងូតទឹកជាមួយម្តាយ នៅក្បែរមាត់ស្រះក្នុងចំណុចកើតហេតុ ចំណែកឯម្តាយ វិញ បន្ទាប់ពីងូតរួចបានឡើងមកផ្ទះដោយ ភ្លេចគិតថា កូនស្រីទៅងូតទឹក ជាមួយរហូតដល់១ម៉ោង ក្រោយមកទើបដឹងថា បានកូនស្រីក៏បានទៅជម្រាប មេភូមិនិងអ្នកជិតខាងឲ្យជួយរក លុះនាំគ្នាចុះរាវរកនៅក្នុងទឹកស្រះក៏ប្រទះឃើញកុមារីរងគ្រោះ ប៉ុន្តែត្រូវបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ រួចក៏ប្តឹងនគរបាល ជំនាញស្រុកឲ្យចុះទៅពិនិត្យមើលសាកសព បន្ទាប់ពីនគរបាលពិនិត្យរួចឃើញថា ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់នោះទេ រួចសន្និដ្ឋានថា កុមារីរងគ្រោះពិតជាបានលង់ទឹកស្លាប់ពិតប្រាកដមែន រួចក៏ប្រគល់ទៅឲ្យក្រុមគ្រួសារ ចាត់ចែងទៅតាម លក្ខណៈប្រពៃណី៕
____________
ផ្តល់សិទ្ទិដោយ៖dap-news
