ស្ត្រីពោះធំម្នាក់រួមភេទ ជាមួយប្តីក្នុងមន្ទីរពេទ្យ ពេលកំពុងរង់ចាំគ្រូពេទ្យ មកជួយសម្រាលកូន

11/24/2014 0 Comments A+ a-


pregnent
អង់គ្លេស៖ស្ត្រីពោះធំគ្រប់ខែបង្កើតកូនម្នាក់ បានរួមភេទជាមួយប្តី ពេលកំពុងរងចាំ គ្រូពេទ្យមកជួយសម្រាលកូន ឲ្យនៅក្នុងមន្ទីរពេទ្យ St Michael’s Hospital ក្នុងទីក្រុង Bristol ប្រទេសអង់គ្លេស។
ប្តីប្រពន្ធដែលគេសូមមិនបញ្ចេញឈ្មោះ ត្រូវបានអ្នកអនាម័យរបស់មន្ទីពេទ្យមា្នក់ ប្រទះឃើញរួមភេទ ជាមួយគ្នានៅក្នុងបន្ទប់ សម្រាលកូននៅពេលពួកគេ កំពុងរង់ចាំគ្រូពេទ្យ មកជួយសម្រាលកូនឲ្យ។
អ្នកអនាម័យរួបនោះបាននិយាយថា នាងបានឮសម្លេងថ្ងូររហឹមចេញពីបន្ទប់សម្រាលឯកជនមួយនោះ ហើយក៏បានទៅមើល ព្រោះឆ្ងល់ថាហេតុបន្ទប់សម្រាល ឮសម្លេងរំខានខ្លាំងដូច្នេះ។ ពេលទៅដល់ក៏បានឃើញ ប្តីប្រពន្ធពីរនាក់កំពុងតែរួមភេទជាមួយគ្នាតែម្តង។
តាមប្រភពពីមន្ទីពេទ្យបានឲ្យដឹងថា ទង្វើមួយនេះមិនខុសនឹងគោលការឬបទបញ្ជាផ្ទៃក្នុងរបស់មន្ទីរពេទ្យទេ ហើយក៏មិនមានបណ្តឹងណាមួយដែរ ប៉ុន្តែអ្នកជំងឺដែលបាន
សម្លែងថ្ងូរនោះមានការហួសចិត្តយ៉ាងខ្លាំង។ចំណែកអ្នកអនាម័យ វិញភ័យរន្ធត់ពេលជួបហេតុការណ៍ ដែលប្រថុយប្រថាននិងគ្រោះថ្នាក់ដូច្នេះ។
យ៉ាងណាក៏ដោយ មកដល់ពេលនេះ គេមិនបានប្រាប់ឲ្យដឹង ថាតើស្ត្រីពោះធំម្នាក់នោះ បានឆ្លងទន្លេរួមរាល់ហើយ ឬយ៉ាងណានោះឡើយ៕
___________
ផ្តល់សិទ្ទិដោយ៖lookingtoday