ខៀវ សានសាណា ចាត់ទុក តាប៊ុយ ត្រឹមតែជាប្អូនប្រុស
ភ្នំពេញ៖ ពិធិការិនីរាងតូចច្រឡឹងកូនពីរ អ្នកនាង ខៀវ សានសាណា បានចេញមុខបកស្រាយ ដោយច្រានចោលព័ត៌មានរសើបកន្លងមកថា នាងនិង ឌីជេ តាប៊ុយ លួចបង្កាត់ភ្លើងស្នេហ៍ ក្រៅឆាក ជាមួយគ្នា ដោយនាងបានអះអាងថា សម្ព័ន្ធភាពរវាងពួកនាង គឺមានត្រឹមតែជាបងប្អូន គ្មានអ្វីលើសពីនេះ ដូចពាក្យចចាមអារ៉ាម ធ្លាប់លើកឡើងទេ ។
នាពេលកន្លងមក ធ្លាប់មានព័ត៌មានលេចឮតៗគ្នាថា ពិធីករ-ពិធីការិនី ក្នុងកម្មវិធី “ពេញចិត្តអត់” ប្រចាំស្ថានីយទូរទស្សន៍ MY TV គឺ អ្នកនាង ខៀវ សានសាណា និង ឌីជេ តាប៊ុយ បាន លួចលាក់បង្កាត់ភ្លើងស្នេហ៍ ក្រៅឆាកជាមួយគ្នាស្ងាត់ៗ ហើយ ឌីជេ តាប៊ុយ ក៏ជាអ្នកដែលជួយជ្រោង ប្រជាប្រិយភាព និងធ្វើជាខ្នងបង្អែក យ៉ាងរឹងមាំឲ្យនាងឈរជើង នៅស្ថានីយទូរទស្សន៍ មួយនេះ បានយ៉ាងសុខស្រួល មិនខ្វល់ថា ត្រូវទទួលរងខ្យល់ព្យុះអ្វីឡើយ ។
បន្ទាប់ពីមានព័ត៌ មានលេចឮបែបនេះ ពួកគេទាំងពីរនាក់ មិនបានឈឺក្បាលហាលថ្ងៃ និងចេញមុខមកបកស្រាយអ្វីឡើយ ទើបតែពេលថ្មីៗនេះ ពិធិការិនីរូបស្រស់ នាង ខៀវ សានសាណា នៅសុខៗបែរជារំលេច សារខ្លីមួយដោយនាង ប្រកាសក្តែងៗ នៅលើកញ្ចក់ ទូរទស្សន៍ថា “សម្រាប់ចំណងមិត្តភាពខ្ញុំ និង តាប៊ុយ មិនអាចមានអីលើសពីនេះ បានទេ (ស្នេហា) ខ្ញុំចាត់ទុក តាប៊ុយ ត្រឹមតែជាប្អូនប្រុស ព្រោះខ្ញុំមានអាយុច្រើន និងមានគ្រួសារ(ប្តី និង កូន)ហើយរឿងស្នេហាអីនោះ មិនអាចទៅរួចទេ” ។
បើទោះពិធីការិនី បាននិយាយបកស្រាយក្តែងៗថា ពួកគេគ្មានទំនាក់ទំនង ជិតដិត លើសពីបងប្អូនក៏ដោយ តែការបកស្រាយនោះ ហាក់នៅមិនទាន់ស្រឡះទេ ដោយនាង និយាយបែបលេងបន្លំមែន លាយឡំនិងសំណើច ធ្វើឲ្យទស្សនិកជន ពិបាកក្នុងការកាត់សេចក្តី ថាអ្វីដែលនាងនិយាយនោះ ត្រឹមត្រូវឬយ៉ាងណាទេ មានតែរង់ចាំអ៊ុតមើលបន្តថា សម្ព័ន្ធភាព របស់ពួកគេ វិវឌ្ឍន៍ទៅដល់កម្រិតណា បន្តទៀត ព្រោះដូចពាក្យចាស់ពោលថា “ក្រដាសមិន អាចខ្ចប់ភ្លើងជិតទេ” ដូច្នេះការពិតមុនក្រោយ នឹងត្រូវលាតត្រដាង ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល