អ្នកវិទ្យាសាស្ត្រ នាំរុយអវកាស មកកាន់ផែនដី
ដោយសុវត្ថិភាព ជាមួយនឹងសត្វរុយពិសោធ ដែលចាប់កំណើតក្នុងទីអវកាស បន្ទាប់ពីបេសកកម្ម
រយៈពេល ១៦៥ថ្ងៃ។
រយៈពេល ១៦៥ថ្ងៃ។
ពីឆ្វេងមកស្ដាំ ៖ Alexander Gerst, Maxim Suraev, Reid Wiseman
យានអវកាសដឹកក្រុមអវកាសចរ Expedition 41 បានចុះចតនៅក្នុងតំបន់មួយដែលមានចម្ងាយពី
ក្រុង Arkalykm របស់ប្រទេសKazakhstan ប្រហែល ៨០គីឡូម៉ែត្រ។ អវកាសយាន ៣រូបដែលបាន
វិលត្រឡប់មកកាន់ផែនដីលើកនេះ គឺលោក Maksim Surayev ជនជាតិរុស្ស៊ី Reid Wiseman របស់
អាមេរិក និង AlexanderGerst មកពីទីភ្នាក់ងារអវកាសអឺរ៉ុប (ESA)។
ទិដ្ឋភាពនៃការចុះចតរបស់ក្រុមអវកាសចរ
ក្នុងបេសកកម្មរយៈពេល ១៥៦ថ្ងៃនេះ ពួកគេបានហោះហើររយៈចម្ងាយជាង ១១២លានគីឡូម៉ែត្រ ព្រមទាំងបានធ្វើការពិសោធផ្នែកវិទ្យាសាស្ដ្រមួយចំនួន ក្នុងនោះ មានការពិសោធទៅលើការបន្ត
ពូជរបស់សត្វរុយមួយប្រភេទ (Drosophila melanogaster) ក្នុងបំណងស្វែងយល់អំពីផលប៉ះពាល់
របស់បណ្ដាជើងហោះហើរក្នុងអវកាសរបស់មនុស្ស។
ពូជរបស់សត្វរុយមួយប្រភេទ (Drosophila melanogaster) ក្នុងបំណងស្វែងយល់អំពីផលប៉ះពាល់
របស់បណ្ដាជើងហោះហើរក្នុងអវកាសរបស់មនុស្ស។
ទីភ្នាក់ងារសារព័ត៌មាន RT ឱ្យដឹងថា មុនពេលយានអវកាសចុះចត មនុស្សចំនួន ៣០០នាក់ ត្រូវ
បានគេប្រគល់តួនាទីកំណត់ទីតាំង និងនាំក្រុមអវកាសចរនេះ មកកាន់កន្លែងសុត្ថិភាព។ ឧទ្ធម្ភាគ
ចក្រចំនួន ១៤គ្រឿង យន្ដហោះដឹកទំនិញ ១គ្រឿង និងមធ្យោបាយស្វែងរក ជួយសង្គ្រោះចំនួន ៦
គ្រឿងទៀត ត្រូវបានគេប្រើប្រាស់ដើម្បីស្វែងរក និងទទួលក្រុមអវកាសចរខាងលើ។

ក្រោយពីទទួលការពិនិត្យសុខភាព អវកាសចរទាំង ៣រូបនេះ ត្រូវបានគេបញ្ជូនទៅកាន់ទីក្រុង
Kustanai ដើម្បីត្រឡប់ទៅប្រទេសរៀងៗខ្លួន។
Kustanai ដើម្បីត្រឡប់ទៅប្រទេសរៀងៗខ្លួន។
គួររំលឹកថា យានអវកាសរុស្ស៊ី បានបញ្ជូនក្រុមអវកាសចរនេះ ឡើងទៅកាន់ស្ថានីយអវកាសអន្ដរ
ជាតិ ដោយជោគជ័យ កាលពីថ្ងៃទី ៣០ឧសភា ឆ្នាំ ២០១៤។
ជាតិ ដោយជោគជ័យ កាលពីថ្ងៃទី ៣០ឧសភា ឆ្នាំ ២០១៤។
ក្រុមអវកាសចរនៅលើស្ថានីយអវកាសអន្តរជាតិ ថតរូបរួមគ្នា ក្នុងស្ថានភាពគ្មានទំនាញផែនដី
នៅលើស្ថានីយអវកាស (ISS) ពួកគេបានផ្ដិតយករូបភាពផែនដី ដែលថតពីអវកាស និងការរស់
នៅក្នុងបរិស្ថានគ្មានទំនាញផែនដី៕
នៅក្នុងបរិស្ថានគ្មានទំនាញផែនដី៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ RT/NASA
ប្រភព ៖ RT/NASA