ឃាត់​ខ្លួនអាណិកជនខ្មែរ-អាមេរិកម្នាក់និងគូកន ​ពាក់ព័ន្ធនិង​ដើររើស​អង្គរក្សចំនួន១០០នាក់

11/12/2014 0 Comments A+ a-

កំពង់ស្ពឺ៖ លោក កែវ វិបុល ដែលជាអាណិកជនអាមេរិកខ្មែរ-អាមេរិក និងគូកន ២​នាក់​ទៀត ត្រូវ​សមត្ថ​កិច្ច​​ឃាត់ខ្លួន​ពាក់ព័ន្ធនិង​ករណីដើរប្រមូលមនុស្ស​ ចំនូន ១០០នាក់មកធ្វើជាអង្គរក្ស។ពាក់ព័ន្ធនិងករណីនេះ គឺធ្វើឡើងកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅឃុំវាលពង្ស ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ។
ជនដែលសមត្ថកិច្ច​ឃាត់ខ្លួន​រួមមាន ទី១-ឈ្មោះ កែវ វិបុល ភេទប្រុស អាយុ៣៨ឆ្នាំ ដែលជាអណិក​ជនខ្មែរ-​អាមេ​រិក​, ទី២-ឈ្មោះ គីម សុខ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ និង​ទី៣-ឈ្មោះ យឿន​ ពិសិដ្ឋ ភេទ​ប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ។អ្នកទាំងពីរមាន​ទីនំលំនៅ នៅ​ភូមិ​ត្រពាំងព្រៃ ឃុំទំបន់ធំ ស្រុកពញ្ញាឮ ខេត្តកណ្តាល។
ប្រភពពីមន្រ្តីនគរបាលការិយាល័យ​សន្តិសុខផ្ទៃក្នុង ​បាន​ឱ្យដឹងថា ក្រោយពីទទួលបាន​ព័ត៌មានពីជន​ខាងលើ​រើសមនុស្សចំនូន ​១០០នាក់​ ឱ្យធ្វើជាអង្គរក្ស​លោក កែវ​ វិបុល ដែលជាអាណិកជនខ្មែរ-អាមេរិក​នោះ​ សមត្ថកិច្ច​បាន​ធ្វើការតាមដាន រហូត​ឈានដល់​ឃាត់ខ្លួន ដើម្បីសួររកមូលហេតុ អំពីការរើសមនុស្សមកធ្វើជាអ្នកការពារ ដោយពួគគេសន្យា នឹងឱ្យប្រាក់ខែចំនួន ២០០ដុល្លារ ដល់ ២៥០ដុល្លារ ក្នុងមួយខែ ប៉ុន្តែក្នុងខែដំបូង គឺឱ្យត្រឹមតែចំនួន ១០០ដុល្លារនិងអាយកូមចំនួនម្នាក់ ១សិន។
ក្រោយ​ឃាត់​ខ្លួនសមត្ថកិច្ច​ដកហូត​បាន​បញ្ជីឈ្មោះរើសបាន​​ចំនួន ១៦នាក់ ​និង​ វិទ្យុទាក់ទងចំនួន១៦​គ្រឿង ព្រមទាំង​ឯក​សណ្ឋាន និង សម្ភារមួយចំនួន​ទៀត។ ចំពោះករណីចាងលើនេះ បច្ចុប្បន្ន កំលាំងសមត្ថកិច្ចនគរបាល បាននិងកំពុងធ្វើការស្រាវជ្រាវបន្ត។
Pl-New-Copyrights-11-November-2014-09-42-51-18314
ប្រភពពី  Free Press Magazine