ពលរដ្ឋនៅតំបន់ក្បាលឆាយ ៣០ គ្រួសារ បានលើកគ្នាមក បិទផ្លូវជាតិលេខ៤ តវ៉ាទាមទារដីធ្លី
ព្រះសីហនុ: ពលរដ្ឋនៅតំបន់ក្បាលឆាយ ប្រមាណជា ៣០ គ្រួសារ បានលើកគ្នាមកបិទ ផ្លូវជាតិលេខ៤ ដើម្បីតវ៉ា ទាមទារដីធ្លី នៅតំបន់ក្បាលឆាយ ដែលរដ្ឋហាមឃាត់ នៅភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ នៅម៉ោង១១ព្រឹក ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៤។
គោលបំណងរបស់ ក្រុមប្រជាពលរដ្ឋ ដែលលើកគ្នា មកតវ៉ានេះ គឺសុំអោយរដ្ឋាភិបាល ដោះស្រាយដីធ្លី នៅតំបន់ក្បាលឆាយ ជូនដល់ពួកគាត់៕ ប្រភព ៖ CEN