ប្រធានាធិបតីរុស្ស៊ីឲ្យ ស្មាតហ្វូនប្រធានាធិបតី ចិនចំនួន២គ្រឿង

11/11/2014 0 Comments A+ a-

WSJ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានផ្ដល់ទូរស័ព្ទស្មាតហ្វូន អេក្រង់ពីរ YotaPhone 2 ដល់លោកប្រធានាធិបតីចិន ស៊ិន ជីនពីង ដើម្បីជាកាដូ ក្នុងកិច្ចជំនួបប្រជុំ APEC នាទីក្រុងប៉េកាំង។ នេះបើយោងតាមការចុះផ្សយ របស់សារព័ត៌មានក្នុងស្រុក។
តាមរយៈវីដេអូ បានបង្ហាញថា លោក ពូទីន បានឲ្យស្មាតហ្វូនដែលផលិតឡើងក្នុងប្រទេសរុស្ស៊ីទៅលោក ជីនពីង ចំនួន ២គ្រឿង ដែលស្មាតហ្វូននោះ មានអេក្រង់ពីរ និងជាស្មាតហ្វូនដែលល្បីនៅក្នុងប្រទេសរុស្ស៊ី។
យោងតាមការចុះផ្សាយបានឲ្យដឹងថា លោក ជីនពីងបានសួរទៅកាន់លោកពូទីនថា៖ «តើយើងអាចសហការគ្នាលើវា(ស្មាតហ្វូន YotaPhone 2 ) បានទេ?» ចំណែកលោកពូទីនវិញបានឆ្លើយថា៖ «យើងនឹងអាច»។
នេះអាចបញ្ជាក់ឲ្យឃើញថា ចិន និងរុស្ស៊ីចង់សហការគ្នាលើការផលិតស្មាតហ្វូននេះ ព្រោះថាបច្ចុប្បន្នស្មាតហ្វូន YotaPhone 2 កំពុងតែពេញនិយមនៅរុស្ស៊ី ចំណែកចិនវិញកំពុងក្លាយជាទីផ្សារស្មាតហ្វូនធំលំដាប់ពិភពលោក៕