Arnold ជិះកង់បណ្តើរសង្សារ យ៉ាង Romantic

11/11/2014 0 Comments A+ a-

អាម៉េរិក៖ តារាសម្តែងវ័យ៦៧ឆ្នាំ មុខមាំមិនដែលញញឹមលោក Arnold បានចំណាយពេល ទៅលើការធាក់កង់បណ្តើរសង្សារយ៉ាង Romantic ក្នុងថ្ងៃឈប់សម្រាក កាលពីអាទិត្យនេះ ។ ថ្វីបើមមាញឹកនឹងការងារ សិល្បៈក៏ដូចជា ការងាររាជការ យ៉ាងណាក្តី តែលោក Arnold នៅតែឆ្លៀត ចំណាយពេលធាក់ កង់ដើរលេងកម្សាន្ត ជាមួយមិត្តស្រី និងដើម្បីសុខភាពរបស់លោកផងដែរ ។
លោក Arnold ជាតារាសម្តែង ដែលពូកែសម្តែងបំផុត ក្នុងឈុតឆាកវាយទាត់ធាក់ គ្រប់ខ្សែរឿងរបស់លោក សម្តែងមិនដែល មានសាច់រឿងបែបមនោសញ្ចេតនានោះទេ ។ ក្រៅពីការសម្តែង លោកជាប្រមុខរដ្ឋដ៏ពូកែមួយ របស់សហរដ្ឋអាម៉េរិក ដែលមានប្រជាជនគំាទ្រទៅលើសមត្ថភាពការងាររបស់លោកផងដែរ ៕