សាស្ត្រាចារ្យ​ចិន​ម្នាក់​ត្រូវ​សាលា​ដេញ​ចោល បន្ទាប់​ធ្វើ​ឲ្យ​និស្សិត​ស្រី​សិង្ហ​បុរី​ម្នា​ក់មាន​ផ្ទៃពោះ​

11/25/2014 0 Comments A+ a-

កាលពី​ថ្ងៃទី ២០ វិច្ឆិកា កន្លងមកនេះ សាស្ត្រាចារ្យ​ម្នា​ក់នៅ​សាកលវិទ្យាល័យ Peking ក្នុង​ទីក្រុង​ប៉េកាំង ត្រូវបាន​ដកហូត​មុខតំណែង និង​អាជ្ញាប័ណ្ណ​បង្រៀន បន្ទាប់​រង​ការចោទប្រកាន់​មាន​ទំនាក់ទំនង​មិន​សមរម្យ​ជាមួយ​កូនសិស្ស​ស្រី​ជា​ជនជាតិ​ហ្វីលីពីន​ម្នាក់ ។​
Yu Wanli អតីត​សាស្ត្រាចារ្យ​រង​ផ្នែក​សិក្សា​អន្តរជាតិ នៃ​សាកលវិទ្យាល័យ Peking ត្រូវបាន​ចោទប្រកាន់ថា​បាន​រួមភេទ​ជាមួយ​និស្សិត​ស្រី​សិង្ហ​បុរី​ឈ្មោះ Wang Jing និង​ថែមទាំង​ធ្វើ​ឲ្យ​នាង​មាន​ផ្ទៃពោះ​ទៀតផង ។​
​បើតាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា រឿងរ៉ាវ​បាន​លេច​ធ្លាយ គឺ​បន្ទាប់​មិត្ត​ភ័ក្តិ​របស់ Wang ឈ្មោះ Liu Wei បានផ្តល់​ព័ត៌មាន​ទៅ​សាកលវិទ្យាល័យ ។ Liu បាន​ផ្ញើ​សារ e-mail មួយ និង​សំបុត្រ ៣ ច្បាប់ ទៅកាន់​សាកលវិទ្យាល័យ រួមជាមួយ​រូបថត​ជាច្រើន​សន្លឹក និង​កំណត់ត្រា​សន្ទនា​គ្នា ពី​ទូរស័ព្ទ​របស់ Wang ។ Wang ក្រោយមក ក៏បាន​ប្រាប់​អ្នកសារព័ត៌មាន​ថាៈ កាលពី​ខែ កក្កដា ២០១៣, សាស្ត្រាចារ្យ Yu បានមករ​កនាង​ដល់​បន្ទប់​ស្នាក់នៅ​របស់​នាង ហើយ​ពួកគេ​ទាំងពីរ​ក៏​ចាប់ផ្តើម​មាន​ទំនាក់ទំនង​ផ្លូវភេទ​នឹង​គ្នា តាំងពី​ពេលនោះ​មក ។​
​ក្រោយមក Wang បានដឹងថា Yu បាន​រៀបការ និង​មានកូន​ម្នាក់​ទៅហើយ នៅពេល​នាង​បាន​លេង​ផ្ទះ​របស់ Yu ប៉ុន្តែ សាស្ត្រាចារ្យ​រូបនេះ បាន​និយាយថា គាត់ និង​ប្រពន្ធ បាន​ចែកផ្លូវ​គ្នា​ហើយ ។
Wang បាន​ប្រាប់​អ្នកសារព័ត៌មាន​ថាៈ “​ខ្ញុំ​មិន​ធ្វើជា​ស្រី​កំណាន់ចិត្ត​នរណាម្នាក់​ឡើយ ព្រោះ​វា​មិន​យុត្តិធម៌​សម្រាប់​រូបខ្ញុំ​” ។ នាង​បន្ត​ឲ្យ​ដឹង​ទៀតថាៈ “​នៅពេល​ខ្ញុំ​មាន​ផ្ទៃពោះ​, Yu បាន​ប្រាប់​ខ្ញុំ​ឲ្យ​យក​កូន​ចេញ​, ហេតុដូច្នេះ ខ្ញុំ​ក៏បាន​សម្រេចចិត្ត​ទម្លាយ​ទំនាក់ទំនង​រវាង​ខ្ញុំ និង​លោកគ្រូ Yu ដល់​មិត្ត​ភ័ក្តិ​តែម្តងទៅ​” ។​
​គួរ​បញ្ជាក់ថា Yu និង Wang បាន​ស្គាល់គ្នា​នៅក្នុង​វគ្គ​សិក្សា​មួយ កាលពី​ឆ្នាំ ២០១៣ និង​បាន​សាង​ស្នេហា​ផ្អែមល្ហែម​ស៊ីជម្រៅ​នឹង​គ្នា​រហូតមកទល់​រឿងរ៉ាវ​បែកធ្លាយ​នាពេលនេះ ៕