Twitter ប្តឹងរដ្ឋាភិបាល សហរដ្ឋអាមេរិក ពីបទ ចារកម្ម
ព័ត៌មានអន្តរជាតិ
៖ នៅក្រោមបទប្បញ្ញត្តិបច្ចុប្បន្នភាព Twitter ពុំអាចចេញផ្សាយ ព័ត៌
មានជាក់លាក់ ស្តីអំពីអតិថិជនរបស់ខ្លួនបាននោះទេ ទាក់ទិនទៅនឹងសំណើសុំ
ពីរដ្ឋាភិបាល សម្រាប់ទិន្នន័យអ្នកប្រើ ប្រាស់ដែលអាចជាប់ទាក់ទង ទៅនឹង
សន្តិសុខជាតិ នេះបើយោងតាមការ ដក ស្រង់ សម្រង់ អត្ថបទ ផ្សាយពីគេហទំព័រ
សារព័ត៌មានបរទេស ប៊ីប៊ីស៊ី ។
Twitter បានធ្វើការជំទាស់ ដោយបានលើកឡើងថា វាគឺជាការរំលោភបំពាន ទៅ លើសិទ្ធបញ្ចេញមតិ ដោយសេរី ដូចដែលបានកំណត់ដោយ វិសោធនកម្មលើក ដំបូងទៅកាន់រដ្ឋធម្មនុញ្ញ អាមេរិក ។ ក្រុម ហ៊ុន Twitter បានគូសបញ្ជាក់អោយដឹងថា ខ្លួននឹងប្រឹងប្រែងអោយអស់ពីលទ្ធភាព ក្នុង ការស៊ូក្តីមួយ នេះ ដោយនឹងបង្ខំអោយរដ្ឋាភិបាល ធ្វើយ៉ាងណាធានាអោយបាននូវតម្លាភាព ចំពោះ សំណើ ទិន្នន័យ ផ្ទាល់ខ្លួន របស់អ្នកប្រើប្រាស់ ។

លោក Ben Lee បេក្ខភាពមេធាវីនាំមុខមួយរូប របស់ក្រុមហ៊ុនTwitterបានគូសបញ្ជាក់នៅក្នុងប្លុករបស់ ខ្លួនអោយដឹងថា "វាជាជំនឿរបស់យើង ថាយើងមានសិទ្ធិទទួលបាន ក្រោម វិសោធនកម្ម លើកដំបូងដើម្បីឆ្លើយតបទៅនឹងក្តីកង្វល់របស់អ្នកប្រើប្រាស់របស់យើង និង ដើម្បី សេច ក្តីថ្លែងការណ៍របស់ក្រុមមន្រ្តីរដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈការផ្តល់នូវពត៌មាន អំពី វិសាល ភាព នៃការឃ្លាំមើល របស់ រដ្ឋា ភិបាល អាមេរិក" ។
គួរបញ្ជាក់ថា Twitter បាននាំយកសកម្មភាព ប្រឆាំងទៅនឹង ក្រសួងយុត្តិធម៌ និង ការិយាល័យ សហ ព័ន្ធស៊ើបអង្កេត សហរដ្ឋអាមេរិក មានមូលដ្ឋាននៅភាគខាងជើង រដ្ឋ កា លី ហ្វរញ៉ា កាលពីថ្ងៃអង្គារ កន្លងទៅនេះ ។ កាលពីអំឡុងខែ មេសា កន្លងទៅ Twitter បាន ដាក់ ស្នើ របាយការណ៍ តម្លាភាព ទៅ រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការបោះពុម្ពផ្សាយ ជាសាធារណៈ តែទោះ ជាយ៉ាងណា ក៏ដោយចុះ មន្រ្តីរដ្ឋាភិបាល បានធ្វើការបដិសេធ ទាក់ទិនទៅនឹងសំណើខាងលើ ពីក្រុមហ៊ុន Twitter ក្នុងការបោះ ពុម្ពផ្សាយឯកសារផ្លូវការពេញលេញ ជាសាធារណៈ ។ គួររំឭកថា របាយការណ៍ ទាំងនោះ គឺមានរួម បញ្ជូលព័ត៌មានជាក់លាក់ អំពី លក្ខណៈ និងចំនួននៃសំណើ ទៅលើព័ត៌មាននៃអ្នកប្រើប្រាស់ Twitter ដែលអាចជាប់ទាក់ទិនទៅនឹងសន្តិសុខជាតិ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី
ប្រភព ៖ ប៊ីប៊ីស៊ី