មន្រ្តីទ័ពអាកាស បើករថយន្តបុក ម៉ូតូកង់៣ រងរបួស២នាក់ នៅស្រុកកៀនស្វាយ

10/09/2014 0 Comments A+ a-

accidentកណ្តាល ៖ អ្នកជិះម៉ូតូកង់បី២នាក់ បានរងរបួស ក្នុងគ្រោះថ្នាក់ ចរាចរណ៍មួយ នៅវេលា ម៉ោង ៧៖២៥នាទីព្រឹក ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៤ នៅចំណុចគីឡូម៉ែត្រលេខ ៥១-៥២ តាមបណ្តោយ ផ្លូវជាតិលេខ១ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង រវាងរថយន្តកាមរីឆ្លាម ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2H-2566 អ្នកបើកបរឈ្មោះ ស៊ុន នីន ភេទប្រុស អាយុ34ឆ្នាំ មានទីលំនៅ ភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល មុខរបរ កងទ័ពអគ្គបញ្ជារការ បានបុកនឹងរឹម៉កម៉ូតូកង់បី បើកបរដោយ ឈ្មោះ ខន ឃឿន ភេទប្រុសអាយុ34ឆ្នាំ មានទីលំនៅភូមិកំពង់ពោធិ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ។
ជនរងគ្រោះ រងរបួសធ្ងន់បាក់ដៃ ខាងឆ្វេង នឹងបោកត្រូវត្រកៀកឥឡូវបញ្ជូន ទៅមន្ទីរពេទ្យភ្នំពេញ។ បើតាមសមត្ថកិច្ច ករណីគ្រោះចរាចរណ៍ នេះដែរបណ្ដាលឲ្យ អ្នកជិះម៉ូតូកង់បី2នាក់ រងរបួសស្រាល ទី១ ឈ្មោះ ហោ ផល្លី ភេទស្រី អាយុ55ឆ្នាំ រស់នៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល រងរបួស ពកក្បាល និងទី២ ឈ្នោះ កយ ណារិន ភេទស្រី របួសស្រាល រស់នៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល៕


_________________
ផ្តល់សិទ្ទិដោយ៖dap-news