ប្រធានគណៈកម្មការទី១នៃរដ្ឋសភា ស្នើសំុលោកនាយករដ្ឋមន្ត្រី អន្តរាគមន៍ បញ្ឈប់ការបូមខ្សាច់ក្រុមហ៊ុនOCIC

10/25/2014 0 Comments A+ a-

IMG20120110_004រាជធានីភ្នំពេញ៖ លោក អេង ឆៃអ៊ាង ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា (គណៈកម្មការទី១ នៃរដ្ឋសភា) ជាសមាជិកសភាមកពីគណបក្សសង្រ្គោះជាតិ បានដាក់លិខិតមួយច្បាប់ជូនទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើសំុឲ្យលោក ជួយអន្តរាគមន៍ ឲ្យក្រុមហ៊ុនអភិវឍ្ឍន៏ទីក្រុង រណបជ្រាយចង្វារ (OCIC) ផ្អាកជាបណ្តោះអាសន្ន ក្នុងការបូមខ្សាច់ ចាក់លើដីលំនៅឋាន និងដីស្រែចំការ របស់ប្រជាពលរដ្ឋ នៅភូមិដើមគរត្បូង និងដើមគរជើង សង្កាត់ជ្រោចង្វារ, ភូមិគៀនឃ្លាំង និងភូមិព្រែកលៀប សង្កាត់ព្រែកលៀប និងភូមិព្រែកតាសេក សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
IMG20120110_004
10612_n

ប្រភពពី Free Press Magazine