LG សំញែង​ស្មាតហ្វូន ២ ម៉ូដែល​ថ្មីលើ​ទីផ្សារ​កម្ពុជា

10/16/2014 0 Comments A+ a-

ថ្មី​ៗ​នេះ​ស្មាត​ហ្វូន​ LG បាន​ចេញស្មាតហ្វូន​ស៊េរី​ថ្មី​​ ២ ម៉ូដែលលក់​លើ​ទីផ្សារ​កម្ពុជា​គឺ LG L Bello និង​មួយ​ទៀត​គឺ LG G3 Stylus។

LG_Bello_Dual_1

លោក​ សាន​ សុវណ្ណ​មុនី បុគ្គលិក​ផ្នែក​ទីផ្សារ​​ក្រុម​ហ៊ុន​ G Gear បាន​ឲ្យ​ដឹង​ថា​ ស្មាតហ្វូន​ទាំង​ ២ ម៉ូដែល​នេះ​ចេញ​លក់​លើ​ទីផ្សារ​ ៣ ថ្ងៃ​​មក​ហើយ។

LG L Bello មាន​កាមេរ៉ា​ក្រោយ 8MP AF, មុខ 1MP ថត​ដោយ​ប្រើ​កាយ​វិការ , អេក្រង់ 5 អ៊ីញ PS , CPU 1.3GHz Quad-core , Memory 4 GB ថែមបានដល់ 32 GB , Ram 1GB, Android 4.4 KitKat , ថាមពល​ថ្ម 2440 mAh។ តម្លៃ​លក់​ទីផ្សារ​ប្រហែល ២២៩ ដុល្លារ។

ចំណែក​ LG G3 Stylus មាន​កាមេរ៉ា​ក្រោយ 13MP AF, មុខ 1.3MP ថត​ដោយ​ប្រើ​កាយ​វិការ, អេក្រង់​ 5.5 អ៊ីញ​កម្រិត​ HD IPS , CPU 1.3GHz Quad-core, Memory 8GB , Ram 1GB , Android 4.4 KitKat , ថាមពល​ថ្ម 3000 mAh។ ម៉ូដែល​ប្រភេទ​នេះ​អាច​ប្រើ​ប្រាស់​បាន​ស៊ីម​ ២ និង តម្លៃ​លក់​លើ​ទីផ្សារ​ប្រហែល ៣២៩​ ដុល្លារ។

លោក​បាន​បញ្ជាក់​ LG L Bello និង LG G3 Stylus មាន​លក់​តាម​បណ្តា​ហាង​លក់​ទូរសព្ទ​នានា​​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ និងបណ្តា​ខេត្ត​មួយ​ចំនួន​។

ព័ត៌មាន​បន្ថែម​អាច​ទំនាក់ទំនង​ក្រុមហ៊ុន​ ជីហ្គៀ ឬ​តាម​រយៈ​លេខ​ទូរសព្ទៈ 023 888 199/023 888 299។

អត្ថបទ៖ ដារ៉ាឆានី