កងទ័ពស៊ីរីកម្ទេចយន្តហោះ ២ គ្រឿង ដែលឧទ្ទាម IS ប្លន់យកបាន
រដ្ឋមន្ត្រីក្រសួងព័ត៌មានស៊ីរី Omran al-Zohbi នៅថ្ងៃទី ២២ តុលា បានឲ្យដឹងថា ទ័ពអាកាសរបស់ប្រទេសនេះ កម្ចាត់បានយន្តហោះ ២ គ្រឿងក្នុងចំណោម ៣ គ្រឿង ដែលត្រូវបានកងកម្លាំងនៃរដ្ឋអ៊ិស្លាម IS ប្លន់បាន នៅតំបន់ប៉ែកខាងជើងប្រទេសនេះ ។
លោក Zohbi ប្រាប់ថាៈ “ពួកភេរវករបាននៅលើយន្តហោះចាស់ៗទាំង ៣ គ្រឿង ប៉ុន្តែ ទ័ពអាកាសរបស់យើងខ្ញុំ បានប្រតិបត្តិការភ្លាមៗ ហើយកម្ចាត់បាន ២ គ្រឿង ខណៈពេលវាកំពុងចុះសំចត ។ រីឯ១គ្រឿងទៀត កំពុងបានត្រូវលាក់កំបាំង” ។
តាមលោក Zohbi ដដែលនោះ យន្តហោះ១គ្រឿង ដែលនៅពុំទាន់កម្ទេចបាន វាពុំមានសមត្ថភាពប្រយុទ្ធទេ ហើយគេកំពុងតាមដាន ដើម្បីកម្ទេចចោលទៀត ៕
