ប្រាក់ចំណេញរបស់ Google ធ្លាក់ចុះដែលមាន ទឹកប្រាក់ប្រមាណ ២,៨ពាន់លានដុល្លារ

10/17/2014 0 Comments A+ a-

MSP-0680សាន់ហ្វ្រាន់ស៊ីស្កូ៖ ប្រាក់ចំណេញដុល នៅក្នុងត្រីមាសទី៣ ឆ្នាំ២០១៤របស់ក្រុមហ៊ុន Google ត្រូវបានគេដឹងថា បានធ្លាក់ចុះប្រមាណ៥ភាគរយ ធៀបនឹងអំឡុងពេលដូចគ្នា កាលពីឆ្នាំ ដែលមានទឹកប្រាក់ប្រមាណ២,៨ពាន់លានដុល្លារសហរដ្ឋអាម៉េរិក ខណៈនោះដែល ប្រាក់ចំណូលរបស់ក្រុមហ៊ុន បានកើនឡើង២០ភាគរយ គិតជាទឹកប្រាក់ ប្រមាណ១៦,៥ពាន់លានដុល្លារ ។
យោងតាមទូរទស្សន៍សិង្ហបុរី Channel News Asia ចុះផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤ថា កាលពីថ្ងៃព្រហស្បតិ៍ទី១៦ ខែតុលា ម្សិលមិញនេះ ក្រុមហ៊ុន Google បានបង្ហាញអំពីប្រាក់ ចំណេញដុល គិតក្នុងត្រីមាសទី៣ ឆ្នាំ២០១៤នេះ បានធ្លាក់ចុះ ប្រមាណ៥ភាគរយ ហើយការធ្លាក់ចុះនេះ ត្រូវបានគេមើលឃើញចាប់ពី ដើមឆ្នាំមកម្ល៉េះ ។ ក៏ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ប្រាក់ចំណូល ដែលក្រុមហ៊ុនអ៊ីនធើណេត យក្សមួយនេះ ទទួលបាននោះ គឺបានបន្តកើនឡើង ២០ភាគរយ ដែលមានទឹកប្រាក់ស្មើនឹង ១៦,៥ពាន់ លានដុល្លារសហរដ្ឋអាម៉េរិក ។
ផ្អែកតាមលទ្ធផលដែលស្តែងចេញ ដោយក្រុមហ៊ុននេះបាន បញ្ជាក់ថា ភាគហ៊ុនរបស់Google នៅតែរក្សាបានកំណើន២,៦ភាគរយ គិតជាទឹកប្រាក់ស្មើនឹង ៥១០.៨៥ដុល្លារ បន្ទាប់លទ្ធផលបង្ហាញឡើង ក្នុងអំឡុងពេល៤ម៉ោងនោះ ។
លោក Patrick Pichette នាយកផ្នែកហិរញ្ញវត្ថុក្រុមហ៊ុន Google បានលើកឡើងថា “សម្រាប់ត្រីមាសនេះ អ្វីៗនៅបង្ហាញឲ្យយើងដឹងថា កើនឡើងដដែលហ្នឹង” ។ លោកបានបន្ថែមថា “យើងរំពឹងថា កំណើននឹងបន្តកើនឡើង តាមរយៈពាណិជ្ជកម្មរបស់យើង” ៕