លោក​សេរី កុសល​ ត្រូវបានព្រះមហាក្សត្រ ផ្លាស់ប្ដូរ​តួនាទីហើយ

10/17/2014 0 Comments A+ a-

Serey-kosal_17_10_14រាជធានីភ្នំពេញ៖ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​ព្រះរាជក្រឹត្យ ត្រាស់បង្គាប់ បញ្ចប់​តួនាទី លោក​ទេសរដ្ឋមន្ត្រី សេរី កុសល ទទួលបន្ទុក​បេសកកម្ម​ពិសេស អនុប្រធាន​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍ វិស័យ​កសិកម្ម និង​ជនបទ​។​
​ជាមួយនឹង​ការបញ្ចប់​តួនាទី​នេះ ព្រះមហាក្សត្រ ក៏បាន​តែងតាំង លោក សេរី កុសល ជា​អនុប្រធាន​អាជ្ញាធរ​កម្ពុជា គ្រប់គ្រង​សកម្មភាព​កម្ចាត់មីន និង​សង្គ្រោះ​ជនពិការ ដោយសារ​មីន​។​
​នៅក្នុង​ព្រះរាជក្រឹត្យ បាន​បញ្ជាក់ថាលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងអាណត្តិទី៥ ត្រូវ​ទទួលបន្ទុក​អនុវត្ត ព្រះរាជក្រឹត្យ​នេះ​៕
ប្រភពពី Free Press Magazine