បំបៅកូនដោយទឹកដោះធ្វើឲ្យដើមទ្រូងនារីបាត់ភាពមូលណែន?
សម័យបច្ចុប្បន្ន
នារីវ័យក្មេងមួយចំនួនមិនបំបៅដោះកូនដោយផ្ទាល់នោះទេ
ដោយយល់ឃើញថា ការបំបៅដោះកូនអាចនាំឲ្យខូចទ្រង់ទ្រាយសុដន់
របស់ពួកគាត់ ដូច្នេះហើយទើបអ្នកម្ដាយវ័យក្មេងជាច្រើន
បានសម្រេចចិត្តបំបៅទឹកដោះគោកូនក្មេងជំនួសវិញ។
តើឲ្យកូនបំបៅដោះផ្ទាល់ ពិតជាធ្វើឲ្យសុដន់មិនមូលក្លុំមែនដែរ ឬយ៉ាងណា?
កត្តា ២យ៉ាងនោះ ដែលនំាឲ្យពួកគេជ្រើសរើស ឲ្យកូនបៅទឹកដោះគោ ព្រោះទី១បារម្ភខ្លាចបាត់បង់សម្រស់ ដូចជាការយារធ្លាក់សុដន់ និងទី២ការយល់ថា ទឹកដោះគោមានសារប្រយោជន៍ច្រើនជាងទឹកដោះរបស់ខ្លួន។ ទាំងនេះជាហេតុជំរុញឲ្យម្ដាយភាគច្រើនសុខចិត្តបំបៅកូនដោយ ទឹកដោះ គោវិញ។ នេះបើតាមការសង្កេតរបស់លោកវេជ្ជបណ្ឌិតដដែល។
ចម្ងល់ ដែលថា តើឲ្យកូនបំបៅដោះផ្ទាល់ ពិតជាធ្វើឲ្យសុដន់មិនមូលក្លុំមែនដែរ ឬយ៉ាងណា? លោកវេជ្ជបណ្ឌិតបានបកស្រាយថា ការបំបៅដោះកូនរយៈពេល៦ខែបន្ទាប់ពីសម្រាល គឺមិនបណ្ដាលឲ្យសុដន់យារធ្លាក់នោះទេ ព្រោះក្នុងអំឡុងពេលនេះក្រពេញផលិតទឹកដោះបានផលិតមកជាប្រចាំ ជំនួយឲ្យសុដន់តឹងណែន ប៉ុន្តែបើបំបៅរយៈលើសពីនេះក្រពេញទឹកដោះលែងផលិតទឹកដោះហើយ ឲ្យកូនបៅគឹអាចបណ្ដាលឲ្យយារធ្លាក់ពិតមែន។
រូបតំណាង (រូបភាព៖ mdgfund)
បើ ប្រៀបធៀបគ្នារវាងទឹកដោះម្ដាយ និងទឹកគោ
គឺទឹកដោះម្ដាយមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ជាង
ព្រោះទឹកដោះម្ដាយមានជីវជាតិគ្រប់គ្រាន់សម្រាប់ទារក
ពិសេសនាសប្ដាហ៍ដំបូងក្រោយសម្រាលកូនរួច
នៅក្នុងទឹកដោះម្ដាយមានផ្ទុកជីវជាតិ Colostrum
ដែលជាសារជាតិប្រព័ន្ធការពារជំងឺ ដែលនៅក្នុងទឹកដោះគោពុំមាន
ដែលជាលក្ខណៈពិសេសនៃធម្មជាតិ
រួចហើយចាំឲ្យញ៉ាំទឹកដោះគោបន្ថែមជាការប្រសើរ។លោកវេជ្ជបណ្ឌិត បានផ្ដាំផ្ញើថា ឲ្យកូនរបស់អ្នក បៅដោះដំបូងបានមួយសប្ដាហ៍ ដើម្បីសុខភាព ទារកល្អ ហើយយ៉ាងហោចណាស់គួរតែក៏ឲ្យបាន៦ខែដំបូង ព្រោះទឹកដោះម្ដាយមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ហើយបន្ទាប់ពីនេះចាំឈានទៅរកការប្រើប្រាស់ទឹកដោះគោទើបជាការ ប្រសើរ៕
អត្ថបទ៖ កង ចាន់បញ្ញា
