ពីអ្នកក្រលក់បន្លែតូចតាច ក្លាយជាស្ត្រីដ៏មានឥទ្ធិពលលើលោក
ដោយមើលឃើញពីទុក្ខលំបាកកើតចេញពីគ្រួសារក្រីក្ររបស់ខ្លួន
ស្ត្រីវ័យជ្រេ Chen Shu-chu
បានប្រែខ្លួនពីអ្នកក្រលក់បន្លែតូចតាចតាមផ្សារ
ក្លាយជាស្ត្រីចិត្តធម៌ជួយសង្គម
និងមានកិត្តិនាមល្បីសុះសាយពេញពិភពលោក។
ថ្វីត្បិតខ្លួនជាអ្នកក្រ តែអ្នកស្រី Chen មិនដើរសុំទានគេដូចមនុស្សមួយចំនួនឡើយ ផ្ទុយទៅវិញអ្នកស្រី បានប្រកបរបរលក់បន្លែ នៅភាគខាងកើតកោះតៃវ៉ាន់។ មិនរុញរានឹងការងារ ស្ត្រីវ័យ៦៣ឆ្នាំរូបនេះ ចេញលក់បន្លែ១៨ម៉ោងក្នុងមួយថ្ងៃ ៦ថ្ងៃក្នុងមួយសប្ដាហ៍។ ព្រោះលុយពិបាករក អ្នកស្រីចំណាយមិនដល់ពីរបីដុល្លារផងក្នុងមួយថ្ងៃ ហើយទទួលទានតែតៅហ៊ូ និងបាយប៉ុណ្ណោះ។
កាលពី២ទសវត្សរ៍មុន អ្នកស្រីបានបរិច្ចាគលុយ ៣៥ម៉ឺនដុល្លារអាមេរិក ដើម្បីសាងសង់បណ្ណាគារសាលា និងមន្ទីរពេទ្យ។ បន្ទាប់មកអ្នកស្រីបានដល់ជួយដល់ អង្គការពុទ្ធសាសនា និងកុមារកំព្រាដែរ។ ការបរិច្ចាគរួមបញ្ចូលទាំងប្រាក់ទទួលបានពីឪពុក និងប្រាក់សន្សំរបស់អ្នកស្រី។ មនុស្សមួយចំនួនអាចគិតថា នេះជាអំពើឆ្កួត តែអ្នកស្រីទទូចថា វាមិនជារឿងពិបាកឡើយ។
“អ្នកទាំងអស់គ្នាអាចធ្វើវាបាន។ វាមិនមែនតែខ្ញុំទេ។ អ្នករកលុយបានប៉ុន្មានមិនសំខាន់ឡើយ អ្វីដែលសំខាន់គឺតើអ្នកអាចជួយគេបានប៉ុណ្ណា”។
អ្នកស្រីបន្ថែមថា “ខ្ញុំគិតថាលុយមិនសំខាន់ណាស់ណាទេ អ្នកមិនអាចយកវាទៅជាមួយដែរ ពេលអ្នកចាប់ផ្ដើមជីវិតថ្មី។ ហើយអ្នកមិនអាចយកលុយទៅជាមួយដូចគ្នា ពេលអ្នកស្លាប់”។
កើតនៅឆ្នាំ១៩៥០ អ្នកហូបបួសរូបនេះ បានរស់នៅក្នុងភាពក្រីក្រដ៏ជូរចត់ក្នុងភាពយុវវ័យ ប៉ុន្តែអ្នកស្រីបានសាងកេរ្តិ៍ឈ្មោះឡើងវិញវិញ ក្រោយមានការលើកទឹកចិត្ត។
រៀននៅបឋមសិក្សា ម្ដាយរបស់អ្នកស្រី បានទទួលមរណភាព ក្រោយពិបាកសម្រាលកូន ព្រោះគ្រួសារមិនមានលទ្ធភាព ចេញថ្លៃព្យាបាល។ គ្រួសារកាន់តែយ៉ាប់យ៉ឺន អ្នកស្រីបានឈប់រៀន ហើយចាប់ផ្ដើមធ្វើការនៅតូបលក់បន្លែ នៅផ្សារកណ្ដាល Taitung ។

ទោះបីជាយ៉ាងណា ប្រាក់ដែលរកបាន នៅតែមិនអាចផ្គត់ផ្គង់ជីវភាពគ្រួសារ។ ពីរបីឆ្នាំក្រោយប្អូនប្រុសពៅរបស់អ្នកស្រី បានស្លាប់ដោយសារជំងឺផ្ដាសាយ។ ការស្លាប់របស់ប្អូនប្រុសមិនខុសពីម្ដាយទេ គឺគ្មានប្រាក់គ្រប់គ្រាន់ដើម្បីព្យាបាល។ កំហឹងនេះហើយ បានជំរុញឱ្យអ្នកស្រីមានចិត្តមេត្តាជួយអ្នកក្រីក្រ ហើយអ្នកស្រីក៏មិនភ្លេចទឹកចិត្តរបស់គ្រូ និងមិត្តភ័ក្ដិរបស់ប្អូនប្រុស ដែលបានជួយលុយកាក់ដែរ។
“ខ្ញុំយល់ថា ខ្ញុំជំពាក់ពួកគេច្រើនណាស់។ ខ្ញុំត្រូវតែខំរកលុយឱ្យបានច្រើន ដើម្បីជួយអ្នកក្រ។ ខ្ញុំសប្បាយចិត្តណាស់ ក្រោយបរិច្ចាគលុយ។ ខ្ញុំយល់ថា ខ្ញុំបានធ្វើរឿងដ៏ត្រឹមត្រូវ។ វាធ្វើឱ្យខ្ញុំសប្បាយចិត្ត ខ្ញុំញញឹមពេលចូលដេក”។
លោក Daniel Lu ប្រធានអង្គការក្រៅរដ្ឋាភិបាល Kids Alive International ដែលបានទទួលការបរិច្ចាគ ពីអ្នកស្រីនិយាយថា ៖” គាត់ជាស្ត្រីលក់បន្លែ នៅតែម្នាក់ឯង ហើយនៅលីវ។ វាមិនជារឿងងាយស្រួលសម្រាប់គាត់ទេ។ ខ្ញុំភ្ញាក់ផ្អើលណាស់ ពេលគាត់ឱ្យប្រាក់ ១លានដុល្លារតៃវ៉ាន់ដល់ខ្ញុំ។ គាត់និយាយថា យកប្រាក់នេះធ្វើអ្វីក៏យកទៅ តាមអ្វីដែលខ្ញុំគ្រោងទុក។ នោះ! ខ្ញុំនឹងជួយក្មេងៗក្រីក្រ”។
ជំនួយមិនអាចកាត់ថ្លៃនេះ ធ្វើឱ្យអាជ្ញាធរក្នុងស្រុកដាក់ឈ្មោះអ្នកស្រ្តីថា “ស្ត្រីស្នេហាជាតិ” ជាគំរូដ៏ល្អសម្រាប់អ្នកជំនាន់ក្រោយ ហើយការកោតសរសើរ ក៏ចាប់មានតាំងពីពេលនោះមក។
ក្នុងឆ្នាំ២០១០ អ្នកស្រី Chen ត្រូវទស្សនាវដ្ដី Time ចាត់ទុកជាមនុស្សមានឥទ្ធិពលម្នាក់ ក្នុងចំណោម១០០នាក់ ។ ចំណែកទស្សនាវដ្ដីកាណាដា Reader’s Digest បានដាក់ឈ្មោះអ្នកស្រីជា Asian of the Year ចំណែក Forbes Asia ក៏បានចាត់ទុកអ្នកស្រីជា វីរនារីស្នេហាជាតិដែរ។
២ឆ្នាំមុនអ្នកស្រីតៃវ៉ាន់ដដែលនេះ ជាស្ត្រីម្នាក់ក្នុងចំណោម៦នាក់ ដែលបានឈ្នះពានរង្វាន់ Ramon Magsaysay Award ហើយទទួលបានទឹកប្រាក់ ៥០ ០០០ដុល្លារ ព្រោះអ្នកស្រីបានជួយប្រជាជនក្រីក្រ។ ក្រោយទទួលបានទឹកប្រាក់ អ្នកស្រីបានបរិច្ចាគទាំងអស់ ទៅឱ្យមន្ទីរពេទ្យ McKay Memorial ក្នុងផ្សារ Taitung។
អ្នកស្រីនៅតែបន្តលក់បន្លែ ដើម្បីយកលុយជួយពលរដ្ឋកំពុងខ្វះខាត ហើយអ្នកស្រីសង្ឃឹមថា បណ្ដាញសារព័ត៌មាន នឹងជួយលើកទឹកចិត្តឱ្យមនុស្សជួយបរិច្ចាគតាមទឹកចិត្ត។
បច្ចុប្បន្ន ក្រៅពីការខិតខំលក់ដូរយ៉ាងលំបាក អ្នកស្រីកំពុងមានបញ្ហាសុខភាព តែអ្នកស្រីមិនចូលនិវត្តទេ។ “ខ្ញុំនឹងធ្វើបែបនេះរហូត។ បំណងប្រាថ្នារបស់ខ្ញុំ សូមឱ្យខ្ញុំអាចធ្វើការ បានរហូតដល់ថ្ងៃស្លាប់។ លុយពិតជាសំខាន់ណាស់ បើសិនអ្នកឱ្យទៅមនុស្សដែលត្រូវការ”៕
ប្រែសម្រួល៖ អ៊ុំ សុភក្តិ
ប្រភព៖ BBC

អ្នកស្រី Chen (ស្ដាំ) ត្រូវទស្សនាវដ្ដី Time ចាត់ទុកជាមនុស្សមានឥទ្ធិពលម្នាក់ ក្នុងចំណោម១០០នាក់
ទោះបីជាយ៉ាងណា ប្រាក់ដែលរកបាន នៅតែមិនអាចផ្គត់ផ្គង់ជីវភាពគ្រួសារ។ ពីរបីឆ្នាំក្រោយប្អូនប្រុសពៅរបស់អ្នកស្រី បានស្លាប់ដោយសារជំងឺផ្ដាសាយ។ ការស្លាប់របស់ប្អូនប្រុសមិនខុសពីម្ដាយទេ គឺគ្មានប្រាក់គ្រប់គ្រាន់ដើម្បីព្យាបាល។ កំហឹងនេះហើយ បានជំរុញឱ្យអ្នកស្រីមានចិត្តមេត្តាជួយអ្នកក្រីក្រ ហើយអ្នកស្រីក៏មិនភ្លេចទឹកចិត្តរបស់គ្រូ និងមិត្តភ័ក្ដិរបស់ប្អូនប្រុស ដែលបានជួយលុយកាក់ដែរ។
“ខ្ញុំយល់ថា ខ្ញុំជំពាក់ពួកគេច្រើនណាស់។ ខ្ញុំត្រូវតែខំរកលុយឱ្យបានច្រើន ដើម្បីជួយអ្នកក្រ។ ខ្ញុំសប្បាយចិត្តណាស់ ក្រោយបរិច្ចាគលុយ។ ខ្ញុំយល់ថា ខ្ញុំបានធ្វើរឿងដ៏ត្រឹមត្រូវ។ វាធ្វើឱ្យខ្ញុំសប្បាយចិត្ត ខ្ញុំញញឹមពេលចូលដេក”។
លោក Daniel Lu ប្រធានអង្គការក្រៅរដ្ឋាភិបាល Kids Alive International ដែលបានទទួលការបរិច្ចាគ ពីអ្នកស្រីនិយាយថា ៖” គាត់ជាស្ត្រីលក់បន្លែ នៅតែម្នាក់ឯង ហើយនៅលីវ។ វាមិនជារឿងងាយស្រួលសម្រាប់គាត់ទេ។ ខ្ញុំភ្ញាក់ផ្អើលណាស់ ពេលគាត់ឱ្យប្រាក់ ១លានដុល្លារតៃវ៉ាន់ដល់ខ្ញុំ។ គាត់និយាយថា យកប្រាក់នេះធ្វើអ្វីក៏យកទៅ តាមអ្វីដែលខ្ញុំគ្រោងទុក។ នោះ! ខ្ញុំនឹងជួយក្មេងៗក្រីក្រ”។
ប្រធានាធិបតី ហ្វីលីពីន Benigno Aquino ផ្ដល់ពានរង្វាន់ដល់អ្នកស្រី Chen Shu-chu