កាសែត​បក្ស​កុម្មុយនីស្ត​វៀតណាម​ត្រូវ​បាន​បង្កើត​នៅ​កម្ពុជា

10/20/2014 0 Comments A+ a-

20141020_04ភ្នំពេញៈ កាសែត ញ៉ានដាន «ប្រជាជន» ដែល​ជា​សរីរាង្គ​កណ្តាល​នៃ​បក្ស​កុម្មុយនីស្ត​វៀតណាម សំឡេង​បក្ស រដ្ឋ និង​ប្រជាជន​វៀតណាម ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង ប្រទេស​កម្ពុជា និង​បាន​ចាប់​ផ្តើម​ជា​ផ្លូវ​ការ​ហើយ។
កាសែត ញ៉ានដាន ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង ប្រទេស​កម្ពុជា និង​បោះ​ពុម្ព​ផ្សាយ​ជា​ភាសា​វៀតណាម គឺជា​ការិយាល័យ​តំណាង ទី៥ នៃ​កាសែត​នេះ និង​ការិយាល័យ​តំណាង​ដទៃៗ​ទៀត​នៅ ប្រទេស​បារាំង ចិន ថៃ និង ប្រទេស​ឡាវ។
ថ្លែង​នៅ​ពិធី​បើក​លោក Thuan Huu សមាជិក​នៃ​គណៈកម្មាធិការ​កណ្តាល​នៃ​បក្ស​កុម្មុយនីស្ត​វៀតណាម និង​ជា​និពន្ធ​នាយក​នៃ​កាសែត​នេះ​និង​ជា​ប្រធាន​សមាគម​អ្នក​កាសែត​វៀតណាម បាន​ថ្លែង​ថា ការ​ចាប់​ផ្តើម​ការិយាល័យ​តំណាង​នៃ​កាសែត Nhan Dan ក្នុង ប្រទេស​កម្ពុជា មាន​គោល​បំណង​លើក​កម្ពស់​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​អំពី​គោល​នយោបាយ​រដ្ឋ​វៀតណាម និង​សមិទ្ធផល​សេដ្ឋកិច្ច​សង្គម​របស់​ប្រទេស​ទាំង​ពីរ។
លោក​ថា៖ «កាសែត​នេះ​ក៏​នឹង​ឆ្លុះ​បញ្ចាំង​ភ្លាមៗ​ផង​ដែរ​លើ​គ្រប់​វិស័យ​ដូច​ជា​នយោបាយ សេដ្ឋកិច្ច និង​សង្គម​ក្នុង ប្រទេស​វៀតណាម និង​កម្ពុជា ដោយ​ជួយ​ពង្រឹង​មិត្តភាព​និង​សាមគ្គី​ភាព​រវាង​ប្រជាជន​ទាំង​ពីរ»។
ថ្លែង​តាម​រយៈ​អ្នក​បក​ប្រែ​លោក Thuan Hun បាន​ឲ្យ​ដឹង​ថា៖ «ការិយាល័យ​កាសែត Nhan Dan ក្នុង ប្រទេស​កម្ពុជា គឺជា​ស្ពាន​ថ្មី​មួយ​ដើម្បី​ពង្រឹង​និង​ពង្រីក​ទំនាក់​ទំនង​ល្អ​ណាស់​សម្រាប់​អត្ថ​ប្រយោជន៍​រួម​នៃ​ប្រជាជន​ទាំង​ពីរ​របស់​យើង»។
លោក​បន្ថែម​ថា កាសែត Nhan Dan ចេញ​ផ្សាយ​ជា​រៀង​រាល់​ថ្ងៃ​សប្តាហ៍ និង​ចុង​ខែ និង​ចេញ​ផ្សាយ​តាម​ការ​បោះពុម្ព​អេឡិច​ត្រូនិក​ជា​ភាសា​វៀតណាម ផង​ដែរ អង់គ្លេស ចិន និង​បារាំង ហើយ​ជាង​នេះ​ទៀត​កាសែត Nhan Dan នឹង​បង្កើត​ទូរទស្សន៍​មួយ​ទៀត​នៅ​ដើម ឆ្នាំ​២០១៥ ហើយ​កាសែត​នេះ​នឹង​គ្រោង​បង្កើត​ការិយាល័យ​របស់​ខ្លួន​នៅ​ប្រទេស​ដទៃៗ​ទៀត​ផង​ដែរ។
រដ្ឋ​មន្រ្តី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​ថ្លែង​ថា នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​កាសែត​វៀតណាម​បង្កើត​ឡើង​ក្នុង​ប្រទេស​កម្ពុជា។ លោក​បន្ថែម​ថា កាល ឆ្នាំ​១៩៧៨ កម្ពុជា​មាន​វិទ្យុ​សំឡេង ប្រជាជន​វៀតណាម ហើយ​វិទ្យុ​វៀតណាម ជួយ​រៀបចំ​វិទ្យុ​ប្រជាជន​កម្ពុជា ហើយ​កាសែត​វៀតណាម​ក៏​បាន​បង្កើត​ភ្នាក់ងារ SPK ផង​ដែរ។
លោក ខៀវ កាញារីទ្ធ បាន​ថ្លែង​បន្ត​ថា៖ «នៅ​ពេល​យើង​រំដោះ​ពី​របប​ខ្មែរ​ក្រហម​ថ្ងៃ ៧ មករា ១៩៧៩ យើង​ចាំ​បាច់​ត្រូវ​មាន​កាសែត​មួយ​ទៀត​ដើម្បី​បោះ​ពុម្ព​សម្រាប់​ប្រជាជន​កម្ពុជា នៅ​ពេល​នោះ​កាសែត Nhan Dan បាន​បញ្ជូន​អ្នក​សរសេរ​ល្បី​ម្នាក់​របស់​កាសែត Nhan Dan មក​ជួយ​កម្ពុជា​របស់​យើង។ ដូច្នេះ​កាសែត Nhan Dan បង្កើត​ការិយាល័យ​មួយ​នៅ​កម្ពុជា​គឺ​ដើម្បី​ពង្រឹង​និង​កាន់​តែ​មាន​ភាព​ជិត​ស្និទ្ធ​ជាមួយ​គ្នា​លើ​ប្រព័ន្ធ​ព័ត៌មាន​នៃ​ប្រទេស​ទាំង​ពីរ​របស់​យើង»។
លោក ប៉ា ងួនទៀង នាយក​ប្រតិបត្តិ​នៃ​មជ្ឈ​មណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ បាន​ថ្លែង​ថា ការ​បង្កើត​ការិយាល័យ​កាសែត Nhan Dan ក្នុង​ប្រទេស​កម្ពុជា លោក​មិន​សង្ឃឹម​ថា កាសែត Nhan Dan អាច​ផ្តល់​អត្ថ​ប្រយោជន៍​សម្រាប់​ប្រជាជន​កម្ពុជា ទេ​ប្រសិន​បើ​កាសែត​មួយ​នេះ​មិន​ឯករាជ្យ​ទេ​នោះ។
លោក​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា៖ «ពួក​គេ​ចង់​ប្រមូល​ព័ត៌មាន​សម្រាប់​បក្ស​របស់​ពួក​គេ។ ខ្ញុំ​មិន​មាន​ជំនឿ​ថា កាសែត​នេះ​ឯករាជ្យ​ទេ ពីព្រោះ​នៅ​វៀតណាម គឺ​តឹងរ៉ឹង​បម្រើ​តែ​បក្ស​ប៉ុណ្ណោះ ដូច្នេះ​ប្រសិន​បើ​កាសែត​នេះ​មិន​ឯករាជ្យ វា​មិន​ផ្តល់​អត្ថ​ប្រយោជន៍​សម្រាប់​ប្រជាជន​ទេ»។

Read more: http://www.cambodiapage.info/?p=45374#ixzz3GfaUkSFP