អត្ថប្រយោជន៍ទាំង ១០ យ៉ាងដែលបានមកពី ការទទួលទានខ្ញី

10/18/2014 0 Comments A+ a-

ខ្ញីគឺជារុក្ខជាតិមើមមួយប្រភេទ ដែលមានក្លិនឈួល ហើយត្រូវបានគេ យកទៅធ្វើជាម្ហូប បង្អែមក៏ដូចជាស្ករគ្រាប់ ថ្នាំឬក៏តែជាដើម។ លើសពីនេះទៅទៀត ខ្ញីអាចផ្តល់អត្ថប្រយោជន៏យ៉ាងច្រើន ដល់សុខភាពរបស់ មនុស្សយើងទៀតផង។ ចង់ដឹងថា ខ្ញីផ្តល់ផលប្រយោជន៍អ្វីខ្លះ ដល់សុខភាពនោះ សូមអានខាងក្រោមនេះ ទាំងអស់គ្នា៖
-ការទទួលទានខ្ញីមុនអាហារថ្ងៃត្រង់នឹង អាចជួយឲ្យក្រពះរំលាយ អាហារបានយ៉ាងល្អ។
-ជួយស្រូប និងនាំយកសារធាតុចិញ្ចឹមទៅដល់រាងកាយ។
-ជួយបញ្ជៀសនូវបញ្ហាសរសៃឈាមយឺត។
-ពិសាខ្ញីលាយជាមួយទឹកឃ្មុំបន្តិចនឹងអាចជួយឲ្យអ្នកបំបាតអាការៈក្អួត និងពុលបាន។
- ជួយកាត់បន្ថយអាការៈហើមពោះ។
- ជួយបំបាត់អាការៈរមួលក្រពើ។
- ជួយប្រឆាំងការរលាកសន្លាក់ និងសាច់ដុំ។
- ជួយព្យាបាលជំងឺផ្ដាសាយ។
- ជួយបំបាត់ការឈឺបំពង់ក និងតឹងច្រមុះ។
- ជួយកាត់បន្ថយអាការៈកន្ដាស់៕