ភ្នំពេញ៖ លោក ហេង កេសរោ ចៅក្រមជំនុំជម្រះ នៃសាលាដំបូង រាជធានីភ្នំពេញ កាលពីព្រឹក ថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ២០១៤ បានបើកសវនាការ ប្រកាសសាលក្រម កំបាំងមុខ លើសំណុំ រឿង ព្រហ្មទណ្ឌ របស់លោកព្រឹទ្ធសមាជិក ឧកញ៉ា កុក អាន ប្រធានក្រុមអានកូប្រាដ័រ និង ដែលបានប្តឹង លោក ហេង ឈាង អតីតអគ្គនាយករង នៃក្រុមអានកូប្រាដ័រ និង លោកស្រី ទេព កុលាប បច្ចុប្បន្នជា សាកលវិទ្យាធិកា នៃ សាកលវិទ្យាល័យភ្នំពេញ អន្តរជាតិ (PPIU)
ពីបទ«ឆបោកប្រាក់» ជាង២.៦ លាន (ជា២លាន ៦សែន)ដុល្លារអាមេរិក ដែលជាសំណុំរឿង ដែលបានបំបែកចេញពីសំណុំរឿងចាស់ របស់លោកព្រឹទ្ធសមាជិក ឧកញ៉ា កុក អាន ដែលបានប្តឹងលោក ហេង ឈាង និង អ្នកស្រី ទេព កុលាប ពីបទ«រំលោភលើទំនុកចិត្ត» កាលពីអំឡុងឆ្នាំ ២០១០។
លោកចៅក្រមហេង កេសរោ បានសម្រេចលើកការចោទ ប្រកាន់ ចំពោះ លោក ហេង ឈាង និង លោកស្រីទេព កុលាប និង បានសម្រេចឲ្យអ្នកទាំង២នាក់ រួចផុត ពីការចោទប្រកាន់របស់លោកឧកញ៉ាកុកពីបទ« ឆបោកប្រាក់» ចាប់ពេលប្រកាសសាលក្រមនេះតទៅ៕