តើគណបក្សថ្មីមួយនឹងធ្វើអោយសង្គ្រោះជាតិដាំក្បាលចុះ?
ភ្នំពេញ: គណបក្សសង្គ្រោះជាតិប្រហែលជាមិនសប្បាយចិត្តរួចទៅហើយ នៅពេលលេចលឺអំពីគម្រោង នៃការបង្កើតគណបក្សថ្មីមួយដោយសំអាងថា មេដឹកនាំគណបក្សប្រឆាំងមួយនេះ បានក្បត់នឹងអ្នកគាំទ្ររបស់ខ្លួនដោយសារតែការចូលរួមប្រជុំសភាដោយមិនបានពិភាក្សាជាមួយអ្នកគាំទ្រ។
ក្តីបារម្ភមួយនេះត្រូវគេយល់ថា បានឆ្លុះបញ្ចាំងចេញមក នៅពេលដែលកូនស្រីរបស់លោកកឹមសុខាគឺកញ្ញាកឹមមនោវិទ្យា បានសរសរតាមហ្វេសប៊ុករបស់នាងដោយផ្ទាល់អំពីបញ្ហានេះ។
កឹមមនោវិទ្យាបាននិយាយថា ការបង្កើតគណបក្សថ្មីនោះ គឺមានបំណងដណ្តើមសម្លេងគាំទ្រពីគណបក្សសង្គ្រោះជាតិ ហើយធ្វើអោយបែកសម្លេងប្រជាធិបតេយ្យ។
ក្នុងនាមជាអគ្គនាយករង នៃផ្នែកទំនាក់ទំនងសាធារណ:របស់គណបក្សសង្គ្រោះជាតិ សេចក្តីថ្លែងការណ៍បែបនេះរបស់កញ្ញា កឹមមនោវិទ្យាបង្ហាញអំពីការព្រួយបារម្ភរបស់គណបក្សសង្គ្រោះជាតិ។ កញ្ញាប្រហែលជាមានសញ្ហាដ៏ច្បាស់លាស់មួយថា គណបក្សថ្មីមួយនោះ អាចនឹងកើតឡើងដោយប្រាកដដោយគ្រាន់តែរង់ចាំពេលវេលាមដល់។
មូលហេតុដែលនាំអោយមានការគិតដល់ការបង្កើតគណបក្សថ្មីនេះ គឺដោយសារតែកន្លងមកលោកសមរង្ស៊ី និងលោកកឹមសុខ បានធ្វើការសម្រេចចិត្តដ៏តក់ក្រហល់នៅក្នុងការបញ្ចប់ពហិការប្រជុំសភា ដោយខុសពីការសន្យារបស់មេដឹកនាំទាំងពីរ នៅពេលប្រមូលមនុស្សធ្វើបាតុកម្មតាមដងផ្លូវ។
លោក សម រង្ស៊ី និង លោក កឹមសុខាត្រូវបានបន្ទោស ដោយអ្នកគាំទ្ររបស់ខ្លួនពិសេសក្នុងចំណោមយុវជននិងយុវតី។
ដោយសារតែការខឹងសម្បានេះ បច្ចុប្បន្ននិន្នាការបង្កើតគណបក្សថ្មីមួយកំពុងពុះកញ្ជ្រោល។ ដោយសារតែគម្រោងនៃការបង្កើតគណបក្សថ្មីនោះផុសចេញពីកំហឹងនៃអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនោះ វានឹងគំរាមកំហែងដល់ការធ្លាក់ចុះនៃការគាំទ្រចំពោះគណបក្សសសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងដែលស្ងាត់មាត់ជាងមុននៅពេលនេះ។
ការបែកសម្លេងឬការថយសម្លេងគាំទរ្រ គឺជាឡូហ្សិកមួយ(សមហេតុផល) មួយនៅពេលដែលមនុស្សមួយចំនួនដើរចេញពីសង្គ្រោះជាតិមកបង្កើតគណបក្សថ្មី។
ការបែកសម្លេងឬការថយសម្លេងគាំទរ្រ គឺជាឡូហ្សិកមួយ(សមហេតុផល) មួយនៅពេលដែលមនុស្សមួយចំនួនដើរចេញពីសង្គ្រោះជាតិមកបង្កើតគណបក្សថ្មី។
ពេលវេលានឹងអាចប្រាប់បានថា តើគណបក្សថ្មីនោះ នឹងមានសមត្ថភាពកម្រិតណាក្នុងការតទល់ជាមួយគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា៕ ប្រភព ៖ CEN