តុលាការ​កំពូល​បដិសេធការ​សុំ​នៅក្រៅ​ឃុំ​​​​អតីត​​អគ្គ​កុង​ស៊ុល​​ខ្មែរ​នៅ​​វៀ​តណាម​​

10/18/2014 0 Comments A+ a-

last-nedរាជធានី​ភ្នំ​ពេញ៖ ក្រុម​ចៅក្រម​តុលាការ​កំពូល​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា បាន​​សម្រេច​បដិសេធ​លើក​ការ​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ក្នុង​សំណុំរឿង​ក្លែ​ង​ការ​​សាធារណៈ​របស់​រដ្ឋ​ក្នុង​ករណី​នាំ​ចេញ​ឈើប្រណី​ត​ប្រមាណ​ ១.០០០​ម៉ែត្រគូប​ទៅ​កាន់​ប្រទេស​វៀតណាម​កាលពីអំឡុង​ចុងឆ្នាំ​២០១៣​។
​ក្នុង​សំណុំរឿង​នេះ​​មាន​ជនជាប់ចោទ​ចំនួន​៧​នាក់​ត្រូវ​បាន​ចោទប្រកាន់ ហើយ​មាន​តែ​ជនជាប់ចោទ​ចំនួន​៤​នាក់​ទេ​ដែល​ត្រូវ​បាន​ចាប់​ឃុំខ្លួន​នៅ​ពន្ធនាគារ​ប៉េ​ហ្ស៊ី​(PJ)​ និង​ពន្ធ​​នាគារ​ព្រៃ​ស ចំណែក​២​នាក់​ទៀត​ត្រូវ​បាន​ចោទប្រកាន់​ដូច​គ្នា​ និង​ត្រូវ​បាន​តុលាការ​ចេញ​ដីការ​តាម​ចាប់ខ្លួន​ តែ​​មាន​តែ​ឈ្មោះ​តាំង សុខ​ងី ​ម្នាក់​ប៉ុណ្ណោះ​បាន​​ដាក់​ពាក្យ​ប្តឹង​សាទុក​មក​តុលាការ​កំពូល​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​។
យោង​តាម​លោក​ ខឹ​ម ប៉ុន ប្រធាន​ចៅក្រម​ជំនុំជម្រះ​ក្នុង​ចំណោម​​ចៅក្រម​៥​រូប​នៃ​តុលាការ​កំពូល​ថ្លែង​ក្នុង​ពេល​សវនាការ​ថា​ជនជាប់ចោទ​ ១-ឈ្មោះ តាំង សុខ​ងី ភេទ​ប្រុស អាយុ​ ៣៨ឆ្នាំ អតីត​អគ្គ​កុងស៊ុលកម្ពុជា​ប្រចាំ​​នៅ​ទីក្រុង​ហូ​ជី​ម៉ិ​ញ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ត្រូវ​ចោទប្រកាន់​និង​ចាប់ខ្លួន​កាលពី​ខែមិថុនា ឆ្នាំ​២០១៤ ពី​បទចោទប្រកាន់​ក្លែង​ឯកសារ​សាធារណៈ​, ២-ឈ្មោះ នៅ សា​ខន ភេទ​ប្រុស អាយុ​៥២, ៣-ឈ្មោះ​ស៊ុំ ឧត្តម​រស្មី ភេទ​ប្រុស អាយុ​ ២៤ឆ្នាំ, ៤-​ញ៉េ​ប សុ​វ​ណ្ណា ភេទ​ប្រុស អាយុ៤៩​ឆ្នាំ, ៥-​ឈ្មោះ​ ណា​ង ​ផា​ន់ទី​ដា ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ​ (​ក្រៅ​ឃុំ​) ,៦-ឈ្មោះ​ ប៉ា​ល់ តូ ភេទ​ប្រុស ​អាយុ​៤៩​ឆ្នាំ​ (​ក្រៅ​ឃុំ​)​ និង​៧-ឈ្មោះ​ឡាន អន ភេទ​ប្រុស អាយុ​៥៧​។ ​តែ​មាន​តែ​ជនជាប់ចោទ​ឈ្មោះ តាំង សុខ​ងី​ បាន​ប្តឹង​ឧទ្ធរណ៍​សុំ​នៅ​ក្រៅ​ឃុំ ក្នុង​នោះ​សាលា​ឧទ្ធរណ៍​បដិសេធ ហើយ​បន្ទាប់​មក​ប្តឹង​សាទុក្ខ​មក​តុលាការ​កំពូល​៕
last ned
04-SL-01
ប្រភពពី Free Press Magazine