ធនាគារ៣ របស់ម៉ាឡេស៊ី រួមបញ្ចូលគ្នាតែមួយ ប្រែក្លាយជា ធនាគារពាណិជ្ជកម្មដ៏ធំ

10/11/2014 0 Comments A+ a-

chetha-15
កូឡាឡាំពួរ៖ សារព័ត៌មានបាងកកប៉ុស្តិ៍របស់ថៃ បានចុះផ្សាយ នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែតុលា ឆ្នាំ២០១៤ថា ធនាគាររបស់ម៉ាឡេស៊ីចំនួន០៣ ត្រូវបានសម្រេច ដាក់បញ្ចូលគ្នា ឲ្យក្លាយជាធនាគារតែមួយ ក្នុងគោលបំណង ដើម្បីពង្រីកសក្តានុពល ផ្នែកពាណិជ្ជកម្ម ធនាគារកាន់តែធំ។ គោលបំណងសំខាន់នោះគឺ ចង់ក្លាយជា ធនាគារពាណិជ្ជកម្មធំលំដាប់ទី៤ នៅអាស៊ីអាគ្នេយ៏យើងនេះ ហើយជាធនាគារកណ្តាល របស់ប្រទេសឥស្លាមមួយនេះផងដែរ ។
សូមបញ្ជាក់ថា ធនាគារចំនួន០៣ដែលបានសម្រេចថា ដាក់បញ្ចូលគ្នាជាធនាគារតែមួយ នោះរួមមាន ធនាគារ CIMB Group Holdings Bhd ធនាគារ RHB Capital Bhdនិងធនាគារ Malaysia Building Society Bhd ធនាគារទាំងនេះបានស្នើសុំបញ្ចូលគ្នា និងប្រែក្លាយជាធនាគារ កណ្តាលសម្រាប់ម៉ាឡេស៊ីតែម្តង ។
ប្រសិនបើធនាគារទាំងបីនេះ ត្រូវបានអនុម័តបញ្ចូលគ្នាតែមួយ ដោយប្រែក្លាយជាធនាគារ កណ្តាលរបស់ម៉ាឡេស៊ី នោះម៉ាឡេស៊ី នឹងមានធនាគារពាណិជ្ជកម្ម ដ៏ធំជាក់ជាមិនខាន ។
បើផ្អែកតាមព័ត៌មានចេញ ដោយធនាគារទាំងនេះបានឲ្យដឹងថា ពួកគេសង្ឃឹមថា នឹងមានការឯកភាពគ្នានៅដើមឆ្នាំ២០១៥ និងបញ្ចប់ទាំងស្រុងនូវការ ដាក់បញ្ចូលគ្នានៅ ពាក់កណ្តាលឆ្នាំដែរ។
គេបានដឹងថា នៅពេលដែលធនាគារចំនួន០៣នេះ ត្រូវបានដាក់បញ្ចូលគ្នាតែមួយ នឹង មានទឹកប្រាក់វិនិយោគប្រមាណ៧២,២ពាន់លាន រីងហ្គីត ស្មើនឹង៧២៥ពាន់លានបាត ធនាគារបង្កើតឡើងនេះ ជាទ្រព្យសម្បត្តិដ៏ធំរបស់ប្រទេសមួយនេះ ៕
_____________________
ផ្តល់សិទ្ធិដោយ៖ Lookingtoday