ស្ត្រី​វ័​យ​៤៥ឆ្នាំ​ម្នាក់​បាន​ ស្លាប់​ដោយសារ​ផឹក​ថ្នាំ ​បំពុល​ក​ណ្តៀរបំណង​ រំលូត​កូន​ក្នុង​ផ្ទៃ​

10/02/2014 0 Comments A+ a-

ខេត្ត​ស្ទឹង​ត្រែង​ ​៖ ស្ត្រី​វ័​យ​ចំណាស់​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ ​បន្ទាប់​ពី​ក្រុម​គ្រួសារ​បញ្ជូន​មក​ដល់​ម​ន្ទី​ពេទ្យ​បង្អែក​ខេត្ត​ ​ ​ដើម្បី​ធ្វើ​ការ​បន្សាប​ជាតិ​ពុល​ក្នុង​ខ្លួន​ក្រោយ​ពី​បាន​ផឹក​ថ្នាំ​ បំពុល​ក​ណ្តៀ​រ​បំណង​រំលូត​កូន​ក្នុង​ផ្ទៃ​កាល​ពី​រសៀល​ថ្ងៃ​ទី​០១ ខែ​តុលា​ ​ឆ្នាំ​២០១៤ នៅ​ក្នុង​ភូមិ​កោះ​ព្រះ​ ​ឃុំ​កោះ​ព្រះ​ ​ស្រុក​សៀម​បូក​ ​ខេត្ត​ស្ទឹង​ត្រែង​ ​។
ប្រភព​ព័ត៌មាន​ពី​បង​ប្អូន​ស្ត្រី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា​ ​ស្ត្រី​រង​គ្រោះ​ខាង​លើ​ឈ្មោះ​ ​នួន​ ​សា​វឿ​ន​ ​អាយុ​៤៥ឆ្នាំ​ ​រស់​នៅ​ក្នុង​ភូមិ​កោះ​ព្រះ​ឃុំ​កោះ​ព្រះ​ ​ស្រុក​សៀម​បូក​ ​ខេត្ត​ស្ទឹង​ត្រែង​ ​។ ប្រភព​បន្ត​ថា​ ​ស្ត្រី​ខាង​លើ​បាន​សុំ​បុរស​ជា​ប្តី​ជា​ច្រើន​លើក​ច្រើន​សារ​ថា​ ​ខ្លួន​មិន​ចង់​ទុក​កូន​ក្នុង​ផ្ទៃ​នេះ​ទេ​ ​តែ​ប្តី​មិន​ព្រម​ ​។ មក​ដល់​រសៀល​ថ្ងៃ​ទី​០១ ខែ​តុលា​ ​ឆ្នាំ​២០១៤ ស្ត្រី​រង​គ្រោះ​បាន​ផឹក​ថ្នាំ​បំពុល​ក​ណ្តៀ​រ​ដេក​ស្លាប់​ក្នុង​អង្រឹង​ ទាំង​ម្តា​យ​នឹង​កូន​នៅ​ក្នុង​ផ្ទៃ​ ​។
លោក​ ​យឹ​ង​ ​ប៊ុ​ណ្ណា​ ជំទប់​ឃុំ​ទី​២ឃុំ​កោះ​ព្រះ​ ​បាន​ប្រាប់​នគរវត្ត​នៅ​ល្ងាច​ថ្ងៃ​ទី​២ ខែ​តុលា​ថា​ ​ស្ត្រី​រង​គ្រោះ​ខាង​លើ​ធ្លាប់​មាន​ប្តី​រួច​ម្ត​ង​មក​ហើយ​ ​ព្រម​ទាំង​មាន​កូន​ចំនួន​៦នាក់​ ​ដោយ​មាន​ជំងឺ​ប្រចាំ​កាយ​ ​ប្តី​របស់​គាត់​ក៏​បាន​ស្លាប់​បាត់​ទៅ​ ​។ បន្ទាប់​មក​ស្ត្រី​ខាង​លើ​នេះ​បាន​យក​ប្តី​ក្រោយ​ ​ឈ្មោះ​ ​សែ​ម​ ​វិជ្ជា​ ​អាយុ​៤៤ឆ្នាំ​ ​រស់​នៅ​ជាមួយ​គ្នា​អស់​រ​យៈ​ពេល​ជាង​២ឆ្នាំ​ ​ហើយ​ទើប​តែ​មាន​កូន​មួយ​ក្នុង​ផ្ទៃ​បាន​បួន​ខែ​ ​ដោយ​ប្តី​ស្រឡាញ់​កូន​ពេក​ទើប​មិន​ឲ្យ​យក​ចេញ​ ​។
លោក​បន្ត​ថា​ ​កន្លង​កម​ស្ត្រី​រង​គ្រោះ​ធ្លាប់​យក​ថ្នាំ​មិន​ស្គាល់​ឈ្មោះ​មក​លេប​ម្ត​ង​ រួច​មក​ហើយ​ ​ ​តែ​ត្រូវ​ប្តី​ដឹង​ទាន់​ ​ហើយ​មក​ដល់​រសៀល​ថ្ងៃ​ទី​១ ខែ​តុលា​ ​ដោយ​គ្រួសារ​មាន​ការ​ជាប់​រវល់​ស្ត្រី​រង​គ្រោះ​ក៏​ទៅ​យក​ថ្នាំ​បំពុល​ក​ ណ្តៀ​រដាក់​លាយ​ជាមួយ​ទឹក​រួច​ផឹក​អស់​ជា​ច្រើន​រួច​ទៅ​ដេក​លើ​អង្រឹង​ ​ដោយ​ឃើញ​ម្តា​យ​ដេក​យូរ​ពេក​កូន​របស់​គាត់​ក៏​ទៅ​ហៅ​ក្នុង​អង្រឹង​ ​ក៏​ស្រាប់តែ​ឃើញ​ម្តា​យ​បែក​ពពុះ​មាត់​តែ​ម្ត​ង​ ​។    បច្ចុប្បន្ន​ ​សព​ស្ត្រី​រង​គ្រោះ​ខាង​លើ​ ​ត្រូវ​បាន​គ្រួ​រ​សារ​ ​រួម​នឹង​បង​ប្អូន​បាន​រៀបចំ​ធ្វើ​បុណ្យ​តាម​ប្រពៃ​ណី​ ៕​

Read more: http://www.cambodiapage.info/?p=43466#ixzz3EzoFq9RA